តើអ្នកធ្លាប់ទេ នៅពេលដែលអ្នកគិតថាទឹកនោះវាត្រជាក់សោះ តែពេលដាក់ចូលមាត់ស្រាប់តែរលាកស្ទើរស្លាប់? វាពិតជាឈឺចាប់ណាស់ ដែលត្រូវឱ្យអ្នករកវិធីដោះស្រាយ។ ខាងក្រោមនេះ គឺជាអ្វីដែលអ្នកអាចធ្វើបាននៅពេលរលាកអណ្តាតដោយទឹកក្តៅ។

១. លាបទឹកឃ្មុំលើអណ្តាតត្រង់កន្លែងរលាក
ទឹកឃ្មុំមិនត្រឹមតែអាចជួយដោះស្រាយបានទេ ថែមទាំងមានរសជាតិឆ្ងាញ់ទៀតផង។ វាក៏ជាអ្នកព្យាបាលរលាក ដែលបានបង្ហាញឱ្យឃើញតាមបែបវិទ្យាសាស្ត្រផងដែរ។ ប្រសិនបើអ្នកមិនមានអាឡែស៊ីទៅនឹងផលិតផលទឹកឃ្មុំទេ វាអាចក្លាយជាមុខម្ហូបមួយដែលអ្នកពេញចិត្ត។ យកទឹកឃ្មុំមួយស្លាបព្រា ហើយលាបអណ្តាតត្រង់កន្លែងរលាកឱ្យក្រាស់បន្តិច។ ទុកវានៅលើអណ្តាតឱ្យបានយូរតាមដែលអ្នកអាចធ្វើបាន ដើម្បីឱ្យវាមានប្រសិទ្ធភាពពេញលេញ។
២. ជ្រលក់អណ្តាតរបស់អ្នកចូលទៅក្នុងទឹកដោះគោ
ទឹកដោះគោមានសមត្ថភាពពាសលើអណ្តាតរបស់អ្នក ដែលធ្វើឱ្យបន្ថយការឈឺចាប់បណ្តាលមកពីការរលាក។ ជ្រលក់អណ្តាតចូលទៅក្នុងទឹកដោះគោត្រជាក់ ហើយរង់ចាំមួយរយៈរហូតដល់អ្នកមានអារម្មណ៍ធូរស្រាល។ អ្នកអាចធ្វើបែបបទនេះម្តងទៀត នៅពេលអ្នកមានអារម្មណ៍ឈឺចាប់នៅក្នុងមាត់របស់អ្នកម្តងទៀត។ ទឹកដោះគោមានលក្ខណៈពិសេស ត្រង់សមត្ថភាពពាសរបស់វា ដែលជួយច្រើនដល់ការរលាកអណ្តាត។

៣. ដាក់ស្ករកៅស៊ូជីអង្កាមដាក់ត្រង់កន្លែងដែលរលាក
ស្ករកៅស៊ូហិរៗ គឺជាមធ្យោបាយដោះស្រាយដ៏សាមញ្ញនិងរហ័ស ដែលអាចជួយអ្នកឱ្យមានអារម្មណ៍ត្រជាក់។ វានឹងផ្តល់នូវអារម្មណ៍ត្រជាក់ធូរស្រាល ដូច្នេះអ្នកនឹងចាប់ផ្តើមមានអារម្មណ៍ធូរស្បើយពីធម្មជាតិ។ គ្រាន់តែដាក់ស្ករកៅស៊ូមួយដុំដាក់ត្រង់កន្លែងរលាក ក្រោយពីទំពាររួច។ ត្រូវប្រាកដថាមិនទុកវានៅទីនោះយូរពេកនោះទេ៕
ចែករំលែកព័តមាននេះ