រាជធានីភ្នំពេញ ៖ ពស់ថ្លាន់មួយក្បាលត្រូវគេប្រទះឃើញលូនកាត់ផ្លូវ ហើយលោកប្រធានភូមិពោងពាយ សហការជាមួយប្រជាការពារ ចាប់ប្រគល់ឱ្យលោកចៅសង្កាត់ភ្នំពេញថ្មី កាលពីវេលាម៉ោង៦ព្រលប់ថ្ងៃទី១៩ មករា ត្រង់ចំណុចមុខដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិពោងពាយ ក្រុម៧ ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
បើតាមសម្តីរបស់លោកថាវ ប៊ុនធី ប្រធានភូមិពោងពាយ ស្នាក់នៅជិតកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ពេលគាត់បានដើរឆ្លងកាត់កន្លែងកើតហេតុ ស្រាប់តែប្រទះឃើញពស់ថ្លាន់មួយក្បាលនេះ កំពុងតែលូនកាត់ផ្លូវបម្រុងវារចូលក្នុងលូនៅម្ខាងទៀត ។
ពេលនោះ ដោយខ្លាចជនឆ្លៀតឱកាសឃើញចាប់ពស់មួយក្បាលនេះយកទៅលក់គាត់ ក៏បានសហការជាមួយកម្លាំងប្រជាការពារចាប់ពស់មួយក្បាលនោះ យកទៅប្រគល់ឱ្យលោកចៅសង្កាត់ភ្នំពេញថ្មី ដើម្បីរក្សាទុក រង់ចាំប្រគល់បន្តឱ្យខាងអភិរក្សសត្វព្រៃ ដើម្បីយកទៅថែរក្សាពស់ថ្លាន់មួយក្បាលនេះ ត្រូវលោកប្រធានភូមិយកទៅថ្លឹងមានទម្ងន់១៨គីឡូក្រាម និងប្រវែង២ម៉ែត្រ ៕
ចែករំលែកព័តមាននេះ