ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាល់ប៊ុមចម្រៀងលក់ដាច់​បំផុតលើ​លោក ​រក​ចំណូល​បាន​ ៣៨ លាន​ដុល្លារ​​

2 ឆ្នាំ មុន

ប្រសិនបើ​យើង​និយាយ​ថា លំដាប់​ចម្រៀង​ដែល​ល្បីល្បាញ​ជាងគេ​លើ​លោក និង​រក​ចំណូល​បាន​លំដាប់់​លេខ ​១ នោះ អ្នក​ទាំងអស់​គ្នា​ប្រាកដជា គិត​ថា ​ប្រហែល ច្ចា​ស់​ស្ទី​ន​ប៊ី​ប៊័រ ឬ​តារាចម្រៀង​ប៉ុប…

ប្រសិនបើ​យើង​និយាយ​ថា លំដាប់​ចម្រៀង​ដែល​ល្បីល្បាញ​ជាងគេ​លើ​លោក និង​រក​ចំណូល​បាន​លំដាប់់​លេខ ​១ នោះ អ្នក​ទាំងអស់​គ្នា​ប្រាកដជា គិត​ថា ​ប្រហែល ច្ចា​ស់​ស្ទី​ន​ប៊ី​ប៊័រ ឬ​តារាចម្រៀង​ប៉ុប ម៉ៃឃើ​ល ចាក​ស៊ុន ​ហើយ តែ​មិនមែន​ដូច​អ្វី​ដែល​អ្នក​បាន​គិត​នោះ​ទេ ហើយ​អាល់​ប៊ុ​ម​ដែល​លក់ដាច់​ជាងគេ​លើ​លោក​នោះ ក៏​មិនមែន​ជា​ចម្រៀង​ដែល​ផលិត​ក្នុង​សម័យ​ទំនើប​ដែរ​ ។ វា​បាន​ផលិត​នៅ​ចន្លោះ​ឆ្នាំ ១៩៧១ ដល់ ១៩៧៥ និង​បាន​ក្លាយជា​អាល់​ដំបូង​ដែល​លក់​បាន​​តម្លៃ ៣៨ លាន​ដុល្លារ​អា​មេ​រិ​ក ​។
ខាងក្រោមនេះ​ជា​ប្រវត្តិ​ និង​ឈ្មោះ​បទ​ចំរៀង​នៅ​ក្នុង​អាល់​ប៊ុ​ម​ដែល​លក់ដាច់​ជាងគេ​បំផុត​លើ​លោក ​៖

Album “Their Greatest Hits” ផលិត​ក្នុង​ចន្លោះ​ឆ្នាំ 1971-1975 ដោយ Eagles ជា​ប្រភេទ​បទ​ចំរៀង​មក​ពី​សហរដ្ឋអាមេរិក លក់ដាច់​បំផុត​ដែល​រក​ចំណូល​ដល់​ទៅ ៣៨ លាន​ដុល្លារ​អា​មេ​រិ​ក​ ។ អាល់​ប៊ុ​ម​នេះ​បាន​ចេញ​លក់​ដំបូង​ក្នុង​ឆ្នាំ ១៩៧៦ បន្ទាប់​ពី​ឈាន​ដល់​លេខ​មួយ​នៅ​លើ Billboard 200 អាល់​ប៊ុ​ម​នេះ​បាន​បន្តរហូតដល់រយៈពេល ៥ ស​ប្តា​ហ៍​បន្ថែមទៀត ហើយ​បទ​ចម្រៀង​ទោល​ពីរ​ពី​អាល់​ប៊ុ​ម ​“One of That Nights” &“ Best of My Love” ក៏​បាន​ឈាន​ដល់​កំពូល​តារាង Billboard Hot 100 ផង​ដែរ​ ។

អាល់​ប៊ុ​ម​នេះ ​គឺជា​អាល់​ប៊ុ​ម​ដំបូង​ដែល​ទទួល​បាន​វិ​ញ្ញាប​ន​ប័ត្រ​ពី RIAA ផ្លា​ទី​នៀម (the RIAA Platinum) និង​ត្រូវ​បាន​ណែនាំ​ឱ្យ​ទទួលស្គាល់​អាល់​ប៊ុ​ម​នេះ នៅ​ក្នុង​ឆ្នាំ ១៩៧៦ វា​ហើយ​ចាប់ផ្តើម​ធ្វើការ​បោះ​ពុ​ម្ភ​និង​ផលិត​ចំនួន ១​ លាន កូ​ពី ឬ​ច្រើន​ជាង​នេះ នៅ​ក្នុង​សហរដ្ឋអាមេរិក​ ។

បន្ទាប់​ពី​អាល់​ប៊ុ​ម Thriller របស់ Micheal Jackson ​ត្រូវ​បាន​កាន់កាប់​តំណែង​ដែល​លក់ដាច់​បំផុតគ្រប់ពេល (​មិន​បាន​បញ្ជាក់​ថា ​លក់ដាច់​ជាង Album “Their Greatest Hits” នោះ​ទេ​) បាន​ធ្វើ​ឱ្យ​ភាព​ល្បីល្បាញ​របស់​អាល់​ប៊ុ​ម “ Greatest Hits” ចាប់ផ្តើម​ផលិត​ចំណងជើង​ឡើង​វិញ និង​នៅ​ឆ្នាំ ២០១៧ អាល់​ប៊ុ​ម​នេះ​ត្រូវ​បាន​ជ្រើសរើស ដោយ​បណ្ណាល័យ​សភា ដើម្បី​រក្សា​ទុក​នៅ​ក្នុង​បញ្ជី​កត់ត្រា​ជាតិ​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា រហូត​មក​ដល់​បច្ចុប្បន្ន អាល់​ប៊ុ​ម​ដ៏​អស្ចារ្យ​បំផុត​នេះ បាន​លក់​អស់​ប្រមាណ​ជា ៣៨ ​លាន កូ​ពី ហើយ​គឺជា​អាល់​ប៊ុ​ម​លក់ដាច់​បំផុត​គ្រប់ពេលវេលា ​។ តើ​អ្នក​បាន​ស្តាប់​ចំ​ម្រៀ​ង​នៅ​ក្នុង​កំពូល​អាល់​ប៊ុ​ម​ដែល​លក់ដាច់​ជាងគេ​លើ​លោក​ហើយ ​ឬ​នៅ ? ប្រសិនបើ​អ្នក​មិន​ទាន់​បាន​ស្តាប់​នោះ​ទេ លោក​អ្នក​អាច​រកបាន​នៅ​ក្នុង​យូ​ធូប ដែល​ក្នុង​អាល់​ប៊ុ​ម​នេះ​មាន​ ១៥ បទ​ចម្រៀង​ ៕ ប្រភព​ ៖ wealthygorilla

អត្ថបទសរសេរ ដោយ