ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើកត្តាអ្វីខ្លះ ចេះតែធ្វើឱ្យលិង្គរបស់អ្នកតូចទៅៗ?

3 ឆ្នាំ មុន

តើអ្នកដឹងទេថា លិង្គរបស់អ្នកអាចរួមតូចចន្លោះពី២សង់ទីម៉ែត្រឬច្រើនជាងនេះ? ការរួមតូចត្រឹមតែប៉ុននេះ មិនអាចប៉ះពាល់ដល់ការរួមភេទរបស់អ្នកទេ។ តែបើអ្នកមានលិង្គតូចស្រាប់ វាអាចជាបញ្ហា។ ការរួមតូចនេះ បណ្តាលមកពីកត្តាធំៗ ៣យ៉ាង ដែលអ្នកនឹងបានស្គាល់នៅថ្ងៃនេះ។…

តើអ្នកដឹងទេថា លិង្គរបស់អ្នកអាចរួមតូចចន្លោះពី២សង់ទីម៉ែត្រឬច្រើនជាងនេះ? ការរួមតូចត្រឹមតែប៉ុននេះ មិនអាចប៉ះពាល់ដល់ការរួមភេទរបស់អ្នកទេ។ តែបើអ្នកមានលិង្គតូចស្រាប់ វាអាចជាបញ្ហា។ ការរួមតូចនេះ បណ្តាលមកពីកត្តាធំៗ ៣យ៉ាង ដែលអ្នកនឹងបានស្គាល់នៅថ្ងៃនេះ។

១. ការធាត់ជ្រុល

បើសិនជាអ្នកធាត់ឡើងទម្ងន់ ជាពិសេសក្បាលពោះផ្នែកខាងក្រោម លិង្គអាចនឹងចាប់ផ្តើមមើលទៅខ្លីជាងមុនហើយ។ នេះដោយសារតែ បន្ទះខ្លាញ់ក្បាលពោះចាប់ផ្តើមគ្របដណ្តប់លើគល់លិង្គបន្ថែម។ នៅពេលអ្នកសម្លឹងមើលទៅ គឺឃើញលិង្គហាក់បីដូចជាតូចជាងមុនតែម្តង។ ក្នុងករណីបុរសដែលធាត់ខ្លាំង ជាតិខ្លាញ់អាចនឹងគ្របដណ្តប់បិទបាំងទៅលើលិង្គស្ទើរតែទាំងអស់។

២​. អាយុច្រើន

កាលណាអាយុកាន់តែច្រើន លិង្គ និងពងស្វាសអាចនឹងតូចជាងមុនបន្តិច។ ហេតុផលមួយគឺថា វាជាការកើនឡើងនូវជាតិខ្លាញ់ក្នុងសរសៃឈាមដែលជាហេតុនាំឲ្យលំហូរឈាមទៅលិង្គមានការថយចុះ។ រឿងនេះក៏អាចធ្វើឲ្យស្វិតដល់កោសិកាសាច់ដុំសម្រាប់ធ្វើឲ្យលិង្គរឹងដែរ។ រយៈពេលយូរៗទៅ ការសម្លាកដោយសារតែរបួសតិចតួចលើលិង្គក្នុងពេលរួមភេទ ឬការលេងកីឡាអាចបណ្តាលឲ្យសម្លាកនោះកើនឡើងកាន់តែច្រើន រហូតដល់រំខានដល់ភាពរឹងរបស់លិង្គបាន ដូច្នេះវាក៏នាំឲ្យទំហំរបស់លិង្គតូចជាងមុនដែរ។

៣. ការវះកាត់ក្រពេញប្រូស្តាត

បុរសស្ទើរតែ ៧០% ហើយដែលជួបបញ្ហាលិង្គខ្លីជាងមុនក្រោយពីវះកាត់មហារីកក្រពេញប្រូស្តាតចេញ។ អ្នកវិទ្យាសាស្រ្តក៏មិនច្បាស់ថាហេតុអ្វីបានជាលិង្គខ្លីជាងមុនក្រោយពីវះកាត់បែបនេះនោះតេ។ ប៉ុន្តែហេតុផលមួយគឺដោយសារតែភាពមិនធម្មតានៃការកន្ត្រាក់របស់សាច់ដុំក្នុងតំបន់គល់ភ្លៅហ្នឹងតែម្តង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ