ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ឺងម៉ាត់បំផុត ! កម្ពុជារក្សាសិទ្ធិទាមទារអធិបតេយ្យភាពទឹកដីដោយមិនទទួលយកការអះអាងរបស់ថៃថា«កន្លែងទាហានជាន់ គឺជាទឹកដីថៃ»

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា ថា រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាន់ខ្ជាប់ គោល​ជំហរ​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ អធិបតេយ្យភាព…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា ថា រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាន់ខ្ជាប់ គោល​ជំហរ​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​ខ្លួន ។

ជាក់ស្តែង​ក្រសួងការពារជាតិ​កម្ពុជា បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា​នេះ​ថា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ៖ រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាន់ខ្ជាប់​គោល​ជំហរ​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​ខ្លួន ដោយ​មិន​ទទួលយក​ជា​ដាច់ខាត នូវ​ការ​អះអាង​ជា​ឯកតោភាគី​របស់​យោធា​ថៃ​ដែល​ថា «​កន្លែង​ដែល​ទាហាន​ថៃ​បាន​ជាន់ គឺជា​ទឹកដី​របស់​ថៃ​» ដោយ​ចាត់​ទុក​ការ​អះអាង​នេះ​ថា គ្មាន​តម្លៃ​គតិ​យុ​ត្ត​នោះ​ឡើយ ហើយ​កម្ពុជា​រក្សា​សិទ្ធិ​ក្នុង​ការ​ទាមទារ​ដែន​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​ខ្លួន​ស្រប​តាម​អនុសញ្ញា សិទ្ធិ​សញ្ញា និង​ច្បាប់​អន្តរជាតិ​ជា​ធរមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ