ខេត្តស្ទឹងត្រែង ៖ ក្រុមការងាររដ្ឋបាលព្រៃឈើ រួមសហការសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរចុះបង្ក្រាប និងរឹបអូបឈើអាសន្និទ្ធិដោយខុសច្បាប់មួយកន្លែងយកទៅរក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់ កាលពីរសៀលថ្ងៃទី១៦ តុលា ២០២៥ ។

យោងតាមប្រភពព័ត៌មានឲ្យដឹងថា ក្រោយទទួលព័ត៌មានស្ដីពីការស្តុកទុកប្រភេទឈើអារដោយគ្មានលិខិតអនុញ្ញាតស្ថិតនៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងក្រុមការងារផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់ សហការជាមួយអាជ្ញាធរឃុំសំអាង ប៉ុស្តិ៍នគរបាល និងមន្ត្រីបរិស្ថាន បានចុះបង្គ្រាបដល់ទីតាំងជាក់ស្តែង។ ក្នុងការចុះបង្ក្រាបនោះសមត្ថកិច្ចពុំបានឃាត់ខ្លួនជនសង្ស័យណាម្នាក់នោះទេ ។

ទាក់ទិនការបង្ក្រាបបទល្មើសព្រៃឈើខាងលើ ត្រូវសមត្ថកិច្ចម្នាក់បង្ហើបឲ្យដឹងថា នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់ បានរួមសហការជាមួយអាជ្ញាធរឃុំសំអាងប៉ុស្តិ៍នគរបាល និងមន្ត្រីបរិស្ថាន បានចុះបង្គ្រាបបទល្មើសការសន្និធិឈើអារប្រភេទលេខ១ ផ្ចឹក និងសុក្រម ចំនួន១២៤កន្ទុយ ស្មើនឹង១,៨៦០ម៉ែត្រត្រីគុណស្ថិតនៅចំណុចភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

មន្ត្រីដដែលបន្តថា ក្រោយការបង្ក្រាប ក្រុមការងារបានរាយការណ៍ជូនថ្នាក់ដឹកនាំអំពីលទ្ធផលរួចរាល់ និងបានសម្រេចនាំទៅរក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់ ៕
ចែករំលែកព័តមាននេះ