ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​បង្ក្រាប​ករណី​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀ.ន តែ​ជនសង្ស័យ​ដឹងខ្លួន​ទាន់​រត់គេច​ខ្លួន​បាត់

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​សមត្ថកិច្ច​នគរបាល​ខេត្ត​ប៉ៃលិន បាន​ធ្វើការ​ស៊ើបអង្កេត​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ ទើប​ដឹង​ថា មាន​ជនសង្ស័យ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន បាន​នាំ​គ្នា​ទៅ​ជួល​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង នៅ​ក្នុង​បុរី​រតនៈ ស្ថិត​នៅ​ភូមិ​ប៉ា​ហ៊ី​ជើង…

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​សមត្ថកិច្ច​នគរបាល​ខេត្ត​ប៉ៃលិន បាន​ធ្វើការ​ស៊ើបអង្កេត​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ ទើប​ដឹង​ថា មាន​ជនសង្ស័យ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន បាន​នាំ​គ្នា​ទៅ​ជួល​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង នៅ​ក្នុង​បុរី​រតនៈ ស្ថិត​នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ទើប​នៅ​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២១​នេះ រហូត​ដល់​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច កម្លាំង​សមត្ថកិច្ច​នគរបាល​ស្នងការ​ខេត្ត បាន​ចុះ​ទៅ​ធ្វើការ​ឆែកឆេរ​បន្ទប់​ផ្ទះ​ជួល​ចំនួន​២​កន្លែង​នៅ​ក្នុង​បុរី​ខាងលើ​។ តែ​ជនសង្ស័យ​ទាំងនោះ​បានដឹង​ខ្លួន​ទាន់​ពេល ក៏​នាំ​គ្នា​គេចខ្លួន​មុន​ពេល​កងកម្លាំង​ទៅ​ធ្វើការ​ហ៊ុំ​ព័ទ្ធ​បន្ទប់​ផ្ទះ​បុរី​ខាងលើ​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ៖ មុន​ពេល​កើតហេតុ កម្លាំង​នគរបាល​អធិការ​ក្រុងប៉ៃលិន បាន​សហការ​ជាមួយនឹង​កម្លាំង​នគរបាល​ស្នងការ​ខេត្ត ចុះ​ដេញ​តាម​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ម្នាក់ ខណៈ​ចុះ​ល្បាត​ឃើញ​មានការ​សង្ស័យ ទើប​ហៅ​ឱ្យ​ឈប់ តែ​ជនសង្ស័យ​នៅ​បន្ត​ធ្វើ​ដំណើរ​ទៅ​មុខ​ទើប​ចាប់ផ្តើម​ដេញ​ពី​ភូមិ​តា​ង៉ែ​ន​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន រហូត​ដល់​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដោយ​មានការ​ផ្ទុះអាវុធ​១​គ្រាប់​មក​លើ​សមត្ថកិច្ច និង​ផ្តួល​ម៉ូតូ​រត់គេច​ខ្លួន​ថែម​ទៀត​ផង​។ ប្រភព​បន្ត​ទៀត​ថា ក្រោយមក​ទើប​ទទួល​បាន​ព័ត៌មាន​ថា ជនសង្ស័យ​ទាំងនោះ បាន​នាំ​គ្នា​ទៅ​ជួល​បន្ទប់​ផ្ទះ​ក្នុង​បុរី​ស្នាក់​នៅ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន ដោយ​នគរបាល​ពិនិត្យ​ឃើញ ប្រដាប់​ជក់ ឬ​ប្រើប្រាស់​ថង់ សម្រាប់​ច្រក​គ្រឿងញៀន​ជា​ច្រើន​ផង​ដែរ​។

សមត្ថកិច្ច​នគរបាល​ក៏​បាន​ប្រមូល​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន ដោយ​ឆែកឆេរ​បន្ទប់​ផ្ទះ​ជួល​ចំនួន​២​កន្លែង​។ ទោះបីជា​ពួក​គេ​រត់​កម្លាំង​នគរបាល កំពុង​ដុតដៃដុតជើង​តាម​ប្រមាញ់ ពួក​ក្រុម​ប្រើប្រាស់​គ្រឿងញៀន​ទាំងនោះ ព្រោះ​កំណត់​មុខសញ្ញា​អស់ហើយ​។ ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​បុរី​បានឱ្យ​ដឹង​ថា ៖ ជនសង្ស័យ​គ្រឿងញៀន​ទាំងនោះ ទើបតែ​នាំ​គ្នា​ទៅ​ជួល​បន្ទប់​ផ្ទះ​ក្នុង​បុរី​ខាងលើ អស់​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ ហើយ​ក៏​នាំ​គ្នា​ផឹកស៊ី​ច្រៀង​ឡូឡា នាំ​ឱ្យ​រំខាន​ដល់​ការ​ដេក​របស់​អ្នក​ជិតខាង គឺ​ដេក​មិន​លក់​នោះ​ឡើយ ព្រោះ​ពួក​គេ​នាំ​គ្នា​ផឹកស៊ី​ច្រៀង​លេង​តាំងពី​ល្ងាច​រហូត​ដល់​ជិត​ភ្លឺ​ទើប​នាំ​គ្នា​ឈប់ ជា​ហេតុ​ធ្វើ​ឱ្យ​គេ​ដេក​ពួន​មិនកើត ក៏​ប្តឹង​ឱ្យ​នគរបាល​។ ទោះបីជា​យ៉ាងណា ជនសង្ស័យ​ទាំងអស់ ដែល​នាំ​គ្នា​ទៅ​ជួល​ផ្ទះ​ស្នាក់​នៅ​បណ្តោះអាសន្ន​បាន​គេចខ្លួន តែ​នគរបាល​នឹង​បន្ត​តាម​ប្រមាញ់​រហូត​ដល់​ចាប់​ឃាត់ខ្លួន​យក​មក​ផ្តន្ទាទោស តាម​ផ្លូវច្បាប់​៕ ដោយ ៖ នី​យ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ