ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្អែក​នេះ! ​ប្រតិភូ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​នឹង​មក​ដល់​មាតុភូមិ​វិញ​ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ក្រុម​ជម្រើសជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​ដែល​បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍ កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​ហ្គេ​ម​ឆ្នាំ​

រាជធានី​ភ្នំពេញ​ ៖ ក្រុម​ជម្រើសជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​ដែល​បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍ កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​ហ្គេ​ម​ឆ្នាំ​២០២០​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​នឹង​វិល​ត្រឡ​ប់​មក​មាតុប្រទេស​វិញ​នា​ថ្ងៃ​ទី​៨ ​កញ្ញា​ ​ឆ្នាំ​២០២១ ស្អែក​នេះ​​ហើយ​ ។ ​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​យី​ សុភ​ក្ត្រា​ នាយ​បេសកកម្មដែល​បាន​ចូលរួម​ក្នុង​ពិធី​បិទ​ព្រឹត្តិការណ៍​ខាងលើ​​កាលពី​យប់​ថ្ងៃ​ទី​៥​ កញ្ញា​ ហើយ​នៅ​វេលា​ម៉ោង​១០​និង​៥៥​នាទី​​យប់​ថ្ងៃ​ទី​៧ ​កញ្ញា​ (​ម៉ោង​នៅ​ទីក្រុង​តូ​ក្យូ​)​ ប្រតិភូ​កម្ពុជា​នឹង​ចាក​ចេញពី​ទីនោះ នឹង​គ្រោង​មក​ដល់​កម្ពុជា​វិញ​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទីល្ងាច​​ថ្ងៃ​ទី​៨​ កញ្ញា​ ហើយ​​ប្រតិភូ និង​​ក្រុមកីឡាករ ​នឹង​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល ។​

សូម​បញ្ជាក់​ថា ​ក្នុង​ព្រឹត្តិការណ៍​ប៉ា​រ៉ា​ឡាំ​ពិ​ក​ហ្គេ​ម ​កីឡាករ​វ៉ា​ន ​វ៉ុ​ន ដែល​​ប្រកួត​ផ្ដាច់ព្រ័ត្រ​បាន​ចំណាត់ថ្នាក់​លេខ​៧ ទោះ​កីឡាករ​​មួយ​​រូប​នេះ​ប្រជែង​មិន​បាន​មេដាយ​មែន​ ​ប៉ុន្តែ​គេ​បាន​បង្កើត​នូវ​កំណត់​ត្រា​ថ្មី​ដោយ​ចម្ងាយ​១០០​ម៉ែត្រ​ ​ដោយ​ប្រើ​ថិរវេលា​ត្រឹមតែ​១៤ៈ២១​វិនាទី​ប៉ុណ្ណោះ ។​ ចំពោះ​មេដាយមាស​បាន​ទៅ​លើ​កីឡាករ​ថៃ​ឈ្មោះ Athiwat Paeng-Nuea​ ដែល​ប្រើ​ថិរវេលា​១៣ៈ៧៦​វិនាទី មេដាយប្រាក់​បាន​ទៅ​អតីត​ម្ចាស់​មេដាយមាស​ទីក្រុង​រី​យ៉ូ​ ប្រទេស​ប្រេ​ស៊ី​ល​ឆ្នាំ​២០១៦​ ឈ្មោះ Lao Pekka Tahti មក​ពី​ប្រទេស​ហ្វាំ​ង​ឡង់​ដោយ​ប្រើ​ថិ​រវេលា​១៣ៈ៨៥​វិនាទី​ និង​មេដាយ​សំ​រិ​ទ្ធ​បាន​ទៅ​កីឡាករ​ម៉ិ​ក​ស៊ី​កូ​ ឈ្មោះ Juan Pablo Garcia ដែល​ប្រើ​ថិរវេលា​១៣ៈ៨៧​វិនាទី ។

​កីឡាករ​វ៉ា​ន​ វ៉ុ​ន ​បាន​បំបែក​ថិរវេលា​ចាស់​របស់​ខ្លួន​ដែល​ធ្វើ​ក្នុង​វគ្គ​ជម្រុះ​កាល​(Heat-1)​ដែល​ធ្វើ​ពី​ព្រឹក​ដោយ​ប្រើ​ថិ​រវេលា​​​១៤ៈ៣៩​​វិនាទី ចំពោះ​កីឡារ​ដែល​ជាប់​ចំណាត់ថ្នាក់​ក្រោយ​គេ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ គឺ​កីឡា​ករ​មក​ពី​ហូល្ល​ង់​ឈ្មោះ​Kenny Van Weeghel ​ដែល​ធ្វើក្នុង​ថិរវេលា​១៤ៈ៥៣​វិនាទី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ