ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ក្រឡុក​ស៊ី​ម៉ងត៍​​​ចុះ​ពី​លើ​ស្ពាន​ព្រះ​មុនីវង្ស​ចាស់​​​​ដាច់ហ្វ្រាំង សំណាង​ល្អ​មិន​មាន​មនុស្សគ្រោះ​ថ្នាក់​

9 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ៖ តាម​​សេចក្តី​រាយ​ការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន បាន​ឱ្យ​ដឹង​មុន​នេះ​បន្តិច​ថា ​​​មាន​រថយន្ត​ក្រឡុក​​ស៊ីម៉ងត៍​​​​មួយគ្រឿង​បើក​​ចុះ​ពី​​​លើ​ស្ពាន​​ព្រះ​មុនីវង្ស​ចាស់​​សុខៗ​ស្រាប់​តែដាច់​ហ្រ្វាំង​

​រាជ​ធានី​ភ្នំពេញ ៖ តាម​​សេចក្តី​រាយ​ការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន បាន​ឱ្យ​ដឹង​មុន​នេះ​បន្តិច​ថា ​​​មាន​រថយន្ត​ក្រឡុក​​ស៊ីម៉ងត៍​​​​មួយគ្រឿង​បើក​​ចុះ​ពី​​​លើ​ស្ពាន​​ព្រះ​មុនីវង្ស​ចាស់​​សុខៗ​ស្រាប់​តែដាច់​ហ្រ្វាំង​ ហើយ​អ្នក​បើក​បរ​បួង​ចង្កូត​​បុក​ឡើង​លើ​សួន​ច្បារ​ក្រោម​ស្ពាន​អាកាស​ក្បាល​ថ្នល់ ​​​​​សំណាង​ល្អ​មិន​បង្ក​ឱ្យ​​មាន​គ្រោះ​ថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​ឡើយ ​ស្ថិត​នៅ​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន ។​

​​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​​នៅ​​រសៀល​ថ្ងៃ​ទី​២ កុម្ភៈ ​មុន​នេះ​បន្តិច​ ថា ​មុន​ពេល​កើ​ត​ហេតុ គេ​ឃើញ​រថយន្ត​​ក្រឡុក​ស៊ីម៉ងត៍​ម៉ាក​ប៊ីហ្ស៊ុយ​ប៊ីស៊ី ​​ពណ៌​ស ពាក់​ស្លាក​​ភ្នំពេញ​​5A-1002 បើក​បរ​ដោយ​បុរស​ម្នាក់ ​បើក​ចុះ​ពីលើ​ស្ពាន​​​​​ព្រះ​មុនីវង្ស​ចាស់​​​ ស្រាប់​តែដាច់​ហ្រ្វាំង ​​​ហើយ​​គេ​ឃើញ​​​អ្នក​បើក​ប​រ​​បួង​ចង្កូត​​​រថយន្ត​បុក​ឡើង​លើ​សួន​ច្បារ​ក្រោម​ស្ពាន​អាកាស​ក្បាល​ថ្នល់​ ទើប​មិន​បណ្តាល​ឱ្យ​មាន​មនុស្ស​ណា​ម្នាក់​គ្រោះ​ថ្នាក់​​ក្នុង​ហេតុការណ៍​នេះ​ឡើយ ​សំណាង​ហើយ​អ្នក​បើក​បរ​​មាន​ស្មារតី​រឹង​មាំ​ ​បើ​ពុំ​នោះ​ទេ​មិន​ដឹង​ជា​មាន​មនុស្ស​ស្លាប់​និង​របួស​ប៉ុន្មាន​នាក់នោះ​ឡើយ​ ៕

ក្រោយ​កើត​ហេតុ អ្នក​បើក​បរ​​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល​ បន្សល់​ទុកតែ​រថយន្ត​​បង្ក​នៅ​លើ​សួនច្បារ​ក្រោម​ស្ពាន​អាកាស​ក្បាល​ថ្នល់ ៕