ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ា​កុយ​ផ្តាំ​ថា​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន​ឲ្យ​ទៅ​ផ្ទះ​គាត់ បើ​មិន​ទៅ​ទេ​គាត់​ក៏​មិន​ចូលរួម​ពិធី​មង្គលការ​វិញ​ដែរ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សិល្បៈករ​កំប្លែង​មួយ​រូប​ខុស​ខ្នាត​គឺ​នាង​កា​តុំ​អ៊ឺត កាលពី​ព្រឹក​ថ្ងៃ​ទី​៧​កុម្ភៈ បាន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​តាម​មើល​គូ​ដណ្តឹង​ដែល​សមត្ត​កិច្ច​នគរបាល​ខណ្ឌ​សែន​សុខ ចាប់​ប​ញ្ជួ​ន​ទៅ​ពាក់​ព​ន្ធ័​ករណី​ថា​បាន​លេងល្បែង​ស៊ីសង​ដោយ​ខុសច្បាប់ ។ គូ​ដណ្តឹង​នាង​កា​តុំ​អ៊ឺត ឈ្មោះ​ភួង…

រាជធានី​ភ្នំពេញ ៖ សិល្បៈករ​កំប្លែង​មួយ​រូប​ខុស​ខ្នាត​គឺ​នាង​កា​តុំ​អ៊ឺត កាលពី​ព្រឹក​ថ្ងៃ​ទី​៧​កុម្ភៈ បាន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​តាម​មើល​គូ​ដណ្តឹង​ដែល​សមត្ត​កិច្ច​នគរបាល​ខណ្ឌ​សែន​សុខ ចាប់​ប​ញ្ជួ​ន​ទៅ​ពាក់​ព​ន្ធ័​ករណី​ថា​បាន​លេងល្បែង​ស៊ីសង​ដោយ​ខុសច្បាប់ ។ គូ​ដណ្តឹង​នាង​កា​តុំ​អ៊ឺត ឈ្មោះ​ភួង ភិន អាយុ​២៤​ឆ្នាំ មិន​ទាន់​មានមុខ​របរ​ពិតប្រាកដ ។

នៅ​សាលាដំបូង រាជធានី​ភ្នំពេញ​នាង​កា​តុំ​អ៊ឺត បាន​រៀបរាប់​ថា បុរស​ឈ្មោះ​ភួង ភិន ជា​គូ​ដណ្តឹង​របស់​នាង​ពួក គេ និង​ត្រូវ​ចាស់ទុំ​ផ្សំ​ផ្តុំ​រៀបចំ​អាពាហ៍ពិពាហ៍ ក្នុង​រយៈពេល​៤​ខែ​ខាង​មុខ​ទៀត​នេះ ។ កា​តុំ  អ៊ឺត បន្ត​ថា​សព្វថ្ងៃ​បើ​ទោះបី​ពួក​គេ​មិន​ទាន់​បាន​រៀប​ការ​ស្របច្បាប់​ក្តី ក៏​ពួក​គេ​ស្រឡ​លាញ់​គ្នា​ដូច​ប្តី​ប្រពន្ធ​ទៅ​ហើយ គ្រាន់តែ​មិន​ទាន់​បាន​ធ្វើ​អ្វី​ឲ្យ​ខុស និង​ជ្រុល​ជ្រុះ​ពី​ប្រពៃណី​នោះ​ទេ តែ​ពួក​គេ​ស្រឡាញ់​គ្នា​ស្មោះ​អស់ពីដួងចិត្ត ។

ពិត​ណាស់​រាល់ថ្ងៃ​ពួក​គេ​បាន​នៅ​ជា​គូ​ដណ្តឹង​មែន តែ​ចាត់ទុកជា​ប្តី​ប្រពន្ធ​ទៅ​ហើយ បានជា​នាង​និយាយ​យ៉ាង​ដូច្នេះ ពីព្រោះ​ពេល​នាង​ទៅ​ណា​មក​ណា​ក្នុង​ពិធី​ទៅ​សម្តែង​សិល្បៈ​ត្រូវ​បាន គូ​ដណ្តឹង​ម្នាក់​នេះ​ជូន​ទៅ​មក​ជា​ប្រចាំ ។ តារា​មួយ​ដួង​បែប​ខុស​ខ្នាត​បន្ត​ទៀត​ថា នៅ​ថ្ងៃ​ដែល​សមត្ត​កិច្ច ចាប់ខ្លួន​គូ​ដណ្តឹង​នាង ពេល​នោះ​គូ​ដណ្តឹង​បាន​ឌុ​ប​នាង​ទៅ​សម្តែង​ក្នុង​កម្មវិធី​មួយ ពេល​នាង​កំពុង​សម្តែង​លើ​ឆាក គូ​ដណ្តឹង​បាន​ទុក​ម៉ូតូ​នៅ​ចាំ​ខាងក្រោម ។

ស្របគ្នា​នោះ​មាន វង់ល្បែង​មួយ​វង់​គេ​លេង​ក្បែរ​នោះ ហើយ​គូ​ដណ្តឹង​របស់​នាង​ក៏​បាន​ទៅ​ឈ​មើល ចំ​ពេល​សមត្ថ កិច្ច​ចុះ​បង្ក្រាប ក្រុម​អ្នកលេង និង​មេ​វង់​មានខ្លួន​គេ​រត់គេច​អស់ គូ​ដណ្តឹង​នាង​គិត​ថា​គេ​អត់​បាន​លេង​ផងរ​ត់ទៅ​ណា ក៏​ត្រូវ​សមត្ត​កិច្ច​នាំ​ខ្លួន​តែ​ម្តង និង​បាន​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​កាន់ សាលាដំបូង​រាជធានី​ភ្នំពេញ​ទៀត​ផង ។ ៣​យប់​៣​ថ្ងៃ​ហើយ គូ​ដណ្តឹង​នាង​មិន​ទាន់​ត្រូវ​បាន​រួចខ្លួន​វិញ​ទេ ហើយ​ក៏​មិនដឹង​ថា​វាសនា​គាត់​យ៉ាងម៉េច​ទៅ​ទៀត ។

ដោយ​ក្តី​ស្រឡាញ់ និង​ភាព​អាណិតអាសូរ​គូ​ដណ្តឹង នាង​បាន​តាម​យក​បាយ​ទឹក​ទៅ​ឲ្យ​គូរ​ដណ្តឹង​រហូត​ដល់​សាលាដំបូង ដែល​ថ្ងៃនេះ​ចំ​ថ្ងៃ​ចូល​ឆ្នាំ ចិន វៀតណាម​ផង ។ ចំ​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ចិន វៀតណាម​នេះ​ហើយ ដែល​តាម​បណ្តាំ​លោកប៉ា​ជួង ជី ហៅ​កុយ ផ្តាំ​ថា​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន ឲ្យ​នាង​នាំ​គូ​ដណ្តឹង​ទៅ​ផ្ទះ​គាត់ ហើយ​បើ​នាង​មិន​នាំ​គូ​ដណ្តឹង​ទៅ​ទេ ប៉ា​កុយ​ក៏​មិន​ទៅ​ចូលរួម​ក្នុង​ពិធី​មង្គលការ​នាង​ដែរ ។ និយាយ​ដល់​ត្រង់​ចំណុច​នេះ​នាង​កា​តុំ​អ៊ឺត អាក់អួល​ដើម​ក​ស្ទើ​ហូរ​ទឹកភ្នែក​នាង​បន្ត​ថា ឲ្យ​នាង​ទៅ​ផ្ទះ​ប៉ា​កុយ​ម៉េច​រួច បើ​គូ​ដណ្តឹង​នាង​នៅ​ក្នុង​ទ្រុង​របស់​សមត្ថកិច្ច​នៅឡើយ ដូច្នេះ​នាង​គិត​ថា និង​រក​ពេលវេលា​ណា​ជូនដំណឹង​ទៅ​លោកប៉ា​កុយ​កុំ​ឲ្យ​គាត់​ប្រកាន់​ខឹង ។

បាន​សង្កេត​ឃើញ​សកម្មភាព​នាង​កា​តុំ​អ៊ឺត ពិតជា​ស្រឡាញ់​គូ​ដណ្តឹង​ណាស់ នាង​ទិញ​បាយ​ទឹក​យក​ទៅ​ឲ្យ​គូ​ដណ្តឹង​ពេល​ជូ​ប​គ្នា​ហុច​បាយ​ទឹក​ដែល​ម្នាក់​នៅ​ខាងក្រៅ​ម្នាក់​នៅ​ក្នុង​ទ្រុង នាង​កា​តុំ​អ៊ឺត​ប្រើ​ពាក្យពេចន៍​យ៉ាង​ទាន់​ភ្ល​ន់​(​បង​ៗ)​ញ៉ាំ​បាយ​ញ៉ាំ​ទឹក​ទៅ​កុំ​បារ​ម្ម​ណ៍ បង​ពិតជា​គ្មាន​ទោស​ទេ គ្រាន់តែ​ឈរ​មើល​អ្នក​លេងល្បែង​នោះ តែ​ពេល​នេះ​ទុក​ពេល​ឲ្យ​សមត្ថកិច្ច​តុលាការ​អនុវត្ត​តាម​និ​តិ​វិធី ។

ចំពោះ​មុខមន្ត្រី​នគរបាល​ដែល​នាំ​ខ្លួន​គូ​ដណ្តឹង​នាង​កា​តុំ​អ៊ឺត នៅ​សាលាដំបូង និយាយ​សួរនាំ​កំប្លែង​លេង​ជាមួយ​នាង​ថា នាង​ទាប​អ​ញ្ចឹ​ង​ហើយ​ប្តី​ខ្ពស់​ស្រឡាញ់​គ្នា​កើត​ដែរ ? កា​តុំ​អ៊ឺត ឆ្លើយ​ថា​នេះ​ជា​ធម្មជាតិ ។ កា​តុំ​អ៊ឺត និយាយ​ចំអក​ទៅ​នគរបាល​វិញ​ថា ពេល​នាង​រៀប​ការ​ហើយ​នាង​ប្រយុទ្ធ​ឲ្យ​បានកូន​ពីរ​នាក់​ទើប​ឈប់​OK   ។ តារា​កំប្លែង​និយាយ​លេង​ច្រើន​ជាមួយ​នគរបាល ទំនង​នាង​ចង់​បំបាត់​អារម្មណ៍​ខ្វល់ខ្វាយ​ចំពោះ​គូ​ដណ្តឹង​កំពុង​មានរឿង ។ ចុង​ក្រោយ​នាង​និយាយ​ថា​កុំ​យក​រឿង​នាង​ខ្ញុំ​ទៅ​ផ្សាយ ចុះ​ហ្វេ​ស​ប៊ុ​ក​ខ្មាស់​គេ​តែ​នាង​មិន​បាន​ឃាត់​សិទ្ធិ​អ្នក​សារព័ត៌មាន​ទេ ។