ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​! អ្នក​ចាក់​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ នឹង​ជួប​អាការ​មួយ​ចំនួន​នេះ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​២៥ សីហា ម្សិលមិញ​នេះ បាន​ប្រកាស​ជូន​ដល់​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាប អំពី​ប្រភេទ​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដែល​អាច​ប្រើ​សម្រាប់​ចាក់​ជា​ដូ​ស​ជំរុញ…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​២៥ សីហា ម្សិលមិញ​នេះ បាន​ប្រកាស​ជូន​ដល់​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាប អំពី​ប្រភេទ​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដែល​អាច​ប្រើ​សម្រាប់​ចាក់​ជា​ដូ​ស​ជំរុញ ឫ​ដូ​ស​ទី​៣ មិន​បង្ក​ផល​រំខាន​ខ្លាំង​ឡើយ ។

ក្រសួងសុខាភិបាល បាន​ពន្យល់​ថា ចំពោះ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដូ​ស​ជំរុញ​នេះ ទោះបី ប្រើប្រាស់​វ៉ាក់សាំង​ប្រភេទ​ដូច​គ្នា ឬ​វ៉ាក់សាំង​ប្រភេទ​ខុស​គ្នា ក៏​ដោយ មិន​បង្ក​ឲ្យ​មាន​ផល​រំខាន​ច្រើន លើស​ពី​ផល​រំខាន ដែល​បង្ក​ឡើង​ដោយ​វ៉ាក់សាំង​នីមួយ​ៗ ជា​ធម្មតា​នោះ​ទេ ប៉ុន្តែ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដូ​ស​ជំរុញ​នេះ ថែម​ទាំង​អាច​បង្កើន​បាន​នូវ​ប្រព័ន្ធ​ការពារ រាង​កាយ​កាន់តែ​រឹង​មាំ ក្នុង​ការ​ទប់ទល់​នឹង​មេរោគ​កូ​វី​ដ​-១៩ ប្រភេទ​ដែល​តា និង​ប្រភេទ​បំប្លែង​ខ្លួន​ថ្មី ផ្សេង​ទៀត ។

មានការ​លើក​ឡើង​ក្នុង​បណ្តាញ​សង្គម​ថា ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដូ​ស​ទី​៣ ដែល​ជា​ដូ​ស​ជំរុញ មាន​ផល​រំខាន​មួយ​ចំនួន ខុស​គ្នា​ពី​ការ​ចាក់​ដូ​ស​ទី​១ និង​ទី​២ ។ ក្រោយ​ពេល​ចាក់ វ៉ាក់សាំង (អាស្រ្តាហ្សេនីកា) ដែល​ជា​វ៉ាក់សាំង​ចាក់​ដូ​ស​ទី​៣ អាការ​លេច​ចេញ​ដូច​ជា ៖ ឈឺចាប់​នៅ​កន្លែង​ចាក់​ថ្នាំ​, ឈឺក្បាល​, អស់កម្លាំង​, ឈឺ​សាច់ដុំ​, គ្រុនក្តៅ​និង​ញាក់​, ឈឺសន្លាក់​និង​ចង្អោរ​, ហើម ឡើង​ក្រហម និង​ឡើង​កំ​ដៅ​នៅ​កន្លែង​ចាក់​ថ្នាំ​, ចេញ​ស្នាម​ជាំ​ស្រាល​, ចេញ​កន្ទួល​ស្រាល​, មាន​អារម្មណ៍​មិន​ស្រួលខ្លួន​, រោគ​សញ្ញា​ដូច​ជា​ផ្តាសាយ​, ឈឺបំពង់ក​, ក្អួត​មិន​លើស​ពី ៥​ដង (​ករណី​កម្រ​) ។

លោក វាសនា ដែល​ជា​បុគ្គលិក​ក្រុមហ៊ុន​មួយ​នៅ​ភ្នំពេញ បាន​រៀបរាប​ថា «​ក្រោយ​ចាក់​រួច​អាការ​ក្តៅខ្លួន ញ៉ាក់ និង​ឈឺក្បាល​ពេញ​មួយ​យប់ ក្នុង​នោះ​ក៏​មានការ​ចុក​រោយ​ដៃជើង និង​នៅ​ក្នុង​បរិវេណ​ដៃ​ដែល​បាន​ចាក់​នោះ​ផង​ដែរ ។ ប៉ុន្តែ​អាការ​នេះ​បាន​បាត់​ទៅ​វិញ ក្រោយ​ពេល​ចាក់​បាន​មួយ​ថ្ងៃ ខណៈ​ខ្ញុំ​ក៏​បាន​ប្រើប្រាស់​ថ្នាំ ប៉ា​រ៉ា​សេ​តា​ម៉ុ​ល រួម​ទាំង​ថ្នាំ​បន្ថយ​កំ​ដៅ និង​ឈឺក្បាល​មួយ​ចំនួន​ទៀត​» ។

ចំណែក​លោក​រិ​ទ្ធ ក៏​បាន​រៀបរាប់​ស្រ​ដៀង​នេះ​ថា បងប្អូន​លោក ដែល​ភាគច្រើន​ជា​គ្រូបង្រៀន បាន​ចាក់​ដូ​ស​ទី​៣ រួចរាល់ និង​មាន​អាការ​ក្តៅ​គ្រុន ជាដើម និង​ខ្លះ​រាគ ។

លោក​បន្ត​ថា «​សម្រាប់​ខ្ញុំ ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ​តាំងពី​ថ្ងៃ​ទី​២៤​ខែសីហា អាការ​ដំបូង​មិន​មាន​អ្វី​ប្លែក​នោះ​ទេ ប៉ុន្តែ​នៅ​យប់​ថ្ងៃ​ដដែល វេលា​ម៉ោង​ប្រហែល​២​ភ្លឺ មាន​សភាព​ក្តៅខ្លួន រងា ញ៉ាក់​ឈឺក្បាល​ម្តង​ៗ និង​ឈឺ​ត្រង់​កន្លែង​ចាក់​ម្ជុល ចុក​ដៃជើង ប៉ុន្តែ​នៅ​ពេល​ដែល​ខ្ញុំ​ហូប ថ្នាំ​ប៉ា​ណា​ឌូ​ល មួយ​គ្រាប់​សភាព​ឈឺ​ក៏​បាន​ថយ​ចុះ​បន្តិច​ៗ ទាំង​កម្តៅ និង​ការ​ស្រៀវ​រងា និង​ឈឺក្បាល ។ នៅ​ពេល​ព្រឹក ខ្ញុំ​ងូតទឹក​ក្តៅ​អ៊ុ​ន​ៗ និង​ហូប​ថ្នាំ អាហារ​ដូច​ធម្មតា ។ អ្វី​ដែល​សំខាន់ ខ្ញុំ​សូម​បងប្អូន ដែល​មិន​ទាន់​ចាក់​ដូ​ស​ទី​៣ សូមកុំ​មានការ​ភ័យ​ខ្លាច ក្នុង​ការ​ចាក់​ដូ​ស​ជំរុញ​នេះ ដោយសារ វា​បាត់​វិញ នៅ​រយៈពេល​ថ្ងៃ​បន្ទាប់ ។ ចំពោះ​ការ​ដូ​ស​ទី​៣​នេះ​ដែល បើ​ព្រៀប​ធៀប​នឹង​ការ​ដូ​ស​ទី​១ ខ្ញុំ​អាការ​សុខ​គ្នា ពោល​គឺ​ដូ​ស​ទី​១ មាន​ភាព​តឹងទ្រូង ពិបាក​ដង្ហើម ក្តៅខ្លួន ប៉ុន្តែ​ក្រោយ​ពេល​២ ឬ​៣​ថ្ងៃ មក​ក៏​មក សភា​ធម្មតា​» ។

ស្រាយ​ច​ម្ង​ល់​ខាងលើ​នេះ លោក​ជំទាវ ឱ វណ្ណ​ឌី​ន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស​ធ្លាប់​បាន​ធ្វើការ​ពន្យល់​ថា ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដូ​ស​ទី​៣ គឺ​ចាក់​វ៉ាក់សាំង (អាស្រ្តាហ្សេនីកា) ដែល​ផលិត​នៅ​ប្រទេស​អង់គ្លេស និង​ជប៉ុន ដោយ​វ៉ាក់សាំង​ទាំងនេះ ប្រើប្រាស់​វីរុស ដើម្បី​ផលិត​ចេញ​ជា​វ៉ាក់សាំង ។ ជា​ទូទៅ​ការ​ចាក់​វ៉ាក់សាំង​តែង​មាន​ប្រតិកម្ម​ឆ្លើយ​តប ដូច​ជា ក្តៅខ្លួន ឈឺក្បាល ឈឺ​សាច់ដុំ ចង្អោរ ក្អួត អស់កម្លាំង​ជាដើម ហើយ​ប្រតិកម្ម​ឆ្លើយ​តប ឬ​ផល​រំខាន​នោះ​ក៏​ខុស​គ្នា​ទៅ​តាម​ប្រភេទ​វ៉ាក់សាំង​នីមួយ​ៗ​ដែរ ។

បើ​មាន​ផល​រំខាន​ទាំង​អស់នោះ ក្រោយ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ រួច លោក​ជំទាវ បញ្ជាក់​ថា កុំ​មានការ​ព្រួយបារម្ភ​អ្វី ដោយសារ​តែ​វ៉ាក់សាំង ធ្វើការ​ជាមួយ​សរីរាង្គ ហើយ​សរីរាង្គ ធ្វើការ​ជាមួយ​វ៉ាក់សាំង​វិញ ដោយ​ផល​រំខាន​ទាំងនោះ នឹង​បាត់​ទៅ​វិញ ក្នុង​រយៈពេល​ពេល​យ៉ាង​យូរ ៣​ថ្ងៃ​ប៉ុណ្ណោះ (២៤​ម៉ោង ទៅ​៧២​ម៉ោង​) ។

លោក​ជំទាវ បាន​បន្ត​ថា “​មាន​ន័យ​ថា ២៤​ម៉ោង​ដំបូង ជា​ពេលវេលា ដែល​កំពុង​តែ​យូ​ក​យ៉ាក់​ក្រឡុក​ក្រ​ឡាក់​គ្នា ធ្វើការ​ជាមួយ​គ្នា បែកញើស​ផង អី​ផង ធ្វើ​ឲ្យ​ប្រតិកម្ម ប៉ុន្តែ​បន្ទាន់​ពី​១​ថ្ងៃ​ហ្នឹង ទៅ​ស្ថានភាព​មានការ​ថយ​ចុះ​ហើយ ចាប់ពី​ថ្ងៃ​ទី​២ ទៅ​ស្រួល​ឡើង​វិញ យ៉ាងច្រើន នៅ​អស់កម្លាំង​អី​តិចតួច​ប៉ុណ្ណឹង​ឯង​” ។

ទោះជា​យ៉ាងនេះ​ក្តី លោក​ជំទាវ ឱ វណ្ណ​ឌី​ន ណែនាំ​ឲ្យ​អ្នក​ចាក់​វ៉ាក់សាំង ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់ កុំ​សំងំ​នៅផ្ទះ ប្រសិនបើ​មាន​អាកា​រៈ​ថប់ដង្ហើម ឬ​ដកដង្ហើម​ខ្លី​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ