ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងលុយរៀលធៀបនឹងលុយយ៉េនជប៉ុនយ៉ាងណាដែរ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរធៀបជាមួយប្រាក់យ៉េនជប៉ុន ជាធម្មតាក៏តែងតែប្រែប្រួលជាប្រចាំផងដែរ ហើយជាក់ស្តែង ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរធៀបជាមួយប្រាក់យ៉េនជប៉ុន ជាធម្មតាក៏តែងតែប្រែប្រួលជាប្រចាំផងដែរ ហើយជាក់ស្តែង ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១០០ យ៉េនជប៉ុន ទិញចូលរហូតដល់ ៣៧១៦ រៀល ហើយលក់ចេញដល់ទៅ ៣៧៥៣ រៀលឯណោះ ខណៈថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៣៧០០ រៀល និងលក់ចេញតែ ៣៧៣៧ រៀលប៉ុណ្ណោះ ។

ដោយឡែកថ្ងៃនេះដែរសម្រាប់ហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួនទៀតរួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧៩ រៀល, ១ អឺរ៉ូ ទិញចូល ៤៨២៣ រៀល លក់ចេញ ៤៨៧១ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ៣០០៥ រៀល លក់ចេញ ៣០៣៥ រៀល ។

ទន្ទឹមនេះ ១ យន់ចិន ទិញចូល ៦៣២ រៀល លក់ចេញ ៦៣៨ រៀល ខណៈ ១០០ វុនកូរ៉េ ទិញចូល ៣៤៩ រៀល លក់ចេញ ៣៥២ រៀល និង ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០៣៨ រៀល លក់ចេញ ៣០៦៨ រៀល ។ ជាមួយគ្នានេះ ១ បាតថៃ ទិញចូល ១២៥ រៀល លក់ចេញ ១២៦ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៩ រៀល លក់ចេញ ១៨១ រៀល ៕                      

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ