ខេត្តបាត់ដំបង៖ មន្ត្រីចរាចរណ៏បានឲ្យដឹងថា យុវជន២នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុកាលពីវេលាម៉ោង៤:៤៥នាទីល្ងាចថ្ងៃទី០៤កុម្ភៈ នៅលើផ្លូវលេខ១៥៦A ត្រង់ចំណុច ភូមិកំពង់ពិល ឃុំវត្តតាមឹម ស្រុកសង្កែ ដោយសារជនទាំង២នាក់ជិះម៉ូតូលឿនហូសហេតុ ត្រង់ចំនុចផ្លូវកោងបត់មិនទាន់ក៏ជ្រុលទៅបុករថយន្តដឹកដីទាំងបំពានតែម្ដង។
ភ្លាមៗនៅកន្លែងកើតហេតុ សមត្ថកិច្ចមិនទាន់ស្គាល់ឈ្មោះជនរងគ្រោះទាំង២នាក់ទេ តែជិះម៉ូតូម៉ាកឃ្លីកពណ៌ស រីឯរថយន្តដឹកដីពាក់ស្លាកលេខ បាត់ដំបង 3A-1412 អ្នកបើកបរ បាត់រត់ចោលរថយន្តក្រោយកើតហេតុ។
មន្ត្រីចរាចរណ៏បានរាយការណ៏ថា អ្នកជិះម៉ូតូឌុបគ្នា មកពីទិសខាងត្បូង ទៅខាងជើង ក្នុងល្បឿនលឿនហូសហេតុ លុះដល់ចំនុចខាងលើដែល ផ្លូវមានស្ថានភាពកោងទៅខាងឆ្វេងដៃខ្លួនផង ក៏ជ្រុលទៅបុករថយន្តដែលកំពុងបើក បញ្ច្រាស ទិសមកពីមុខទាំងបំពានច្បាប់ បោកក្បាលស្លាប់ទាំង២នាក់នៅខាងមុខរថយន្តតែម្ដងទៅ។ មន្ត្រីចរាចរណ៏ខេត្តបានយក ទាំងរថយន្ត ទាំងម៉ូតូជនរងគ្រោះទៅកាន់ស្នងការដ្ធានខេត្តហើយ ដើម្បីដៅស្រាយតាមផ្លូវ ច្បាប់ ៕
ចែករំលែកព័តមាននេះ