ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទខ្ទប់​​តំបន់​ប្រជុំជន​ផ្សារ​វាល​រេញ ក្រោយរកឃើញ​អ្នកវិជ្ជមាន​​​​ជិត​​១០​នាក់​

3 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ សមត្ថកិច្ច​ចំរុះ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ព្រៃ​នប់ ដឹកនាំ​ដោយ​លោក​ព្រំ ប៊ុ​ន្នី​ នាយករង​រដ្ឋបាល​ស្រុក

​ខេត្តព្រះសីហនុ ៖ សមត្ថកិច្ច​ចំរុះ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ព្រៃ​នប់ ដឹកនាំ​ដោយ​លោក​ព្រំ ប៊ុ​ន្នី​ នាយករង​រដ្ឋបាល​ស្រុក
ព្រឹក​ថ្ងៃ​ទី​១៨ ​សីហា​ ឆ្នាំ​២០២១ បាន​អនុវត្ត​វិធានការ​បិទ​ខ្ទប់​នៅ​តំបន់​ប្រជុំជន​ផ្សារ​វាល​រេញ ដើម្បី​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​អាជីវករ​ផ្សារ​វាល​រេញ ​ទៅ​យក​សំណាករ​កកូ​វី​ដ​-១៩​នៅ​ក្នុង​បរិ​វេន​សាលាស្រុក​ព្រៃ​នប់ ។

ក្រោយ​អនុវត្តន៍​វិធានការ​ខាងលើ​​នេះ ក្នុង​ចំណោម​មនុ​ស្ស​ចំនួន​១.៣៥៦​នាក់​ដែល​អាជ្ញាធរ​ណែ​នាំ​​ឱ្យ​ទៅ​ធ្វើ​តេស្ត ជាលទ្ធផល​រក​ឃើញ​​អ្នកវិជ្ជមានកូវីដ​​​១៩ ចំនួន​៧​នាក់​ (​ស្រី​៥​នាក់​) ក្នុង​នោះ​ក៏​មាន​ក្មេង​ប្រុស​ម្នាក់​ផង​ដែរ ។

​អ្នកវិជ្ជមានទាំង​​​៧នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ​ឃឿ​ន វិច្ឆិកា ភេទ​ប្រុស អាយុ​១១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អង្គ​តា​ងិ​ល ឃុំ​ពូ​ស ស្រុក​ត្រាំកក់ ខេត្តតាកែវ ២-​​ឈ្មោះ​ជា សៀវ​ហ័​រ ភេទ​ស្រី អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វាល​មាស ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ៣-ឈ្មោះ​​លឹ​ម សុខុម ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​វាល​មាស ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ៤-ឈ្មោះ​​រី ប្រុស ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​ជុំ ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃ​នប់ ៥-​​ឈ្មោះ​ឈុ​ន សឺ​យ ភេទ​ស្រី អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​ជើងគោ ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ៦-​​ឈ្មោះ​មាស ប៉ិច ភេទ​ស្រី អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​វាល​មាស ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ​និង​៧-​​ឈ្មោះ​រ៉េ​ន ស្រី​ស ភេទ​ស្រី អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​២ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​។​

ជាមួយ​គ្នា​​នេះដែរ ​អាជ្ញា​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ប្រាស្រ័យ​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​អ្នក​វិជ្ជមាន​​ខាងលើ សូម​រាយ​កាណ៍​មក​អាជ្ញាធរ​មូលដ្ឋាន​ជា​បន្ទាន់ និង​ប្រញាប់​រួសរាន់​ទៅ​ផ្តល់​វត្ថុ​សំណាក​នៅ​វេទិកា​៧​មក​រា រៀង​រាល់​ម៉ោង​ធ្វើការ​ រួម​ទាំង​ថ្ងៃ​ឈប់​សម្រាក និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​លំនៅ​ឋាន​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​រយៈពេល​១៤​ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ