ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្គា នឹង​លាលែង​ពី​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ជប៉ុន

2 ឆ្នាំ មុន

ទីក្រុង​តូ​ក្យូ ៖ លោក យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្គា Yoshihide Suga ត្រូវ​បាន​តែងតាំង​ជា​នាយក​រដ្ឋមន្ត្រី​ជប៉ុន កាលពី​មួយ​ឆ្នាំ​មុន បន្ទាប់​ពី​ការ​លាលែង​ពី​តំណែង​របស់​លោក…

ទីក្រុង​តូ​ក្យូ ៖ លោក យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្គា Yoshihide Suga ត្រូវ​បាន​តែងតាំង​ជា​នាយក​រដ្ឋមន្ត្រី​ជប៉ុន កាលពី​មួយ​ឆ្នាំ​មុន បន្ទាប់​ពី​ការ​លាលែង​ពី​តំណែង​របស់​លោក ស៊ី​ន​ហ្សូ អា​បេ ។ ប៉ុន្តែ​ពេល​នេះ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន បាន​និយាយ​ថា លោក​នឹង​មិន​ឈរឈ្មោះ សម្រាប់​ការ​បោះ​ឆ្នោត​ឡើង​វិញ ជា​ប្រធាន​គណបក្ស​នៅ​ខែ​នេះ​ទេ ដែល​ជា​សញ្ញា នៃ​ការ​បញ្ចប់​អាណត្តិ​របស់​លោក ។

ការ​ប្រកាស​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ ទំនងជា​ដោយសារ​តែ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក លើ​វិធានការ​ប្រឆាំង​នឹង​មេរោគ​ឆ្លង បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត ។

ប្រទេស​ជប៉ុន​នៅ​តែ​ស្ថិត​ក្នុង​ភាព​អាសន្ន ឥឡូវនេះ​កំពុង​ប្រឈម​មុខ​នឹង​រលក​កូ​វី​ដ​អាក្រក់​បំផុត ដែល​មិន​ធ្លាប់​មាន ។

ប្រទេស​ជប៉ុន មាន​ករណី​អ្នក​ឆ្លង​ជាង ១.៥​លាន​នាក់ ក៏​ឃើញ​មានការ​ចាក់​វ៉ាក់សាំង​យឺត​ផង​ដែរ ។

ការ​សម្រេចចិត្ត ធ្វើ​ជា​ម្ចាស់ផ្ទះ កីឡា​អូ​ឡាំ​ពិ​ក នៅ​ឆ្នាំ​នេះ បើ​ទោះបីជា​ជំងឺ​រាតត្បាត​កាន់តែ​អាក្រក់​ទៅ​ៗ ក៏​បង្ហាញ​ថា មិន​មាន​ប្រជាប្រិយភាព​ខ្លាំង​ដែរ ​សម្រាប់​លោកនាយក​រដ្ឋមន្ត្រី វ័យ៧២​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ