ទំនិញគេចពន្ធ និងខូចគុណភាព ត្រូវបានកម្ទេចចោលជិត ១០តោន
- បន្ទាយមានជ័យ
បន្ទាយមានជ័យ៖ មន្ត្រីគយ និងរដ្ឋាករតំបន់ ៥ ប្រចាំខេត្តបន្ទាយមានជ័យ នៅចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១ បង្ក្រាប និងដុតកម្ទេចនូវទំនិញគេចពន្ធ និងខូចគុណភាព…
បន្ទាយមានជ័យ៖ មន្ត្រីគយ និងរដ្ឋាករតំបន់ ៥ ប្រចាំខេត្តបន្ទាយមានជ័យ នៅចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១ បង្ក្រាប និងដុតកម្ទេចនូវទំនិញគេចពន្ធ និងខូចគុណភាព…
បន្ទាយមានជ័យ៖ មន្ត្រីគយ និងរដ្ឋាករតំបន់ ៥ ប្រចាំខេត្តបន្ទាយមានជ័យ នៅចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១ បង្ក្រាប និងដុតកម្ទេចនូវទំនិញគេចពន្ធ និងខូចគុណភាព ជិត ១០តោន។
មន្ត្រីគយ និងរដ្ឋាករការិយាល័យស្រាវជ្រាវបង្ក្រាបអំពើរត់ពន្ធតំបន់ ៥ ប្រចាំខេត្តបន្ទាយមានជ័យ បានប្រាប់ថា នៅចុងឆ្នាំ២០២០ ដល់ឆ្នាំ២០២១នេះ មន្ត្រីគយ និងរដ្ឋាករតំបន់៥ ប្រចាំខេត្តបន្ទាយមានជ័យ បង្ក្រាបទំនិញគេចពន្ធ ដែលខូចគុណភាព ដែលផលិតផលចេញពីដើមកំណើតសត្វ ដូចជា សាច់ជ្រូក គ្រឿងក្នុងជ្រូក សាច់មាន់ និងប្រហិតចម្រុះ បានចំនួន ៥ករណី មានទម្ងន់ជិត ១០តោន ដែលត្រូវបានសហការជាមួយមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តបន្ទាយមានជ័យ បានដុតកម្ទេចចោល។
មន្ត្រីគយ និងរដ្ឋាករតំបន់៥ បានបញ្ជាក់ថា ករណីទី១.នៅថ្ងៃទី១១ ខែវិច្ឆិការ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតភូមិ.សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ មន្ត្រីគយតំបន់៥ ប្រចាំខេត្តបន្ទាយមានជ័យ បានឃាត់រថយន្ត ១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ2R.6645 បានដឹកទំនិញគេចពន្ធ មានសាច់ជ្រូក និងគ្រឿងក្នុងជ្រូក ចំនួន ១៨កេស មានទម្ងន់ ១.០៨០គីឡូក្រាម។ ករណីទី២.នៅថ្ងៃទី២៣ ខែវិច្ឆិការ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតភូមិ.សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ មន្ត្រីគយតំបន់៥ ប្រចាំខេត្តបន្ទាយមានជ័យ បានឃាត់រថយន្ត ១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2V.7252 បានដឹកទំនិញគេចពន្ធ មានសាច់ជ្រូក និងឆ្អឹងជំនី គ្រឿងក្នុងជ្រូក ចំនួន ១៦កេស មានទម្ងន់ ៩៦០គីឡូក្រាម។ ករណីទី៣.នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតភូមិ.សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ មន្ត្រីគយតំបន់៥ ប្រចាំខេត្តបន្ទាយមានជ័យ បានឃាត់រថយន្ត ១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2G.8968 បានដឹកទំនិញគេចពន្ធ មានសាច់ជ្រូក និងគ្រឿងក្នុងជ្រូក ចំនួន ១៦កេស មានទម្ងន់ ៨០០គីឡូក្រាម។ ករណីទី៤.នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតភូមិ.សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ មន្ត្រីគយតំបន់៥ ប្រចាំខេត្តបន្ទាយមានជ័យ បានឃាត់រថយន្ត ១គ្រឿង ពាក់ផ្លាកលេខ សៀមរាប 3A.1418 បានដឹកទំនិញគេចពន្ធ មានសាច់ជ្រូក និងគ្រឿងក្នុងជ្រូក ចំនួន ៦០កេស មានទម្ងន់ ៣,៦០០គីឡូក្រាម។ ករណីទី៥.នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតភូមិ.សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ មន្ត្រីគយតំបន់៥ ប្រចាំខេត្តបន្ទាយមានជ័យ បានឃាត់រថយន្ត ១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 3B.3145 បានដឹកទំនិញគេចពន្ធ មានសាច់ជ្រូក និងគ្រឿងក្នុងជ្រូក ចំនួន ៤០កេស មានទម្ងន់ ២.៦០០គីឡូក្រាម៕ ប៊ុន ធឿន
ចែករំលែកព័តមាននេះ