ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ពលរដ្ឋ​១៣៧​នាក់​រស់នៅ​សង្កាត់​វាលវង់​​កំពុងរង់ចាំ​លទ្ធផល​តេស្តកូ​វី​ដ​.១៩​​រយៈពេល​៧២​ម៉ោង​​

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ តាម​សេចក្តី​រាយ​ការ​ណ៍ពី​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​៧​មក​រា​ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ​សីហា ឆ្នាំ​២០២១ ក្រុម​គ្រូពេទ្យ​បាន​មក​យក​សំណាក​ប្រជាពលរដ្ឋ​ជា​លើក​ទី​៤ ស្ថិត​នៅ​ទីតាំង​ខុន​ដូ​ស្កា​យ​ឡាយ អគារ​លេខ​៨៨ ផ្លូវ​លេខ​១៣៤…

​រាជធានី​ភ្នំពេញ ៖ តាម​សេចក្តី​រាយ​ការ​ណ៍ពី​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​៧​មក​រា​ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ​សីហា ឆ្នាំ​២០២១ ក្រុម​គ្រូពេទ្យ​បាន​មក​យក​សំណាក​ប្រជាពលរដ្ឋ​ជា​លើក​ទី​៤ ស្ថិត​នៅ​ទីតាំង​ខុន​ដូ​ស្កា​យ​ឡាយ អគារ​លេខ​៨៨ ផ្លូវ​លេខ​១៣៤ ភូមិ​២ សង្កាត់​វាលវង់​សរុប​១៣៥​នាក់​ (ស្រី​៦៣​នាក់) ។

សម្រាប់​ប្រជាពលរដ្ឋ​ដែល​បាន​មក​ធ្វើតេស្ត និង​ពិនិត្យ​យក​សំណាក​រក​មេរោគ​កូ​វី​ដ​.១៩​ទាំង​អស់នោះ គ្រូពេទ្យ​បាន​ឲ្យ​ស្ថិត​ក្នុង​ការ​រង់ចាំ​៧២ម៉ោងសិន​ បានដឹង​លទ្ធផល​វិជ្ជមាន ឬ​អវិជ្ជា​មាន ។ ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​មក​ធ្វើ​សំណាក​​​នេះ គឺ​មក​ពី​ភូមិ​៣ ភូមិ​៥ នឹង​ភូមិ​៦ សង្កាត់​មិត្តភាព ភូមិ​៤ ភូមិ​៥ និង​ភូមិ​៦ សង្កាត់​មនោ​រម្យ និង​ភូមិ​១ ភូមិ​២ ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។

ក្នុង​នោះ ​ក៏​មាន​អាជីវករ​លក់ដូរ​នៅ​ផ្សារ​សេរីភាព និងផ្សារ​ឌុ​យ​ម៉ិចដែរ ដែល​លក់​នៅ​លើ​កំណាត់​ផ្លូវ​លេខ​១៣៧ កែង​ផ្លូវ​លេខ​១៣៤ កែង​ផ្លូវ​លេខ​១៦៤ ក្នុងភូមិ​២ សង្កាត​វាលវង់​ផង​ដែរ ។

ការ​ធ្វើតេស្ត​យក​សំណាក​លើ​ប្រជាពលរដ្ឋ​ប្រមាណ​១៣៥​នាក់​នោះ ត្រូវ​បាន​បញ្ចប់​នៅ​ម៉ោង​១​១ និង​២០​នាទី​ថ្ងៃខែ​ដដែល បន្ទាប់
​មក​គ្រូពេទ្យ និង​អាជ្ញាធរ​នៅ​បន្ត​បិទ​ខ្ទប់​ផ្ទះ​អ្នក​វិ​ជ្ច​មាន​កូ​វី​ដ​.១៩ ចំនួន​១៣​ផ្ទះ ស្ថិត​ក្នុង​សង្កាត់​មិត្តភាព​៦​ផ្ទះ​ សង្កាត់​មនោ​រម្យ​៦​ផ្ទះ និង​សង្កាត់វាលវង់​១​ផ្ទះ ដើម្បី​រង់ចាំ​គ្រប់​២១​ថ្ងៃ និង​ធ្វើការ​វាយតម្លៃ​ជា​បន្ត ៕​

អត្ថបទសរសេរ ដោយ