ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បុរសជន និង​ក្រុម​កញ្ញា​ឱ​ក សុគន្ធ​កញ្ញា ហ្វេ​ន​ក្លឹ​ប​ជួយ​លោកតា

13 ឆ្នាំ មុន

ខេត្ដស្វាយរៀង ៖ បន្ទាប់​ពី​មានការ​ចុះផ្សាយ​ពី​ហេតុការណ៍​គួរ​ឱ្យ​អាណោចអាធ័ម ជុំវិញ​លោកតា​អាយុ​៧៥​ឆ្នាំ ម្នាក់​ធ្លាក់​ពីលើចុង​ត្នោត​មក សប្បុរសជន​នានា​រួម​គ្នា​ផ្ដល់ អំណោយទាន​តាម​រយៈ​កោះសន្ដិភាព​ជូន ដល់​លោកតា​ដែល​កំពុង​ស្ថិត​ក្នុង​ការ​សង្គ្រោះនៅ​មន្ទីរពេទ្យ ។ អំណោយទាន​ជា​ទឹកប្រាក់ មនុស្សធម៌​នេះ​ត្រូវ​បាន​ភ្នាក់ងារ​កោះសន្ដិភាព នាំ​ទៅ​ប្រគល់​ដល់​លោកតា​នៅ​ថ្ងៃ​ទី​២៦ មេ​សា ចំនួន​៣៣៤.០០០​រៀល និង​១០ដុល្លារ

ខេត្ដស្វាយរៀង ៖ បន្ទាប់​ពី​មានការ​ចុះផ្សាយ​ពី​ហេតុការណ៍​គួរ​ឱ្យ​អាណោចអាធ័ម ជុំវិញ​លោកតា​អាយុ​៧៥​ឆ្នាំ ម្នាក់​ធ្លាក់​ពីលើចុង​ត្នោត​មក សប្បុរសជន​នានា​រួម​គ្នា​ផ្ដល់ អំណោយទាន​តាម​រយៈ​កោះសន្ដិភាព​ជូន ដល់​លោកតា​ដែល​កំពុង​ស្ថិត​ក្នុង​ការ​សង្គ្រោះនៅ​មន្ទីរពេទ្យ ។ អំណោយទាន​ជា​ទឹកប្រាក់ មនុស្សធម៌​នេះ​ត្រូវ​បាន​ភ្នាក់ងារ​កោះសន្ដិភាព នាំ​ទៅ​ប្រគល់​ដល់​លោកតា​នៅ​ថ្ងៃ​ទី​២៦ មេ​សា ចំនួន​៣៣៤.០០០​រៀល និង​១០ដុល្លារ​។
ប្រាក់​អំណោយ​នេះ​គឺ​ទទួល​បាន​ពី ១- លោកស្រី លី ស្រី​ពៅ និង​ស្វាមី ព្រមទាំងបុត្រ​៨​ម៉ឺន​រៀល​, ២-​ក្រុម​កញ្ញា​ឱ​ក សុគន្ធកញ្ញា ហ្វេ​ន​ក្លឹ​ប ១៣៤.០០០​រៀល​, ៣- លោក​លាវ សុខ និង​ភរិយា ២​ម៉ឺន​រៀល​, ៤- លោក​ចាង ហ៊ី​វៃ និង​លោកស្រី ជា លំអង ១០​ម៉ឺន​រៀល​, ៥-​ចាង ជា​ស៊ី​ង ៥​ដុល្លារ និង ៦-​ចាង អ៊ី​អាន ៥​ដុល្លារ ។

គួរ​រំលឹក​ថា ពិតជា​គួរ​ឱ្យ​សង្វេគ​ខ្លាំងណាស់​ដែល​បុរស​វ័យ​ជរាទុព្វលភាព​ម្នាក់​អាយុ​៧៥​ឆ្នាំ បាន​ចាប់​យកមុខ​របរ​ឡើងត្នោត ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ទោះបីជាកំលាំង​របស់​ខ្លួន​មាន​សភាព​ទ្រុឌទ្រោម​គ្រប ដណ្ដប់​ដោយ​ជរាភាព​ក៏​ដោយ ក៏​សេចក្ដីក្រខ្សត់​មិន​អាច​បញ្ចៀស​ឱ្យ​រូប​គាត់​ងាក​ចេញពី​មុខរបរ​ដ៏​គ្រោះថ្នាក់​នេះ​បាន​ឡើយ ទីបំផុតលោកតា​បាន​ធ្លាក់​ពីលើ​ដើម​ត្នោត​រង​របួសធ្ងន់ធ្ងរ​។ នេះ​ជា​ជីវិត​ដ៏អភ័ព្វ​របស់​លោកតា សូ ទឹម អាយុ​៧៥​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ​ប៉ែន សុំ អាយុ​៧៧​ឆ្នាំ ទទួល​បន្ទុក​ចិញ្ចឹម​ចៅស្រីកំព្រា​ម្នាក់​ឈ្មោះ សូ រស្មី អាយុ​១៦​ឆ្នាំ បច្ចុប្បន្ន​កំពុង​រស់នៅ​ក្នុង ភូមិ​ទទា សង្កាត់ចេក ក្រុង​ស្វាយ​រៀង ដែល​ក្នុង​មួយ​ថ្ងៃ​ៗ លោកតា​ត្រូវ​ឡើង​ដើម​ត្នោត​ជា​ច្រើន​ដើម ដើម្បី​ត្រង​យក​ទឹក​របស់​វា​មក​រំងាស់​ធ្វើ​ស្ករ និង​ធ្វើ​ជា​ទឹកត្នោតជូរ​សំរាប់​លក់​យក​ប្រាក់ចិញ្ចឹមជីវិត​គ្រួសារ ។

តាម​លោកយាយ​ប៉ែន សុំ ដែល​ត្រូវជាប្រពន្ធ​របស់​លោកតា​ដ៏​អភ័ព្វ​នេះ​បាន​និយាយថា ប្ដី​របស់​គាត់​បាន​ប្រកប​មុខរបរ​ឡើងត្នោត តាំងពី​អាយុ​២២​ឆ្នាំ​រហូត​មក​ដល់​អាយុ​៧៥​ឆ្នាំ មិន​ដែល​មាន​គ្រោះថ្នាក់​អ្វី​ទេ សូ​ម្បី​តែ​នៅ ក្នុង​របប​ប៉ុ​ល ពត ក៏​គេ​ឱ្យ​គាត់​ឡើងត្នោតដែរ គឺ​ទើបតែ​នៅ​ថ្ងៃ​ទី​១២ មេ​សា ឆ្នាំ ២០១០ វេលា​ម៉ោង​៨​ព្រឹក ប្ដី​ដ៏​ជរា​របស់គាត់​បាន​ធ្លាក់​ពីលើ​ដើម​ត្នោត​រង​របួស​ជាទម្ងន់​។នៅ​ថ្ងៃ​ទី​១៩ មេ​សា គ្រូពេទ្យ​បាន​ធ្វើការវះ​កាត់ត​ឆ្អឹង​ផាល និង​ឆ្អឹង​ដៃ​ទាំង​២​របស់​អ្នករង​គ្រោះ​ប៉ុន្ដែ​ទន្ទឹម​នឹង​នេះ​គ្រូពេទ្យ​ក៏​មានការ​ព្រួយបារម្ភ​ផង​ដែរ ដោយសារ​អ្នកជំងឺ​មាន វ័យ​ជរា ហើយ​មិន​មាន​ប្រាក់​កាស​សំរាប់​ទិញថ្នាំ​បន្ថែម​យក​មក​ព្យាបាល ។ តែ​ទោះបីជាយ៉ាងណា​ក្ដី គ្រូពេទ្យ​នឹង​ខិតខំ​ជួយ​ព្យាបាល ឱ្យ​អស់ពី​សមត្ថភាព ពីព្រោះ​ដឹង​ថា​គ្រួសារ នេះ​សុទ្ធតែ​ជា​ជន​ចាស់ជរា ហើយ​រកបាន​ព្រឹក ខ្វះ​ល្ងាច រកបាន​ល្ងាច​ខ្វះ​ព្រឹក គួរ​ឱ្យ​អាណោច អាធ័ម​ខ្លាំង​ណាស់ ។

អ្នក​រស់នៅ​ជិតខាង​លោកតា​សូ ទឹម បានប្រាប់​ឱ្យ​ដឹង​ដែរ​ថា គ្រួសារ​មួយ​នេះ​គួរ​ឱ្យអាណិតអាសូរ​ពេក​ណាស់ ពីព្រោះ​ពួក​គាត់ សុទ្ធតែ​ជា​មនុស្ស​ចាស់ជរា​គ្មាន​ទីពឹង​ប្រកប របរ​ឡើងត្នោត​ដែល​ជា​មុខរបរ​មាន​គ្រោះ ថ្នាក់​បំផុត ហើយ​កន្លង​មក​ការ​រៀនសូត្រ របស់​ចៅស្រី គឺ​បាន​លោកគ្រូ អ្នកគ្រូ​នៅ វិទ្យាល័យ​ហ៊ុន សែន ចេក និង​អាជ្ញាធរ​ផ្ដល់ អាហារូបករណ៍​ឱ្យ​សិក្សា តែ​ពេល​នេះ​លោក តា​ធ្លាក់​ពីលើ​ដើម​ត្នោត​របួស​ធ្ងន់ធ្ងរ​ទៀត នោះ គឺ​ពិតជា​ពិបាក​ខ្លាំង​ណាស់​ហើយ ។