ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ត​បិទ​ខ្ទប់​តំបន់​លំនៅ​ឋាន​អ៊ូ​ស៊ា​ន​ណា រយៈពេល​៧​ថ្ងៃ ដើម្បី​ទប់ស្កាត់ និង​កាត់​ផ្តាច់​ការ​ឆ្លង​រាលដាល​នូវ​មេរោគ​បំប្លែង​ខ្លួន​ថ្មី

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីសម្រេច របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ត្រូវ​បាន​បន្ត​បិទ​ខ្ទប់​មិន​ឱ្យ​មានការ​ចេញ​-​ចូល​តំបន់​លំនៅ​ឋាន​អ៊ូ​ស៊ា​ន​ណា ស្ថិត​នៅ​ភូមិ​សំរោង​ទាវ និង​ភូមិ​ព្រៃ​មូល សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីសម្រេច របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ត្រូវ​បាន​បន្ត​បិទ​ខ្ទប់​មិន​ឱ្យ​មានការ​ចេញ​-​ចូល​តំបន់​លំនៅ​ឋាន​អ៊ូ​ស៊ា​ន​ណា ស្ថិត​នៅ​ភូមិ​សំរោង​ទាវ និង​ភូមិ​ព្រៃ​មូល សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែល​មានការ​ឆ្លង​រាលដាល​នៃ​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) សម្រាប់​រយៈពេល ៧ (​ប្រាំពីរ​) ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​៧ ខែកញ្ញា​ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់ និង​កាត់​ផ្តាច់​ការ​ឆ្លង​រាលដាល​នូវ​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) នៅ​ក្នុង​សហគមន៍​។

ក្នុងអំឡុងពេល​នៃ​ការ​អនុវត្ត​បន្ត​វិធានការ​បិទ​ខ្ទប់ ត្រូវ​បាន​ហាមឃាត់​រាល់​ការ​ចេញ​-​ចូល និង​រាល់​ការ​ជួបជុំ ឬ​ការ​ប្រមូលផ្តុំ​មនុស្ស ក្នុង​ទីតាំង​ខាងលើ លើកលែងតែ​ករណី​ចំ​បាច់ ដូច​ខាងក្រោម ៖ -​ការ​ចេញ​-​ចូល ដោយ​មូលហេតុ​សុខភាព​បន្ទាន់​, -​ការ​ចេញ​-​ចូល ដើម្បី​ផ្តល់​វត្ថុ​សំណាក​ធ្វើតេស្ត​រក​ជំងឺ​កូ​វី​ដ​-១៩ តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​មូលដ្ឋាន​, -​ការ​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន ឬ​ទី​សំណាក់​របស់​ខ្លួន​វិញ​របស់​បុគ្គល​ដែល​បាន​បញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​អ្នកជំងឺ​ចេញពី​មន្ទីរពេទ្យ ឬ​កន្លែង​សម្រាក​ព្យាបាល ចូល​ក្នុង​ទីតាំង​បិទ​ខ្ទប់ ដោយ​មានការ​សម្របសម្រួល​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​, -​ការ​ចេញ​-​ចូល និង​ការ​ជួបជុំ​របស់​បុគ្គលិក​សុខាភិបាល និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​អនុវត្ត​វិធានការ​សុខាភិបាល ក្នុង​ការ​ស្រាវជ្រាវ ទប់ស្កាត់ និង​កាត់​ផ្តាច់​ការ​ឆ្លង​រាលដាល​នូវ​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) នៅ​ក្នុង​សហគមន៍​, -​ការ​ចេញ​-​ចូល និង​ការ​ជួបជុំ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​ផ្គត់​ផ្គត់​គ្រឿង​ឧបភោគ​-​បរិភោគ​ចាំបាច់​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ