ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តេចចុងភៅថ្ងូរថា សមាជិកខ្លួនជាច្រើនបានបាត់បង់ចំណូល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ «ធម្មតាអាជីពចុងភៅពឹងផ្អែកទាំងស្រុងលើវិសយ័ទេសចរណ៍ ដូច្នេះបើវិសយ័នេះគ្មានសកម្មភាព តើជីវិតចុងភៅមានអីទៀត» ។ លោក សុង តេង ប្រធានសមាគមសហគមចុងភៅកម្ពុជា…

រាជធានីភ្នំពេញ ៖ «ធម្មតាអាជីពចុងភៅពឹងផ្អែកទាំងស្រុងលើវិសយ័ទេសចរណ៍ ដូច្នេះបើវិសយ័នេះគ្មានសកម្មភាព តើជីវិតចុងភៅមានអីទៀត» ។ លោក សុង តេង ប្រធានសមាគមសហគមចុងភៅកម្ពុជា បានលើកឡើង ។ តាមការត្អូញត្អែររបស់ស្តេចចុងភៅរូបនេះបង្ហាញថា កូវីដបានវាយប្រហារចំណូលចុងភៅ ដែលកំពុងប្រកបអាជីពតាមភោជណីយដ្ឋាន សណ្ឋាគារ តូចធំ មិនខុសពីការងារផ្សេងទៀតនោះទេ ។ 

កាលពី ២០២០ កន្លងទៅ នៅទូទាំងប្រទេស មានសណ្ឋាគារចំនួន ២៥៩ ទីតាំង ផ្ទះសំណាក់ ចំនួន ២៩៤ ទីតាំង បានបិទទ្វារដែលធ្វើឲ្យបុគ្គលិកជាច្រើនបាតបង់ការងារនៅក្នុងនោះមានចុងភៅផង ។ លោក សុង តេង បានបញ្ជាក់ថា «វិបត្តិកូវីដ ១៩ បានទាញពន្លិចវិសយ័ទេសចរណ៍ស្ទើរតែគ្មានសកម្មភាព ហេតុនេះវិសយ័ចុងភៅដែលពឹងផ្អែកទាំងស្រុងលើវិសយ័ទេសចរក៏កំពុងប្រឈមមុខយ៉ាងខ្លាំងផងដែរ ។ បងប្អូនចុងភៅមួយចំនួនធំបានបាត់បង់ការងារ ហើយមួយចំនួនទៀតត្រូវបានកាត់បន្ថយប្រាក់កម្រៃប្រចាំខែស្ទើរពាក់កណ្តាល» ។

លោកប្រធានសមាគម និយាយថា ក្រោយប្រឈមបាត់បង់ការងារ សមាជិកសមាគមរបស់លោកបានស្វះស្វែងរកការងារតាមលទ្ធភាព និងសមត្ថភាពរៀងៗខ្លួន ក្នុងនោះអ្នកខ្លះ ធ្វើម្ហូបអាហារលក់នៅផ្ទះ ហើយមួយចំនួនទៀតបង្ខំចិត្តផ្លាស់ប្តូរមុខរបរ ។ «ដូច្នេះយើងប្រមើលមើលថា តើជីវភាពពួកគេត្រូវប្រឈមយ៉ាងដូចម្តេចខ្លះ នៅបាត់បង់ចំណូលនោះ ?» ។

 លោក សុង តេង ត្អូញថា ប្រសិនបើវិបត្តិកូវីដបន្តអូសបន្លាយទៀតនោះចុងភៅសំខាន់នឹងជួបបញ្ហាប្រឈមកាន់តែខ្លាំង ជីវភាពកាន់តែលំបាក ។ «យើងខ្ញុំសូមសំណូមពរដល់រាជរដ្ឋាភិបាល ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាជួយផ្តល់ប្រាក់ឧបត្ថម្ភ ដូចផ្នែកផ្សេងៗទៀត ដើម្បីជួយដោះស្រាយការលំបាក នៅគ្រាគ្មានការងារនេះ» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ