រាជធានីភ្នំពេញ ៖ បង្គោលភ្លើងមួយដើម ដែលបំពាក់ទៅដោយខ្សែភ្លើង រញ៉េរញ៉ៃបានឆ្លងចរន្តអគ្គិសនី ទុស្សេខ្សែភ្លើង ក្លាយជាអគ្គីភ័យឆាបឆេះយ៉ាងបន្ធោសន្ធៅ បណ្ដាលឱ្យខ្សែភ្លើងរងការខូចខាចនិងដាច់ធ្លាក់ពេញផ្លូវ។
ហេតុការណ៍ខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃទី១៧ខែតុលាឆ្នាំ ២០២៥នៅតាមផ្លូវចូលសាលាសង្កាត់ទឹកថ្លា នៅខាងក្រោយក្រុមហ៊ុន toyota ក្នុងភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បង្គោលភ្លើងដែលអគ្គិភ័យឆាបឆេះលេខ ប.ត១៥២_២១៥ ដែលបំពាក់ទៅដោយខ្សែភ្លើងខ្វាតខ្វែងនិងរញ៉េរញ៉ៃ។
តាមព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញខ្សែភ្លើងបានឆ្លងចរន្តហើយទុស្សេបែកផ្កាភ្លើង និងក្លាយជាអគ្គិភ័យឆាបឆេះខ្សែភ្លើងដែលបំពាក់នៅបង្គោលយ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរខាងមានការភ័យខ្លាចឆេះរាលដាលទៅដល់ផ្ទះសម្បែង ។ ភ្លាមៗប្រជាពលរដ្ឋបាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យជាច្រើនគ្រឿងបាញ់ពន្លត់និងទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យដើម្បីជួយអន្តរាគមន៍។
នៅក្នុងហេតុការណ៍នោះរថយន្តពន្លត់អគ្គីភ័យចំនួនមួយគ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់និងទាក់ទងទៅមន្ត្រី អគ្គិសនីដើម្បីផ្តាច់ភ្លើងហើយភ្លើងបានរលត់ទៅវិញ។
តាមនគរបាលបានឲ្យដឹងថាអគ្គីភ័យនេះបានបណ្ដាឲ្យខ្សែភ្លើងឆេះរងការខូចខាតនិងដាច់ធ្លាក់ពេញផ្លូវពុំបណ្ដាឱ្យឆេះរាលដាលដល់លំនៅឋានឡើយ។បន្ទាប់ពីកើតមានអគ្គិភ័យមន្ត្រីអគ្គិសនីក៏បានចុះទៅកន្លែងកើតហេតុដើម្បីជួសជុលផងដែរ៕








ចែករំលែកព័តមាននេះ