ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ា​ន់ វឿ​ន​ ណាត់ ​បឺត សង្ឃឹម​ ជម្រះបញ្ជី​គ្នា​ម្ដងទៀត​នាចុងសប្តាហ៍នេះ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ កីឡាករ​វ៉ា​ន់ វឿ​ន​ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ​បាន​ណាត់​កីឡាករ​បឺត សង្ឃឹម ​មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​ ប្រកួត​

រាជធានី​ភ្នំពេញ​ ៖​ កីឡាករ​វ៉ា​ន់ វឿ​ន​ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ​បាន​ណាត់​កីឡាករ​បឺត សង្ឃឹម ​មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​ ប្រកួត​ជម្រះបញ្ជី​គ្នា​ម្ដងទៀត​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​នា​ថ្ងៃ​សៅរ៍​ ទី​១០ ​កញ្ញា ​។ ​ខណៈ​ការ​ប្រកួត​ជា​ច្រើន​លើ​កន្លង​មក​ វ៉ា​ន់ វឿន ចាញ់​ច្រើ​ជាង​ឈ្នះ ដូច្នេះ​ហើយ​បានជា​គេ​នៅ​មិន​ទាន់​អស់ចិត្ត​។

រវាង​វ៉ា​ន់ វឿ​ន ​និង​បឺត សង្ឃឹម ​ធ្លាប់​ប៉ះ​គ្នា​ជា​ច្រើន​លើក​ច្រើន​សារ​រួច​មក​ហើយ​ ប៉ុន្តែ​បើ​តាមតែ​គេ​ធ្លាប់​ដឹង​ភាគតិច​ណាស់​ដែល ​វ៉ា​ន់ វឿ​ន ​មានឱកាស​ឈ្នះ​បឺត សង្ឃឹម ។​ ដោយឡែក​ការ​ប៉ះ​គ្នា​រវាង​គេ​ទាំង​ពីរ​លើក​នេះ​ បើ​តាម​ការ​វាយតម្លៃ​ពី​ម​ជ្ឈ​ដ្ធា​ន​អ្នក​តាម​ដាន​ការ​ប្រកួត​ក៏​មិន​ខុស​ពី​លើក​មុន​ៗ​ដែរ គឺ​សង្ឃឹម​ឈ្នះ​តិច​ណាស់ ។​ វ៉ា​ន់ វឿន​ ទោះបីជា​គេ​ធ្លាប់​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​មុន​បឺត សង្ឃឹម​ក្ដី ប៉ុន្តែ​មួយ​រយៈ​មកនេះ​គេ​ធ្លាក់​កូដ​យ៉ាង​ខ្លាំង ​។ ​ម្យ៉ាងវិញទៀត​មិនសូវ​ដែល​បានឃើញ​គេ​បង្ហាញមុខ​នៅ​លើ​សង្វៀន​ញឹកញាប់​ដូច​មុន​នោះ​ឡើយ​ ។ ​

ទោះជា​បែប​នេះ​ក្ដី​ វ៉ា​ន់ វឿ​ន​ គេ​នៅ​តែ​មាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ ក្នុង​ការ​យកឈ្នះ​ដើម្បី​ស្ដា​មុខមាត់​មក​វិញ​ ​។ ​ចំណែក​បឺត សង្ឃឹម ​វិញ​ត្រូវ​បាន​អ្នកគាំទ្រ​ភាគច្រើន​មានការ​ជឿជាក់​យ៉ាង​ខ្លាំងថា​ ការ​ប្រកួត​លើក​នេះ វ៉ា​ន់ វឿ​ន ​ប្រហែលជា​គ្មាន​កាស​សងសឹក​បាន​សម្រេច​នោះ​ទេ​ ។ ​បើ​និយាយ​ពី​ល្បិច​ប្រយុទ្ធ​របស់​បឺត សង្ឃឹម ​វិញ​គឺ​ល្អ​ខ្លាំង​ណាស់ កម្លាំង​ក៏​ខ្លាំង​ចលនា​នៃ​ការ​វាយ​ចេញ​ទាំង​ស្នៀត​កែង​និង​ជង្គង់​គឺ​គ្មាន​គូ​ប្រៀប​ឡើយ​ ។ ​ម្យ៉ាងវិញទៀត​បឺត សង្ឃឹម ​គឺជា​កីឡាករ​ប្រដាល់​មួយ​រូប​ដែល​មានចិត្ត​អំណត់​ខ្លាំង​ណាស់​។​មិនតែប៉ុណ្ណោះ បើ​ទោះជា​គេ​ធ្លាប់​វាយ​ផ្ដួល​វ៉ា​ន់ វឿ​ន ​ជា​ច្រើន​លើក​រួច​មក​ហើយ​ក្ដី តែ​សម្រាប់​ការ​ប៉ះ​គ្នា​លើក​នេះ​ទៀត​នោះ គេ​នៅ​តែ​មិន​ហ៊ាន​មើល​ស្រាល​វ៉ា​ន់ វឿ​ន​នោះ​ទេ​ ។ ​គេ​នៅ​តែ​ចាត់​ទុក​ថា​វ៉ា​ន់ វឿ​ន​គឺជា​គូប្រកួត​ដ៏​ខ្លាំង​ពិបាក​ផ្ដួល​បំផុត​។

គូប្រកួត​ដែល​គេ​ក​ពុង​តែ​រង់ចាំ​មើល​មួយគូ​ទៀត ​គឺ​ការ​ប៉ះ​គ្នា​រវាង​កីឡាករ​ផា​ន់ គ្រាន់​ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ​ ជាមួយ​កីឡាករ​រិ​ន សា​រ័​ត្ន​ មក​ពី​ក្លិប​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក​ ។ ​គូ​នេះ​អត់​ដែល​ប៉ះ​គ្នា​ពី​មុន​មក​នោះ​ទេ តែ​គេ​ទាំង​ពីរ​សុទ្ធតែ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ដូច​គ្នា មាន​ថ្វីដៃ​ប្រកួត​នៅ​លើ​សង្វៀន​ល្អ​ដូច​គ្នា​ទៀត​ ។ ​ផា​ន់ គ្រាន់​អ្នក​ណា​ក៏​គេ​ដឹង​ដែរ​ថា​ជា​កំពូល​អ្នក​ប្រដាល់​ដែល​មាន​ស្នៀត​កណ្ដាប់ដៃ​ឆ្វេង​ល្អ​បំផុត ហើយ​ថែម​ទាំង​មាន​កម្លាំង​ខ្លាំង​ទៀត​ផង ​។ ​ប៉ុន្តែ​មួយ​រយៈ​មកនេះ​រាង​ធ្លាក់​កូដ​បន្តិច តែ​អា​ស៊ូ​ប្រកួត​ជាមួយ រិ​ន សា​រ័​ត្ន​បាន ​។ ​រិ​ន សា​រ័​ត្ន​គេ​មាន​មាឌធំ​ហើយ​ខ្ពស់ តែ​ចលនា​វាយ​ចេញ​មិនសូវ​លឿន​នោះ​ទេ ពូកែ​ខាង​វាយ​ជា​ប្រយោល បើ​ចូល​កៀក​គឺ​មិន​អាច​ទៅ​រួច​ជាមួយ​ផា​ន់ គ្រាន់​ឡើយ​ ។​ សម្រាប់​អ្នក​តាមដាន​ការ​ប្រកួត​វិញ​គេ​ពិតជា​ចង់​ឃើញ​គូ​នេះ​ប៉ះ​គ្នា​ណាស់ ​គ្រាន់តែ​មិន​អាច​ទាយ​ទុក​មុន​បាន​ឡើយ​ថា ​អ្នក​ណា​ខ្លាំង​ជាង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ