ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើការកាត់ចុង ផ្តល់ប្រយោជន៍អ្វីខ្លះដល់សុខភាពបុរស?

3 ឆ្នាំ មុន

ការកាត់ចុង ឬ ការកាត់ស្បែកគ្របលិង្គ ត្រូវបានគេប្រតិបត្តិយ៉ាងពិសេសក្នុងន័យសាសនា។ តែក្នុងក្បួនវេជ្ជសាស្ត្រ វាក៏ជាការអនុវត្តន៍មួយ ដែលជួយដល់សុខភាពបុរសផងដែរ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីអត្ថប្រយោជន៍នៃការកាត់ចុង​ ដែលអ្នកគួរស្គាល់។…

ការកាត់ចុង ឬ ការកាត់ស្បែកគ្របលិង្គ ត្រូវបានគេប្រតិបត្តិយ៉ាងពិសេសក្នុងន័យសាសនា។ តែក្នុងក្បួនវេជ្ជសាស្ត្រ វាក៏ជាការអនុវត្តន៍មួយ ដែលជួយដល់សុខភាពបុរសផងដែរ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីអត្ថប្រយោជន៍នៃការកាត់ចុង​ ដែលអ្នកគួរស្គាល់។

១. បង្កើនភាពស្អាតមានអនាម័យ

លិង្គដែលមានស្បែកគ្រប និងគ្មានស្បែកគ្របសុទ្ធតែត្រូវការអនាម័យឱ្យស្អាតទាំងអស់។ ជាតិប្រេង បាក់តេរី និងកោសិកាស្បែកងាប់ៗអាចកកកុញក្រោមស្បែកគ្របក្បាលលិង្គ និងកើតជាកំណកបាន។ បើសិនជាកំណកនេះមិនត្រូវបានសម្អាត វាអាចនាំឲ្យមានផលរំខានជាការឈឺចាប់ រហូតដល់ការបង្ករោគថែមទៀតក៏មានដែរ។ ពេលដែលកាត់ស្បែកគ្របលិង្គ រួចវាមានភាពងាយស្រួលក្នុងការសម្អាត។

២. បន្ថយការប្រឈមនឹងជម្ងឺកាមរោគ

បុរសដែលកាត់ស្បែកគ្របក្បាលលិង្គរួច អាចបន្ថយការឆ្លងជម្ងឺអេដស៍ក្នុងពេលរួមភេទតាមទ្វារមាសរហូតដល់ ៦០ភាគរយឯណោះ។ ការកាត់ស្បែកគ្របក្បាលលិង្គចោលក៏បន្ថយការប្រឈមនឹងជម្ងឺប៉េស និងវីរុសបង្កមហារីកមាត់ស្បូនក្នុងពេលរួមភេទនៅទ្វារមាសដែរ។ ទោះបីជាយ៉ាងណាក៏ដោយ វាមិនមែនអាចការពារដូចស្រោមអនាម័យនោះទេ។

៣. បង្ការការបង្ករោគ និងរលាក

លិង្គដែលមានស្បែកគ្របក្បាលលិង្គស្ទើរតែជិតៗ គឺជាបញ្ហាមួយធ្វើឱ្យតឹងស្បែកនេះខ្លាំង រហូតដល់មានការរលាក និងការបង្ករោគបាន។ ប៉ុន្តែការសម្រេចចិត្តកាត់ស្បែកនេះចោលអាចជួយបង្ការកុំឲ្យមានបញ្ហានេះកើតឡើងវិញដែរ។ ជាក់ស្តែង ការរលាកក្បាលលិង្គអាចបណ្តាលមកពីការបង្ករោគ ឬការរលាកណាមួយ ប៉ុន្តែការកាត់ស្បែកគ្រប់ក្បាលលិង្គនឹងជួយកុំឱ្យវាកើតឡើងម្តងទៀតបាន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ