ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ដើរលេងរាល់តែថ្ងៃពេក ក៏ត្រូវបងបង្កើតជេរស្តីបន្ទោស និងដកហូតយកទូស័ព្ទដៃមួយគ្រឿងមិនឱ្យប្រើឡើយ ធ្វើឱ្យបុរសរូបនេះដើរចេញបាត់ពីផ្ទះមួយយប់ លុះនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ក៏ស្រាប់តែបានប្រទះឃើញបុរសរូបនេះបញ្ចប់ជីវិតខ្លួនឯងនៅជាប់នឹងដើមឈើខាងក្រោយផ្ទះតែម្តងបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហេតុការណ៍នេះកើតឡើងនៅក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
បើតាមបុរសម្នាក់ឈ្មោះ សោម ផល ត្រូវជាបងបង្កើតរបស់ជនរងគ្រោះឈ្មោះ សោម ភាក់ ភេទប្រុសអាយុ១៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ បានរៀបរាប់ឱ្យដឹងថា មុនពេលកើកហេតុ នៅវេលាម៉ោង៩យប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ដោយគាត់ឃើញប្អូនដើរលេងពេក រូបគាត់ក៏ជេរស្តីបន្ទោសឱ្យឈប់ដើរលេង ហើយក៏ដកហូតយកទូស័ព្ទដៃមួយគ្រឿងផងដែរ។
ក្រោយពីជេរស្តីបន្ទោសរួច និងដកហូតទូរស័ព្ទដៃពីប្អូនប្រុសរបស់ខ្លួនរួច ប្អូនប្រុសគាត់ក៏បានដើរចេញពីផ្ទះបាត់ ហើយរូបគាត់ (បងប្រុស) បានដើរតាមរក និងសួរនាំតាមមិត្តភក្តិរបស់ប្អូនដែរ តែក៏មិនឃើញដែរ លុះវេលាម៉ោង៦ព្រឹកថ្ងៃទី១៨ ខែសីហា ក៏ស្រាប់តែបានប្រទះឃើញប្អូនប្រុសយកខ្សែគោពណ៌ស ប្រវែង៥ម៉ែត្រ មកច.ង.កខ្លួនជាប់នឹងដើមឈើ ដែលមានកម្ពស់៤ម៉ែត្រស្លា.ប់បាត់បង់ជីវិតទៅហើយ។
អាវុធហត្ថស្រុកអន្លង់វែង បានឱ្យដឹងដែរថា បន្ទាប់ពីបានទទួលព័ត៌មានរាយការណ៍ភ្លាម កម្លាំងសមត្ថកិច្ចជំនាញអាវុធហត្ថ បានសហការជាមួយក្រុមគ្រូពេទ្យផ្នែកចត្តាឡីស័កចុះពិនិត្យកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យរួចមក ទើបសន្និដ្ឋានបានថា ជនរងគ្រោះពិតជាស្លា.ប់ដោយសារច.ង.កខ្លួនឯងពិតប្រាកដមែន ។ ក្រោយពីពិនិត្យរួចសមត្ថកិច្ចក៏បានប្រគល់ស.ពជនរងគ្រោះអោយទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រណី៕
ចែករំលែកព័តមាននេះ