ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្រ្ត៣យ៉ាង សម្រាប់ទ្វារមាសដែលមានក្លិនមិនល្អ

3 ឆ្នាំ មុន

ទ្វារមាសមិនអាចថាអស់ក្លិន១០០%នោះទេ។ ជាធម្មតា ទ្វារមាសមានក្លិនប្រហើរបែបធម្មជាតិ ដែលត្រូវបានគេអះអាងថា ជាក្លិនអាចទាក់ទាញភេទផ្ទុយគ្នា។ តែពេលខ្លះ​ក្លិននោះមិនអាចរក្សាបាន ដោយសារតែមានក្លិនអាក្រក់ចូលមកជាមួយ។ តើធ្វើបែបណាដើម្បីកុំឱ្យទ្វារមាសមានក្លិនមិនល្អ? ១. កំណត់របបអាហាររបស់អ្នក…

ទ្វារមាសមិនអាចថាអស់ក្លិន១០០%នោះទេ។ ជាធម្មតា ទ្វារមាសមានក្លិនប្រហើរបែបធម្មជាតិ ដែលត្រូវបានគេអះអាងថា ជាក្លិនអាចទាក់ទាញភេទផ្ទុយគ្នា។ តែពេលខ្លះ​ក្លិននោះមិនអាចរក្សាបាន ដោយសារតែមានក្លិនអាក្រក់ចូលមកជាមួយ។ តើធ្វើបែបណាដើម្បីកុំឱ្យទ្វារមាសមានក្លិនមិនល្អ?

១. កំណត់របបអាហាររបស់អ្នក

អ្នកគឺជាអ្វីដែលអ្នកញ៉ាំ។ នៅពេលអ្នកបញ្ចូលផ្លែឈើនិងបន្លែស្រស់ៗបន្ថែមទៅក្នុងរបបអាហាររបស់អ្នក អ្នកនឹងសម្គាល់ឃើញពីការផ្លាស់ប្តូរយ៉ាងសំខាន់នៅក្នុងរបៀបដែលទ្វារមាសរបស់អ្នកមានក្លិន។ បន្លែស្លឹកដូចជាស្ពៃ ស្ពៃខ្មៅ ខាត់ណា និងស្ពៃក្តោបជាដើម អាចជួយការពារការស្ងួតទ្វារមាសនិងជួយអោយឈាមរត់បានស្រួលទៅចិញ្ចឹមទ្វារមាសរបស់អ្នកឱ្យមានភាពស្រស់បំព្រង និង មានក្លិនប្រសើរគួរជាទីគាប់ចិត្ត។

២. រក្សាជាតិទឹកក្នុងខ្លួនឱ្យគ្រប់

ទឹកគឺជាវិធីធម្មជាតិបំផុតដើម្បីរំអិលទ្វាមាសរបស់អ្នកពីខាងក្នុង ​និង កាត់បន្ថយក្លិនមិនល្អ។ ផឹកទឹកឱ្យបានគ្រប់គ្រាន់ដើម្បីឱ្យរាល់ពេលដែលអ្នកនោមមើលទៅថ្លា។ ប្រសិនបើវាមានពណ៌លឿងអ្នកត្រូវផឹកទឹកឱ្យបានច្រើន។ ពេលមានជាតិទឹកគ្រប់គ្រាន់ ទ្វារមាសរបស់អ្នកក៏កាត់បន្ថយក្លិនមិនល្អដែរ។

៣. តម្រឹមរោមឱ្យសមសួន

ស្អាតគឺជាកត្តាចាំបាច់ដើម្បីទទួលបានសុខភាពទ្វារមាសល្អប្រសើរ។ ព្រៃកាន់តែក្រាស់ បាក់តេរីកាន់តែរីកលូតលាស់កាន់តែស្រួល។ នេះហើយគឺជាប្រភពនៃក្លិនមិនល្អ។ ម្យ៉ាងវិញទៀត វាក៏ពិបាកក្នុងការសម្អាតផងដែរ ប្រ​សិនបើមិនបានកាត់តម្រឹមរោមឱ្យបានល្អ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ