ខេត្តបាត់ដំបង ៖ បុរស២នាក់ត្រូវគេស្គាល់ថា ជាអ្នកកាសែតបានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១ និង៣០នាទីរសៀលថ្ងៃទី០២ កុម្ភៈ ២០១៦ ស្ថិតនៅចំណុចភួមិដង្គត់ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ។
ប្រភពឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ ម្នាក់ឈ្មោះសុខ ចាន់ថន អាយុ៥៥ឆ្នាំ ជាអ្នកកាសែតនៅអង្គភាពកម្ពុជាអភិវឌ្ឍន៍ មានទីលំនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង (ជាអ្នកឌុបស្លាប់) និងម្នាក់ទៀតឈ្មោះមាស ប៊ុនធឿន អាយុ៤០ឆ្នាំ ជាអ្នកកាសែតគតិជាតិខ្មែរ មានទីលំនៅក្នុងភូមិ១៣មករា សង្កាត់ព្រៃព្រះស្តេច ។
ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ជិះម៉ូតូម៉ាកវ៉េវមួយគ្រឿងដោយឌុបគ្នាយ៉ាងលឿនមកពីព្រំដែន លុះមកដល់ចំណុចកើតហេតុជាផ្លូវកែង ក៏មានរថយន្តមួយគ្រឿងមកពីមុខវ៉ាក់អើជាមួយម៉ូតូក៏ទាញចង្កូតមកស្តាំ ក៏ជ្រុលទៅបុករបាំង
ដែកការពារផ្លូវ បណ្តាលឱ្យអ្នកឌុបបោកក្បាលស្លាប់ភ្លាមៗ និងម្នាក់ទៀតរបួសធ្ងន់ រីឯចំណែករថយន្តបានបើកគេចខ្លួនបាត់ស្រមោល ។
ចែករំលែកព័តមាននេះ