ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះដ៏មានប្រយោជន៍ក្នុងការបង្រៀនសីលធម៌ដល់កុមារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ខណៈពេលកំពុងបង្រៀនកូនៗរបស់អ្នកឱ្យមានសុជីវធម៌ សូមពិចារណាអំពីអ្វីដែលសមស្របតាមអាយុ និងសមត្ថភាពរបស់ពួកគេក្នុងការធ្វើតាម និងនរណាដែលពួកគេនឹងនៅជុំវិញ ។ ពួកគេក៏ត្រូវរៀនផងដែរថា មិត្តភក្តិរបស់ពួកគេខ្លះអាចមានអាកប្បកិរិយាអាក្រក់ ហើយវាមិនសមនឹងធ្វើតាមពួកគេទេ…

រាជធានីភ្នំពេញ ៖ ខណៈពេលកំពុងបង្រៀនកូនៗរបស់អ្នកឱ្យមានសុជីវធម៌ សូមពិចារណាអំពីអ្វីដែលសមស្របតាមអាយុ និងសមត្ថភាពរបស់ពួកគេក្នុងការធ្វើតាម និងនរណាដែលពួកគេនឹងនៅជុំវិញ ។ ពួកគេក៏ត្រូវរៀនផងដែរថា មិត្តភក្តិរបស់ពួកគេខ្លះអាចមានអាកប្បកិរិយាអាក្រក់ ហើយវាមិនសមនឹងធ្វើតាមពួកគេទេ ។ ខាងក្រោមនេះ គឺជាគន្លឹះខ្លះ ដើម្បីជួយបង្រៀនសុជីវធម៌ដល់កូនរបស់អ្នក ៖

អាកប្បកិរិយាគំរូ ៖ ប្រសិនបើអ្នកចង់ឱ្យកូនរបស់អ្នកមានសុជីវធម៌ អ្នកត្រូវតែប្រាកដថា អ្នកក៏ធ្វើបានដែរ ។ ជំហានដំបូងដើម្បីមានកូនដែលចេះគួរសម គឺធ្វើជាឪពុកម្តាយដែលមានចរិតសមរម្យ ហើយគួរសមជានិច្ច ។

អនុវត្តនៅផ្ទះ ៖ កូនរបស់អ្នកនឹងប្រកាន់យកទម្លាប់សុជីវធម៌តាមរយៈការអនុវត្ត ។ ត្រូវបង្ហាញការគួរសម និងសុជីវធម៌រាល់ពេលវេលា ហើយព្យាយាមបញ្ចូលវាទៅក្នុងភាពសប្បាយរីករាយ ។

ធ្វើវាជាសាធារណៈ ៖ នៅពេលអ្នកបានបង្រៀន និងពង្រឹងវិន័យ និងសុជីវធម៌នៅផ្ទះ សូមនាំកូនៗរបស់អ្នកចេញទៅភោជនីយដ្ឋាន បណ្ណាល័យ ផ្សារទំនើប និងកន្លែងផ្សេងទៀតដែលពួកគេអាចអនុវត្តនូវអ្វីដែលពួកគេបានរៀន ។

ផ្តល់ឱ្យគាត់នូវពាក្យណែនាំមួយចំនួន ៖ មានពាក្យ និងឃ្លាគួរសមចំនួន ៥ ដែលគួរតែស្ថិតនៅក្នុងចំណោមទីមួយនៅក្នុងវាក្យសព្ទបឋមរបស់កុមារ ។ ពាក្យទាំងនេះគួរតែត្រូវបានប្រើនៅពេលនិយាយជាមួយកូនៗរបស់អ្នក ដូចជា ៖ “សូម”, “សូមអរគុណ”, “សូមអភ័យទោស”, “ទេ”, “តើខ្ញុំអាច?” “សូមអរគុណ” ។

ផ្តល់ឱ្យកូនរបស់អ្នកនូវការពង្រឹងជាវិជ្ជមាន ៖ កុមារចូលចិត្តការសរសើរ ជាពិសេសពីឪពុកម្តាយ ឬនរណាម្នាក់ដែលពួកគេគោរព ។ សូមលើកទឹកចិត្តពួកគេនៅពេលពួកគេចេះគួរសម ឬធ្វើបានល្អជាដើម ។

អត់ធ្មត់ ៖ វាជាការពិតដែលថា កុមារភាគច្រើនផ្តោតលើខ្លួនឯងដោយធម្មជាតិ ។ បង្រៀនពួកគេពីសារៈសំខាន់នៃការគោរពទៅលើអារម្មណ៍ និងតម្រូវការរបស់អ្នកដទៃ ។ នៅពេលពួកគេរៀនស្តាប់ច្រើន និយាយតិច មានការយល់ចិត្តអ្នកដទៃហើយបន្ទាបខ្លួន ឥរិយាបថរបស់ពួកគេនឹងចាប់ផ្តើមលេចធ្លោ ។

រៀនធ្វើគ្រូបង្វឹក ៖ ជួយកូនរបស់អ្នកឱ្យបង្កើតគោលដៅសង្គមដែលនឹងជួយឱ្យពួកគេកាន់តែប្រសើរឡើងសម្រាប់ការប្រាស្រ័យទាក់ទង និងអន្តរបុគ្គលប្រចាំថ្ងៃ ។ វាមិនចម្លែកទេដែលមនុស្សពិតជាមិនចូលចិត្តនៅក្បែរអ្នកដទៃដែលមានចរិតឆេវឆាវ និងគួរឱ្យស្អប់ខ្ពើម ។ គ្មានឪពុកម្តាយណាចង់បានរបស់នេះសម្រាប់កូនរបស់ពួកគេទេ ។

បង្រៀនសីលធម៌ ៖ សូមចាប់ផ្តើមបង្រៀនកូនៗរបស់អ្នកពីមូលដ្ឋានសីលធម៌តាំងពីក្មេងមក ហើយប្រើមេរៀនសមស្របតាមអាយុ និងផ្តល់រង្វាន់ដល់ពួកគេចំពោះការធ្វើតាមច្បាប់បានល្អ ។

កែតម្រូវពួកគេនៅនឹងកន្លែង ៖ ក្មេងតូចៗច្រើនតែមិនដឹងថា ខ្លួនកំពុងធ្វើអ្វី ។ ឧទាហរណ៍ប្រសិនបើអ្នកកំពុងនិយាយជាមួយមិត្តភក្តិ កូនរបស់អ្នកប្រហែលជាគិតថា វាមិនអីទេក្នុងការរំខានអ្នក ។ ដូច្នេះ សូមណែនាំឱ្យកូនអ្នកដឹងថា ការរំខានរបស់ពួកគេបែបនេះ គឺមិនសមរម្យឡើយ ។

ផ្ទះរីករាយ និងសង្គមស្រស់ថ្លា ៖ ការបង្រៀនកូនឱ្យមានសុជីវធម៌ គឺត្រូវល្អទាំងនៅផ្ទះ និងជីវិតសង្គមខាងក្រៅរបស់ពួកគេ ។ ពួកគេនឹងទាក់ទាញមិត្តភក្តិដែលល្អមកជុំវិញខ្លួនគេ ។ វាក៏នឹងមានសេចក្តីរីករាយកាន់តែច្រើននៅក្នុងផ្ទះ ហើយមិនសូវមានការឈ្លោះប្រកែកគ្នា ដែលផ្តល់ឱ្យមនុស្សគ្រប់គ្នានៅក្នុងគ្រួសារនូវទំនាក់ទំនងរឹងមាំជាងមុន ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ អបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី កម្មវិធីចំណេះទូទៅខ្មែរ (ពីថ្នាក់ទី ១ ដល់ទី ១២) ចូលរៀនថ្ងៃទី ០២ ខែកញ្ញា ខាងមុខនេះ ។ សាលារៀនបន្តទទួលចុះឈ្មោះសិស្សមកពីបណ្តា ២៥ រាជធានី-ខេត្ត ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ។

សាលារៀនផ្តល់ជូនដូចខាងក្រោម ៖

អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា

ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។

សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានុសិស្សគ្រប់រូប ។