ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការសិក្សាបង្ហាញថា ការលើសទម្ងន់អាចបណ្តាលឱ្យមានជម្ងឺធ្លាក់ទឹកចិត្ត

3 ឆ្នាំ មុន

ការសិក្សាថ្មីដ៏ធំមួយបានបង្ហាញថា ការលើសទម្ងន់បណ្តាលឱ្យមានជម្ងឺធ្លាក់ទឹកចិត្ត ឬ Depression និងធ្វើឱ្យសុខុមាលភាពធ្លាក់ចុះធ្ងន់ធ្ងរ ដែលមួយផ្នែកធំគឺមកពីកត្តាសង្គមនិងរាងកាយ។ ការរកឃើញនៃការស្រាវជ្រាវនេះត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្រ្ត ‘Human Molecular Genetics’…

ការសិក្សាថ្មីដ៏ធំមួយបានបង្ហាញថា ការលើសទម្ងន់បណ្តាលឱ្យមានជម្ងឺធ្លាក់ទឹកចិត្ត ឬ Depression និងធ្វើឱ្យសុខុមាលភាពធ្លាក់ចុះធ្ងន់ធ្ងរ ដែលមួយផ្នែកធំគឺមកពីកត្តាសង្គមនិងរាងកាយ។ ការរកឃើញនៃការស្រាវជ្រាវនេះត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្រ្ត ‘Human Molecular Genetics’ ។

ដោយមានមនុស្សពេញវ័យម្នាក់ក្នុងចំណោម ៤នាក់ ត្រូវបានគេប៉ាន់ប្រមាណថា មានបញ្ហាធាត់នៅចក្រភពអង់គ្លេស ដែលវាជាបញ្ហាប្រឈមផ្នែកសុខភាពពិភពលោក។កន្លងមក យើងដឹងច្បាស់ហើយថា ធាត់បង្កជាបញ្ហាជាច្រើនដល់សុខភាពផ្លូវកាយ ឥឡូវនេះអ្នកស្រាវជ្រាវបានរកឃើញថាការលើសទម្ងន់ក៏អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពផ្លូវចិត្តផងដែរ។

នៅក្នុងការស្រាវជ្រាវដែលដឹកនាំដោយសាកលវិទ្យាល័យ Exeter និងឧបត្ថម្ភថវិកាដោយបណ្ឌិត្យសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ក្រុមនេះបានពិនិត្យទិន្នន័យហ្សែនពីអ្នកចូលរួមជាង ១៤៥០០០ នាក់មកពីចក្រភពអង់គ្លេស ជាមួយនឹងទិន្នន័យសុខភាពផ្លូវចិត្តលម្អិតដែលអាចរកបាន។

នៅក្នុងការសិក្សា ក្រុមអ្នកស្រាវជ្រាវបានវិភាគទៅលើហ្សែនដែលទាក់ទងទៅនឹងសន្ទស្សន៍ម៉ាសរាងកាយខ្ពស់ (high BMI) ក៏ដូចជាលទ្ធផលពីកម្រងសំណួរសុខភាពផ្លូវចិត្តដែលពាក់ព័ន្ធ ដើម្បីវាយតម្លៃកម្រិតនៃការធ្លាក់ទឹកចិត្ត។

ជាលទ្ធផលគេបានរកឃើញថា អ្នកដែលមានបញ្ហាធាត់មានបញ្ហាធ្លាក់ទឹកចិត្តច្រើនជាងអ្នកដែលមានទម្ងន់ស្តង់ដា។ នេះគឺមកពីកត្តាដំណើរការក្នុងរាងកាយទាំងមូល និង កត្តាសង្គមដែលធ្វើឱ្យអ្នកធាត់មានភាពអៀនខ្មាស់និងសម្ពាធច្រើន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ