ករណីជំងឺកញ្ជ្រឹល ដែលបានកើតមាននៅលើទារកអាយុ៧ខែកាលពីថ្ងៃទី១៥ មករា ឆ្នាំ២០១៦កន្លងទៅ មកពីឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានជំនាញបញ្ជាក់ថាជាជំងឺកញ្ជ្រឹលធម្មតាកើតពីការខ្សោយភាពស៊ាំ។ នេះបើយោងតាមវិទ្យាស្ថានជាតិសុខភាពសាធារណៈ(NIPH) និងមន្ទីរពិសោធន៍ប្រចាំតំបន់របស់អង្គការសុខភាពពិភពលោក (WHO) នៅទីក្រុងហុងកុង កាលពីថ្ងៃទី២៥ មករា ឆ្នាំ២០១៦ ។
ជួបជាមួយកោះសន្តិភាព លោក ឱក វិជិត ប្រធានកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៃមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារកបានឲ្យដឹងថា កុមារដែលមានអាយុ៧ខែមកពីឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពិតជាកើតមានជំងឺកញ្ជ្រឹលប្រាកដមែន ហើយបញ្ហាដែលកើតមានជំងឺនេះ គឺដោយសារតែទារកនោះមានភាពសុំាខ្យោយពីម្តាយ ឬទទួលភាពសុំាពីម្តាយមិនគ្រប់គ្រាន់ ដែលនេះជាករណីពិសេស ព្រោះចាប់តាំងពីឆ្នាំ២០១៤មក ទើបតែមានមួយករណីនេះប៉ុណ្ណោះ ។
លោកឱក វិជិត បានបន្តទៀតថា ថ្វីបើកម្ពុជាមានវ៉ាក់សាំងការពារជំងឺនេះក៏ពិតមែន តែទារកដែលកើតមានកញ្ជ្រឹលនេះមិនទាន់ដល់វេលាដែលត្រូវចាក់វ៉ាក់សុំាប្រភេទនេះការពារនោះទេ ដែលជាទូទៅការចាប់វ៉ាក់សាំងការពារជំងឺកព្ជ្រឹាល កម្មវិធីជាតិបានកំណត់ការចាក់នៅពេលដែលទារកមានអាយុចាប់ពី៩ខែឡើងទៅ ។ ចំពោះហេតុផល ដែលក្រសួងសុខាភិបាលកំណត់ថា ត្រូវចាក់នៅពេលទារកមានអាយុ៩ខែនោះ ដោយសារតែទារកភាគច្រើនគឺមានប្រព័ន្ធការពារ និងភាពសុំាពីម្តាយតាំងពីកំណើតមកគ្រប់គ្រាន់ ដូច្នេះទារកមិនអាចកើតមានជំងឺកព្ជ្រឹាលបានក្រោមអាយុ៩ខែនោះឡើយ ។
លោកឱក វិជិត បានបញ្ជាក់ថា រោគសញ្ញានៃជំងឺកញ្ជ្រឹល ដែលអ្នកម្តាយ ឬអាណាព្យាបាលគ្រប់រូបគួរតែចាប់អារម្មណ៍នោះមានដូចជា៖
-មេរោគកញ្ជ្រឹលកើតមានចាប់ពីបួនទៅដប់ថ្ងៃក្មេងអាចនឹងក្តៅខ្លួន
-មានចេញកន្ទួលលើស្បែកចាប់ចេញពីក្បាល មុខ ក និងដងខ្លួនរហូតដល់ជើង ។
សូមបញ្ជាក់ថា ពេលនេះទារកដែលកើតកញ្ជ្រឹលខាងលើនោះ បានជាសះស្បើយ និងត្រលប់ទៅផ្ទះវិញហើយ បន្ទាប់ពីបានព្យាបាលនិងការយកចិត្តទុកដាក់ពីភ្នាក់ងារបស់រក្រសួងសុខាភិបាល ។ យ៉ាងណាមិញក្រសួងសុខាភិបាលនៅតែបន្តប្តេជ្ញាប្រយុទ្ធ និងចាត់វិធានការយា៉ងសកម្មដើម្បីបញ្ចប់ការចម្លងវីរុសកញ្ជ្រឹលនេះ៕
ចែករំលែកព័តមាននេះ