ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ៣យ៉ាង ដែលអ្នកស្បែកឡើងប្រេងមិនគួរទទួលទាន

2 ឆ្នាំ មុន

ស្បែកឡើងប្រេងច្រើនជ្រុល គឺជាឬសគល់នៃការឡើងមុន។ តើអ្នកមានដឹងទេថា អាហារដើរតួមួយផ្នែកធំនៃការឡើងប្រេងនៃស្បែក។ ថ្ងៃនេះ អ្នកនឹងដឹងពីអាហារ៣ប្រភេទ​ ដែលអ្នកមានបញ្ហាមុខឡើងប្រេងត្រូវចៀសវាង។ ១.​ អាហារប្រៃ របបអាហារសម្បូរជាតិសូដ្យូមអាចបំផ្លាញសុខភាពស្បែកបាន…

ស្បែកឡើងប្រេងច្រើនជ្រុល គឺជាឬសគល់នៃការឡើងមុន។ តើអ្នកមានដឹងទេថា អាហារដើរតួមួយផ្នែកធំនៃការឡើងប្រេងនៃស្បែក។ ថ្ងៃនេះ អ្នកនឹងដឹងពីអាហារ៣ប្រភេទ​ ដែលអ្នកមានបញ្ហាមុខឡើងប្រេងត្រូវចៀសវាង។

១.​ អាហារប្រៃ

របបអាហារសម្បូរជាតិសូដ្យូមអាចបំផ្លាញសុខភាពស្បែកបាន ដោយសារតែវាបង្កើនការរលាកក្នុងខ្លួន ដែលជាលទ្ធផលធ្វើឱ្យស្បែកឆាប់ចាស់ ងាយចេញមុន និង ឡើងជាតិប្រេងច្រើន។ អាហារសម្រន់មានជាតិប្រៃច្រើនដូចជា ដំឡូងចំណិតចៀន ដំឡូងកំប៉ុងស្រួយ និងនំស្រួយៗ ច្រើនតែផ្ទុកទៅដោយខ្លាញ់បង្ករលាកឈ្មោះថា ខ្លាញ់ចម្រាញ់ (Trans-fat) ដែលខ្លាញ់នេះអាចបង្កជាការចេញជាតិប្រេងលើស្បែកកាន់តែខ្លាំង។ វាកាន់តែអាក្រក់សម្រាប់អ្នកមានស្បែកមុខខ្លាញ់ស្រាប់។

២. ទឹកដោះគោ និង​​ អាហារផលិតពីទឹកដោះគោ

ទឹកដោះគោដែលម្តាយអ្នកបង្ខំឲ្យញ៉ាំកាលពីនៅក្មេងប្រហែលជាមានគ្រោះថ្នាក់ដល់សុខភាពស្បែកបាន ហើយអ្វីដែលកើតមានបញ្ហានោះគឺអាចជម្រុញឱ្យស្បែកចេញជាតិប្រេងកាន់តែខ្លាំងផង។ បើសិនជាអ្នកដែលមានស្បែកមុខបែកខ្លាញ់ ហើយចង់បានជាតិកាលស្យូមច្រើន អ្នកគួរតែស្វែងរកផលិតផលណាផ្សេងវិញដូចជា តៅហ៊ូ និងបន្លែពណ៌បៃតងជាដើម។

៣. អាហារមានជាតិស្ករ

អាហារផ្អែមៗច្រើនតែផ្ទុកទៅដោយកម្រិតជាតិស្ករខ្ពស់ ហើយដោយសារតែជាតិស្ករនេះហើយ ទើបធ្វើឱ្យស្បែករបស់យើងឡើងប្រេង។ របបអាហារដែលត្រូវបានចាត់ទុកថាជួយសម្អាតដល់ស្បែកមានដូចជា បន្លែ ផ្លែឈើ និងជាតិសរសៃ អាចប្រើដើម្បីកាត់បន្ថយការកើតមុនបានច្រើនបំផុត។ ប្រសិនបើអ្នកចង់ញ៉ាំអាហារផ្អែមៗ អ្នកគួរយកផ្លែឈើមកជំនួសវិញ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ