ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​បដិសេធ​ទទួលយក​វ៉ាក់សាំង​ក្រុមហ៊ុន Sinovac ជិត​៣​លាន​ដូ​ស

2 ឆ្នាំ មុន

កូរ៉េ​ខាងជើង ៖ កូរ៉េ​ខាងជើង​បាន​បដិសេធ​ទទួលយក​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩ ក្រុមហ៊ុន Sinovac របស់​ប្រទេស​ចិន​ជិត​៣​លាន​ដូ​ស

កូរ៉េ​ខាងជើង ៖ កូរ៉េ​ខាងជើង​បាន​បដិសេធ​ទទួលយក​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩ ក្រុមហ៊ុន Sinovac របស់​ប្រទេស​ចិន​ជិត​៣​លាន​ដូ​ស ដែល​ស្ថិត​ក្រោម​កម្មវិធី Covax​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​អង្គការ​យូ​នី​សេ​ហ្វ កាលពី​ថ្ងៃ​ទី​១ ខែកញ្ញា​។

អ្នកនាំពាក្យ​និយាយ​ថា កូរ៉េ​ខាងជើង​បាន​ស្នើ​ឱ្យ​បង្វែរ​វ៉ាក់សាំង​ជំនួយ​នេះ ផ្តល់​ទៅ​កាន់​ប្រទេស​កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​កង្វះ​វ៉ាក់សាំង​ជាស​កល​។ ខណៈ​ដែល​នេះ​មិនមែន​ជា​លើក​ទី​១​ឡើយ ដោយ​កាលពី​ខែកក្កដា​កន្លង​ទៅ កូរ៉េ​ខាងជើង​ក៏​បាន​បដិសេធ​ទទួលយក​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca ចំនួន​២​លាន​ដូ​ស​ផង​ដែរ​។

របាយការណ៍​ពី​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​អះអាង​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៩ ខែសីហា កូរ៉េ​ខាងជើង នៅ​តែ​មិន​មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​។ ស្រប​ពេល​របាយការណ៍​ស្ថានភាព​ប្រចាំ​ស​ប្តា​ហ៍​បាន​បង្ហាញ​ថា មនុស្ស​ប្រមាណ​៣៧,២៩១​នាក់ រួម​មាន​ទាំង​បុគ្គលិក​សុខាភិបាល និង​អ្នកមាន​ជំងឺ​ដូច​ជា គ្រុនផ្តាសាយ ត្រូវ​បាន​ធ្វើតេស្ត​សំណាក់​លទ្ធផល​សុទ្ធ​អវិជ្ជមាន​ទាំងអស់​។

កន្លង​មក កូរ៉េ​ខាងជើង​បាន​ដាក់​ការ​សង្ស័យ​ខ្លះ លើ​ប្រសិទ្ធភាព​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩ ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ជា​រឿយ​ៗ​តែងតែ​រាយការណ៍​អំពី​ឧប្បត្តិហេតុ​កើតឡើង​នៅ​អា​មេ​រិ​ក និង​អឺរ៉ុប ដែល​បុគ្គល​ម្នាក់​ៗ​មាន​ប្រតិកម្ម​មិនល្អ ក្រោយ​ការ​ចាក់​វ៉ាក់សាំង​រួច​។

កូរ៉េ​ខាងជើង ត្រូវ​បាន​រាយការណ៍​ថា បាន​ដាក់​ចេញ​វិធានការ​ប្រឆាំង​កូ​វី​ដ​១៩ ដ៏​តឹងរ៉ឹង​បំផុត ចាប់តាំងពី​មានការ​ផ្ទុះ​ឡើង​នៃ​វីរុស​នេះ ជា​លើក​ដំបូង​លើ​សក​លោក​។ ហើយ​ប្រទេស​នេះ ក៏​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដំបូង​គេ​នៅ​លើ​ពី​ភព​លោក ដែល​បាន​បិទ​ព្រំដែន​របស់​ខ្លួន កាលពី​ខែមករា​ឆ្នាំ​មុន​៕ (​ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ