រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថាកម្ពុជាបានរងឥទ្ធិពលសម្ពាធទាបពីខ្យល់ព្យុះទី១៣ មានឈ្មោះថា«កុន សុន» ដែលធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាប់ពីតិចទៅច្រើន និងបាតុភូមិធម្មជាតិ ចាប់ពីថ្ងៃទី៨ ដល់១៤ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ ដូច្នេះសូមប្រជាពលរដ្ឋប្រុងប្រយ័ត្ន ។
យោងតាមសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក ចាប់ពីថ្ងៃទី៨-១៤ ខែកញ្ញា ឆ្នាំ២០២១នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ បានលើកឡើងថា នៅក្នុងសបា្តហ៍ខាងមុខព្រះរាជាណាចក្រកកម្ពុជានឹងទទួលនូវឥទ្ធិពលជ្រលងសម្ពាធទាបឥណ្ឌាខ្លាំងប្រព័ន្ធសម្ពាធទាប ( ITCZ) ដែលអូសបន្លាយពីប្រទេសភូមា កាត់ប្រទេសថៃ , ឡាវ, នឹងវៀតណាម រួចនឹងចុះបន្តិចមកលើកម្ពុជាយើង ។
ក្រសួងបន្តថា ខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យមទៅបង្ហូរ – ខ្យល់សមុទ្រ (Sea Breeze) ពេលនោះវិសម្ពាធពីរដែលមួយស្ថិតនៅខាងកើតក្បែរប្រទេសហ្វីលីពីន ដែលបច្ចុប្បន្នបានបំប្លែងខ្លួនទៅជាព្យុះទី១៣ ឈ្មោះ កុន សុន (STS CONSON ) ដែលនឹងមានដំណើរឆ្ពោះទៅប្រទេសវៀតណាមខាងជើង និងវិសម្ពាធសកម្មមួយទៀតដែលស្ថិតនៅក្នុងសមុទ្រភាគខាងកើតហ្វីលីពីន ធ្វើដំណើរទៅលើមិនមានឥទ្ធិពលមកលើកម្ពុជាយើងទេ ។
ក្រសួងលើកឡើងថា ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាខេត្តនៅតំ បន់វាលទំនាបកណ្ដាលមានសីតុណ្ហភាពអប្បបរមាមានពី២៣-២៥ អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣១-៣៣ អង្សាសេ ផ្ទៃមេឃអួរអាប់នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់ទន្ទឹមនោះបណ្តាខេត្តមួយចំនួនមានជាអាទិ៍ ៖ ខេត្តបាត់ដំបង , ខេត្តពោធិ៍សាត់, ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ, ខេត្តកណ្ដាល ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ។
ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានមាន សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ២៩-៣១ អង្សាសេ ផ្ទៃមេឃអួរអាប់នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្ទរ រន្ទះ និងខ្យល់ កន្ត្រាក់ ។
ដោយឡែកតំបន់មាត់សមុទ្រវិញមាន សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ អង្សាសេនិង សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ អង្សាសេផ្ទៃមេឃអួរអាប់មានពពកអ័ព្ទច្រើន នឹងអាចមានភ្លៀងក្នុងកម្រិតពីបង្ហូរទៅខ្លាំង លាយឡំទៅដោយ ផ្គរ រន្ទះខ្យល់កន្ត្រាក់ និងរលកខ្ពស់ៗ ។ ទន្ទឹមនោះនៅក្នុងភូមិសាស្ត្រនំខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកំពត ក៏អាចមាននូវជំនន់ទឹកភ្លៀងផងដែរ ។
ក្រសួងធនធានទឹកក៏បានលើកឡើងថា ស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន បង្កើតការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ ៕
ចែករំលែកព័តមាននេះ