ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុកដឹកគោទៅឃ្វាល ស្រាប់តែ​ប្រទះ​ឃើញ​បុរស​ម្នាក់​ក្នុង​ប្រឡាយផ្អើ.ល

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​មានករណី​​ប្រទះ​ឃើញ​ស.ព​បុរសម្នាក់​​​​ក្នុង​ប្រឡាយ​ក្បែរ​ចិញ្ចើម​​ផ្លូវ បង្កការ​ភ្ញាក់ផ្អើលដល់​អ្នកស្រុក និង​អ្នកដំណើរ​

ខេត្តស្វាយរៀង​ ៖ ​មានករណី​​ប្រទះ​ឃើញ​ស.ព​បុរសម្នាក់​​​​ក្នុង​ប្រឡាយ​ក្បែរ​ចិញ្ចើម​​ផ្លូវ បង្កការ​ភ្ញាក់ផ្អើលដល់​អ្នកស្រុក និង​អ្នកដំណើរ​នាំគ្នាមក​ចោម​រោមមើល ។ ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ច​បានសន្និដ្ឋានថា ជាករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូ​ដួលដោយខ្លួនឯង បណ្តាល​ឱ្យ​​បាត់បង់ជីវិត​ ។​

ហេតុការណ៍​ខាងលើនេះ​បានបង្កការ​ភ្ញាក់​ផ្អើលកើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៦​ សីហា ឆ្នាំ​​២០២១ នៅចំណុចប្រឡាយមួយកន្លែង​ក្បែរ​កំណាត់​ផ្លូវ​លេខ​៣១៦ ​ស្ថិត​ក្នុង​​ភូមិ​ព្រៃ​ស្ទៀង ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោ​ទ៏​ខេត្តស្វាយរៀង ។

តាម​ប្រភពពី​​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុនពេលកើតហេតុ មាន​ប្រជាពលរដ្ឋ​ដឹកគោ​យក​ទៅ​ឃ្វាល​នៅ​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​​ប្រទះ​ឃើញ​ស.ព​បុរស​ម្នាក់​ដេក​ស្លា.ប់​នៅ​ក្នុង​ប្រឡាយ​ក្បែរ​ចិ​ញ្ចើ​ម​ថ្នល់​ ក៏បង្កការ​ផ្អើ.ល​​ឆោឡោ​​ដល់​អ្នកស្រុក​និង​អ្នកដំណើរ​តាម​ដងផ្លូវ​នាំ​គ្នា​មក​ចោមរោម​មើល ​និង​បាន​​ទូរ​សព្ទ័​​រាយការណ៍​​ទៅ​​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយ​តា​យាន​ ដើម្បី​ឲ្យ​ចុះ​​មក​​ពិនិត្យ​នៅកន្លែងកើតហេតុ ។

តាមប្រភពដដែលបាន​​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ​ឃិ​ន សា​រ៉ា​យ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​ មាន​ទីលំនៅ​​ក្នុង​​ភូមិ​ត្រពាំង​ត្រាវ ឃុំ​ញរ ​ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង ​បាន​បើកបរ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​​ហុង​ដា ​ស៊េរី​១២៥ ព​ណ៌ខ្មៅ ​ស៊េរី​ឆ្នាំ២០១០ ​ពាក់​ស្លាក​លេខ ស្វាយ​រៀង 1C.5548 ។​

​បើ​តាម​ការ​ពិនិត្យ និង​​ធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​សមត្ថកិច្ច​​បាន​​សន្និដ្ឋាន​ថា ជនរងគ្រោះ​​បើកបរ​​ក្នុងស្ថានភាពស្រវឹង និងក្នុងល្បឿនលឿន ដោយធ្វើដំណើរ​​​ក្នុង​​ទិសដៅពី​​ខាងជើង​ទៅ​ត្បូង លុះ​មក​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ក៏​បាន​ដូ​ល​ម៉ូតូ​ដោយ​ខ្លួន​ឯង រួចបោ.កក្បាល​​ខ្ទា.ត​ធ្លា.ក់​ចូល​ទៅ​ក្នុង​ប្រឡាយ​​តាមចិញ្ចើម​​ផ្លូវ​ បណ្តាល​ឲ្យ​ស្លា.ប់​បាត់បង់​ជីវិត​នៅ​​នឹង​​កន្លែង​កើត​ហេតុតែ​ម្តង ។​

ក្រោយ​ពី​សមត្ថកិច្ច​ពិនិត្យ​ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច ​ក៏​បាន​ប្រគល់​ស.ពជនរងគ្រោះ​​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ