ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផល​នៃ​ទាន​មាន​ហុងស៊ុយ​លុយ​ហូរ​បន្ត

2 ឆ្នាំ មុន

បំពេញ​ទាន​គឺជា​បារមី​មួយ​ក្នុង​ចំណោម​បារមី​ទាំង​សាមសិប​ដែល​ព្រះពុទ្ធ​ទ្រង់​បាន​ធ្វើ និង​ទទួលផល​រួច​ហើយ ។ ការ​ធ្វើ​ទាន​ចេញពី​បេះដូង​ដ៏​បរិសុទ្ធ​បាន​ធ្វើ​ឱ្យ​យើង​ជា​អ្នក​បំពេញ​ទាន​ទទួល​អារម្មណ៍​ជ្រះថ្លា​និង​មាន​សេចក្តីសុខ​ក្នុង​ចិត្ត​បំផុត​ដូច​ទទួល​បាន​ពរ​ជ័យ លាភ​សំណាង សិរី​សួស្តី​អំពី​ទេវតា​ដូច្នោះ​ដែរ ។ ការ​ធ្វើ​ទាន​ដូច​ជា បរិច្ចាគ​សម្លៀក​បំពាក់ ថវិកា…

បំពេញ​ទាន​គឺជា​បារមី​មួយ​ក្នុង​ចំណោម​បារមី​ទាំង​សាមសិប​ដែល​ព្រះពុទ្ធ​ទ្រង់​បាន​ធ្វើ និង​ទទួលផល​រួច​ហើយ ។ ការ​ធ្វើ​ទាន​ចេញពី​បេះដូង​ដ៏​បរិសុទ្ធ​បាន​ធ្វើ​ឱ្យ​យើង​ជា​អ្នក​បំពេញ​ទាន​ទទួល​អារម្មណ៍​ជ្រះថ្លា​និង​មាន​សេចក្តីសុខ​ក្នុង​ចិត្ត​បំផុត​ដូច​ទទួល​បាន​ពរ​ជ័យ លាភ​សំណាង សិរី​សួស្តី​អំពី​ទេវតា​ដូច្នោះ​ដែរ ។

ការ​ធ្វើ​ទាន​ដូច​ជា បរិច្ចាគ​សម្លៀក​បំពាក់ ថវិកា អាហារ និង​សម្ភារ​ប្រើប្រាស់​ផ្សេង​ៗ​ដល់​អ្នក​ក្រខ្សត់ ឬ​ដល់​អ្នក​ដែល​កំពុង​តែ​ជោកជាំ​ដោយ​សេចក្តី​ស្រេកឃ្លាន​ក្នុង​សម័យ​មហាទុរ្ភិក្ស​ដោយ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ជា​ទាន​ដ៏​មហាប្រសើរ​ព្រោះ​ជា​កាល​ទាន​គឺ​ធ្វើ​ទាន​ត្រូវ​តាម​កាល ។

ក្នុង​ពេល​ធ្វើ​ទាន​ទៅ​កាន់​ពួក​គេ បើ​ទោះជា​ត្រូវ​រក្សា​គម្លាត​ក្តី ក៏​អ្នក​គួរតែ​ផ្តល់​ភាព​ស្និទ្ធស្នាល​ជាមួយនឹង​វាចា​ផ្អែមល្ហែម កែវភ្នែក​ដ៏​ស្រទន់ និង​ភាព​កក់ក្តៅ​ដែល​ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​អ្នកជា​ចំណែក​មួយ​នៃ​ជីវិត​ពួក​គេ ។

វេលា​នេះ​ការ​ធ្វើ​ទាន​ដល់​អ្នក​ដែល​កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​ជីវភាព​រស់នៅ​ដូច​ជា អ្នក​កំពុង​តែ​ប៉ះពាល់​ខ្វះ​ស្បៀងអា​ហារ​ធ្ងន់ធ្ងរ​ព្រោះតែ​បញ្ហា​កូ​វី​ដ គ្រោះ​ធម្មជាតិ ភ្លើង​ឆេះ​ផ្ទះ​ជាដើម ពួក​គេ​ពិតជា​ត្រូវការ​ជំនួយ​ពី​អ្នក​យ៉ាង​ខ្លាំង ដូចនេះ​អ្នក​គប្បី​ចូលរួម​បរិច្ចាគ​ជា​ជំនួយ​ដូច​ជា​អង្ករ​ត្រឹមតែ​បួនដប់​គីឡូ​ក៏​ពួក​គេ​សប្បាយចិត្ត​បំផុត ពិសេស​នៅ​ពេល​ដែល​អ្នក​បាន​ធ្វើ​ទ​ង្វើ​ទាំង​អស់នេះ​ហើយនឹង​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ថា​ស្ងប់​ក្នុង​ចិត្ត​របស់​អ្នក ដូច​ទទួល​បាន​ទឹកអម្រឹត​អំពី​ទេវតា​ស្រោចស្រព​រូប​កាយ​ដ៏​ត្រជាក់​ដូច្នោះ​ដែរ ។

ទោះជា​យ៉ាងណា​ចូរ​អ្នក​កុំ​ធ្វើ​ទាន​ដោយ​ការ​ប្រកាន់​បក្សពួក​ឬ​ដើម្បី​ទទួល​បាន​មុខមាត់​ឱ្យ​សោះ ព្រោះ​ទ​ង្វើ​បែប​នេះ​នឹង​ធ្វើ​ឱ្យ​អ្នក​ទទួល​បាន​ផល​អាក្រក់​ទៅ​ថ្ងៃ​មុខ​វិញ​ទេ ដែល​អាច​បញ្ជាក់​បាន​ថា​អ្នកជា​មនុស្ស​ដែល​មានពុត​ត្បុត ប្រៀប​ដូច​ពាក្យចាស់​ពោល​ថា ធ្វើ​ទាន​ទាក់​លាភ​នោះ​អី ។

ការ​ធ្វើ​ទាន​គ្រាន់តែ​ដើម្បី​ឱ្យ​គេ​ឃើញ ឱ្យ​គេ​សរសើរ ដើម្បី​មុខមាត់​នោះ ហាក់ដូចជា​មិន​បាន​ធ្វើ​ទាន​យ៉ាង​ដូច្នោះ​ដែរ ព្រោះ​ជា​ទាន​មិន​បរិសុទ្ធ ។ ផ្ទុយ​ទៅ​វិញ​ពេល​កំពុង​ធ្វើ​ទាន បើ​អ្នក​ញុំ​ា​ង​ចិត្ត​ខ្លួនឯង​ឱ្យ​សប្បាយ ឱ្យ​ជ្រះថ្លា បំភ្លេច​រឿ​ងរ៉ាវ​ដែល​មិនល្អ​ទាំងឡាយ​ចោល​អស់ នោះ​ការ​បរិច្ចាគ​ទាន​របស់​អ្នក​នឹង​បាន​ផល​ច្រើន ព្រោះ​ចិត្ត​ដ៏​ស្អាត​បរិសុទ្ធ ។

ការ​បំពេញ​ទាន​ដែល​ពិសេស​បំផុត​គឺ​ការ​ធ្វើ​ទាន​ដោយ​មិន​ទាមទារ​ឬ​ចង់បាន​ការ​ដឹងគុណ និង​សំណង​អ្វី​មក​វិញ​ឡើយ ព្រោះ​ពេល​អ្នក​ធ្វើ​ទាន​ចំពោះ​នរណា​ម្នាក់​មាន​ន័យ​ថា​អ្នក​បាន​ស្ម័គ្រចិត្ត​ជួយ​ដល់​អ្នក​នោះ​ដោយ​មិន​គិត​ពី​ការ​សង​អ្វី​ត្រឡប់​មក​វិញ​ឡើយ ដូចនេះ​ពេល​ធ្វើបុណ្យ​ហើយ​ពុំគួរ​គប្បី​រំលើក​ឡើង​ប្រាប់​គេ​ទេ ទុក​ឱ្យ​អ្នក​ដទៃ​គេ​ដឹង គេ​ទទួលស្គាល់​ដោយ​ខ្លួន​គេ​ចុះ​ទើប​មាន​តម្លៃ​មហាសាល ។

ក្រោយ​ពេល​អ្នក​បាន​បំពេញ​សេចក្តី​ល្អ​រួច​ហើយ នឹង​ធ្វើ​ឱ្យ​អ្នក​យល់​ថា​រូប​កាយ​របស់​អ្នក​ស្រាល ស្រឡះ ចិត្តស្ងប់​ល្អ ហាក់ដូចជា​ទទួល​បាន​ពរ​ជ័យ លាភ​សំណាង សិរី​សួស្តី ជ័យ​លាភ​អំពី​ទេវតា​ប្រទាន​ឱ្យ គឺ​មាន​សេចក្តីសុខ​តាំងពី​លោក​នេះ​រហូត​ដល់​លោក​ខាង​មុខ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ