ការគេងគឺជាការសំខាន់ ដែលមនុស្សគ្រប់គ្នាមិនអាចខ្វះបាន។ ដោយសារតែវាសំខាន់ហ្នឹងហើយ បានមានមនុស្សជាច្រើនគិតគូរពីវា ហើយលើកឡើងនូវទ្រឹស្តីផ្សេងៗគ្នា ដែលមានមួយចំនួននោះគឺមិនត្រូវនោះទេ។ តើការគេងស្រមុកគឺជារឿងធម្មតាដែរឬទេ? តើការគេងថ្ងៃយូរពិតជាល្អដែរឬទេ? តើពេលកាន់តែចាស់ទៅ កាន់តែមិនសូវត្រូវការគេងមែនទេ?
១.តើការគេងស្រមុកគឺជារឿងធម្មតាដែរឬទេ?
យើងភាគច្រើនបានស្រមុកនៅចំណុចណាមួយក្នុងជីវិតរបស់យើង។ ជាការពិតនេះមិនមែនជាបញ្ហាទេ។ ទោះយ៉ាងណាក៏ដោយនៅពេលដែលការស្រមុកក្លាយជាញឹកញាប់ និង លឺខ្លាំងវាអាចជាសញ្ញាបង្ហាញថាអ្នកកំពុងមានបញ្ហាសុខភាពដែលអ្នកត្រូវដោះស្រាយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ឧទាហរណ៍នេះអាចជាការស្ទះដង្ហើមពេលគេង។ នេះគឺជាជម្ងឺទូទៅមួយដែលកើតឡើងនៅពេលដែលផ្លូវដង្ហើមរបស់អ្នកត្រូវបានស្ទះ ហើយការដកដង្ហើមរបស់អ្នកត្រូវបានរំខានភ្លាមៗ ក្នុងអំឡុងពេលគេងដែលបណ្តាលឱ្យអ្នកភ្ញាក់។

២. តើការគេងថ្ងៃយូរល្អដែរឬទេ?
ការគេងយូរបណ្តាលឱ្យមានផលប៉ះពាល់ដល់ការសម្រាកពេលយប់របស់យើង។ អ្នកជំនាញណែនាំឱ្យគេងថ្ងៃរយៈពេល ១០-២០ នាទីប៉ុណ្ណោះ។ គេបានណែនាំឱ្យគេងថ្ងៃមុនម៉ោង ៣ រសៀល ព្រោះពេលវេលាដែលអ្នកគេងក៏ដើរតួយ៉ាងសំខាន់ដែរ។

៣. តើពេលកាន់តែចាស់ កាន់តែមិនសូវត្រូវការគេងមែនទេ?
ប្រសិនបើអ្នកចំណាយពេលខ្លះជាមួយជីដូនជីតារបស់អ្នកក្នុងនាមជាចៅ អ្នកប្រហែលជាបានកត់សម្គាល់ថាពួកគាត់ច្រើនតែមិនសូវគេងនោះទេ ហើយភ្ញាក់ពីព្រលឹមលឿនជាងអ្នក។ មានមនុស្សជាច្រើនគិតថា នៅពេលយើងកាន់តែចាស់យើងត្រូវការគេងកាន់តែតិចជាងមុន។ តែវាមិនត្រឹមត្រូវនោះទេ។ ខណៈពេលដែលមនុស្សពេញវ័យដែលមានអាយុចន្លោះពី ១៨ ទៅ ៦៤ ឆ្នាំត្រូវការការគេងពី ៧ ទៅ ៩ ម៉ោង មនុស្សដែលមានអាយុលើសពី ៦៥ ឆ្នាំគួរតែគេងចន្លោះពី ៧ ទៅ ៨ ម៉ោងជារៀងរាល់យប់។ ការគេងតិចជាងនេះគឺមិនល្អនោះទេ៕
ចែករំលែកព័តមាននេះ