ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្គើន​​បំរាម​! ចាប់ខ្លួន​ប្រុស​ស្រី​​​១៤​នាក់​ចូល​ផឹកស៊ី​ច្រៀង​​ខារ៉ាអូខេ​យ៉ាង​សប្បាយ

2 ឆ្នាំ មុន
  • តាកែវ

ក្រុម​អ្នក​ញៀន​ច្រៀង​ខារ៉ាអូខេ​មាន​ទាំងប្រុស មាន​ទាំងស្រី​ចំនួន​១៤​នាក់ ត្រូវ​បាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​នែ​កង​រាជ​អា​វុ​ហត្ថ​ខេត្ត ធ្វើការ​បង្ក្រាប​បាន ដោយ​ធ្វើការ​ចោទប្រកាន់​ពី​បទ​

ខេត្តតាកែវ ៖ ក្រុម​អ្នក​ញៀន​ច្រៀង​ខារ៉ាអូខេ​មាន​ទាំងប្រុស មាន​ទាំងស្រី​ចំនួន​១៤​នាក់ ត្រូវ​បាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​នែ​កង​រាជ​អា​វុ​ហត្ថ​ខេត្ត ធ្វើការ​បង្ក្រាប​បាន ដោយ​ធ្វើការ​ចោទប្រកាន់​ពី​បទ​មិន​គោរព​វិធានការ​រដ្ឋបាល ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ ហើយ​ក៏​បាន​បញ្ជូន​ក្រុម​អ្នក​ច្រៀង​ខារ៉ាអូខេ​ទាំងនេះ​មក​កាន់​កង​រាជ​អា​វុ​ហត្ថ​ខេត្ត ដើម្បី​ធ្វើការ​ផាកពិន័យ​ទៅ​តាម​ច្បាប់​ផង​ដែរ​។ ហេតុការណ៍​កម្លាំង​កងរាជអាវុធហត្ថ ចុះ​បង្ក្រាប​ក្រុម​អ្នក​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ​ដោយ​ផ្គើន​នឹង​បំរាម​រដ្ឋាភិបាល​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២១ កន្លង​ទៅ​នេះ ស្ថិត​នៅ​ចំណុច​ភូមិ​ថ្មី ឃុំរ​វៀង ស្រុក​សំរោង ខេត្តតាកែវ​។

បើ​តាម​លោក​វរសេនីយ៍ឯក ង៉ែត ចាន់​ធី មេ​បញ្ជ​ការ​រង​ទទួល​បន្ទុក​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​ខេត្ត បាន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​សហការ​ជាមួយ​អាវុធហត្ថ​ស្រុក​សំរោង ធ្វើការ​បង្ក្រាប​ជាក់ស្តែង​ករណី​បើក​ខារ៉ាអូខេ​ដែល​មាន​យីហោ «​រាត្រី​ឡុ​ង​ប៊ឹ​ច​៨៨៨៨» ដែល​ហ៊ាន​បើក​អោយ​មានការ​ផឹកស៊ី​ច្រៀង​សប្បាយ ដោយ​ផ្គើន​នឹង​បំរាម មិន​គោរព​វិធានការ​រដ្ឋបាល ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ របស់​រដ្ឋបាល​ខេត្ត ជា​ពិសេស​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ដែល​ប្រទេស​កម្ពុជា​យើង​កំពុង​តែ​ទទួល​រង​នូវ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​នោះ ហើយ​ក្រុម​នេះ​បែរជា​ហ៊ាន​ណាស់ ដោយ​មិន​បាន​ខ្លាច​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ឡើយ​។

លោក​វរសេនីយ៍ឯក ង៉ែត ចាន់​ធី មេបញ្ជាការ​ង​បានអោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​នៅ​ចំណុច​ខាងលើ បាន​រាយការណ៍​មក​ថា មាន​គេ​លួច​បើក​អោយ​មានការ​ស៊ីផឹក និង​ច្រៀង​ខារ៉ាអូខេ​យ៉ាង​សប្បាយ​ដោយ​មិន​បាន​ខ្លាច​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​រួច​មក លោក​ក៏​បាន​ដឹកនាំ​កម្លាំង​ផ្ទាល់​ចុះ​ទៅ​សហការ​ជាមួយ​កម្លាំង​កង​រាជ​អា​វុ​ហត្ថ​ស្រុក​សំរោង ធ្វើ​ហ៊ុម​ព័ទ្ធ​បង្ក្រាប​បាន​ជាក់ស្តែង ខណៈ​កំពុង​តែ​ស៊ីផឹក​ច្រៀង​យ៉ាង​សប្បាយ ហើយ​ជា​លទ្ធផល​ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស​-​ស្រី​ចំនួន​១៤​នាក់ ដោយ​ក្នុង​នោះ​ស្រី​៧​នាក់ និង​ប្រុស​៧​នាក់ ចំណែក​ថៅកែ​ហាង​ខារ៉ាអូខេ​បាន​រត់គេច​ខ្លួន​បាត់​។

លោក​មេបញ្ជាការ​ង​បានអោយ​ដឹង​បន្ត​ទៀត​ថា មនុស្ស​ទាំង​១៤​នាក់​ដែល​ឃាត់ខ្លួន​បាន​នោះ​រួម​មាន ៖ ១-​ឈ្មោះ ឃិ​ន ចិន្តា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​, ២-​ឈ្មោះ វឿ​ន វី​វ៉ា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​, ៣-​ឈ្មោះ ហួង សុ​ផាត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​, ៤-​ឈ្មោះ ចែ​ម សា​រ៉​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​, ៥-​ឈ្មោះ មុត ថុ​ង​ឆៃ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​, ៦-​ឈ្មោះ ឃុ​ត សុ​ជា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​, ៧-​ឈ្មោះ ឆើត រឿ​ន ភេទ ប្រុស អាយុ​៣៤​ឆ្នាំ​, ៨-​ឈ្មោះ អ៊ុ សុ​វ​ណ្ណី ភេទ​ស្រី អាយុ​៣២​ឆ្នាំ​, ៩-​ឈ្មោះ សែត សុខ​រ័​ត្ន ភេទ​ស្រី អាយុ​៣១​ឆ្នាំ​, ១០-​ឈ្មោះ ភឿន ស្រី​នាង ភេទ​ស្រី អាយុ​២០​ឆ្នាំ​, ១១-​ឈ្មោះ អឿ​ន ស្រី​និ​ច ភេទ​ស្រី អាយុ​២១​ឆ្នាំ​, ១២-​ឈ្មោះ អ៊ុ លក្ខណា ភេទ​ស្រី អ​យុ​៣៤​ឆ្នាំ​, ១៣-​ឈ្មោះ ម៉ៃ ស្រី​ពេជ្រ ភេទ​ស្រី អាយុ​១៩​ឆ្នាំ និង​១៤-​ឈ្មោះ សែ​ម លី​ជី​ង ភេទ​ស្រី អាយុ​១៩​ឆ្នាំ ។ ចំណែក​វត្ថុ​តាង​ដែល​ដកហូត​បាន មាន ៖ ម៉ូតូ​ចំនួន​៥​គឿ​ង ( ម៉ូតូ​ម៉ាក​សេ​១២៥ ចំនួន​០៣​គឿ​ង​, ម៉ូតូ ម៉ាក​ស្កុប​ពី​ចំនួន​០១​គឿ​ង និង​ម៉ូតូ​ម៉ាក​លែ​ត​ចំនួន​០១​គឿ​ង​) យក​មក​កាន់​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បន្ត​។

លោក​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជាក់​ថា មនុស្ស​ប្រុស​ស្រី​ទាំង​១៤​នាក់​នោះ ត្រូវ​បាន​ខាង​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ របស់​រដ្ឋបាល​ខេត្តតាកែវ បាន​ធ្វើការ​ផាកពិន័យ​ជា​ប្រាក់​ទាំង​១៤​នាក់ ដោយ​ម្នាក់​ៗ២​លាន​រៀល​ជា​ការ​ព្រមាន​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ