ចៅក្រមសម្រេចឃុំខ្លួន ២នាក់ប្តីប្រពន្ធ លួចបើកហាងខារ៉ាអូខេ ល្មើសវិធានការរដ្ឋបាល
ខេត្តឧត្តរមានជ័យ ៖ ជនត្រូវចោទឈ្មោះ ខៀវ ជា (ជាប្តី) អាយុ៤៧ឆ្នាំ និងប្រពន្ធឈ្មោះ អង ស្រីលីន…
ខេត្តឧត្តរមានជ័យ ៖ ជនត្រូវចោទឈ្មោះ ខៀវ ជា (ជាប្តី) អាយុ៤៧ឆ្នាំ និងប្រពន្ធឈ្មោះ អង ស្រីលីន…
ខេត្តឧត្តរមានជ័យ ៖ ជនត្រូវចោទឈ្មោះ ខៀវ ជា (ជាប្តី) អាយុ៤៧ឆ្នាំ និងប្រពន្ធឈ្មោះ អង ស្រីលីន អាយុ៤៣ឆ្នាំ មុខរបរម្ចាស់ហាងអាជីវកម្ម KTV 555 នៅល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ ត្រូវបានចៅក្រមស៊ីបសួរ នៃសាលាដំបូងខេត្តឧត្តរមានជ័យ សម្រេចឃុំខ្លួនហើយ ដោយចោទប្រកាន់ ពីបទមិនគោរពវិធានការរដ្ឋបាល បណ្ដាលឲ្យធ្ងន់ធ្ងរដល់សុភាពសាធារណៈ ប្រព្រឹត្តនៅចំណុចហាងខារ៉ាអូខេខាងលើ ។
ជនសង្ស័យទាំង ២នាក់ប្តីប្រពន្ធនេះ ត្រូវបានឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ជាម្ចាស់ហាងធ្វើអាជីវកម្ម KTV 555 មានទីលំនៅក្នុងភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
លោក ហួត សុធី ស្នងការខេត្តឧត្តរមានជ័យ បានឱ្យដឹងថា យោងទៅលើដីកាបង្គាប់ឱ្យនាំខ្លួនរបស់លោក តូច សុភក្តី ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ ខណៈនោះលោកបានចាត់កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ចុះអនុវត្តដីកា ។
លោកស្នងការ បានមានប្រសាសន៍បញ្ជាក់ថា ជនសង្ស័យទាំង ២នាក់ ប្តីប្រពន្ធជាម្ចាស់ហាងធ្វើអាជីវកម្ម បានប្រព្រឹត្តបំពានសារាចរណែនាំរដ្ឋបាល ជាពិសេសសារាចរណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគ កូវីដ-១៩ ក្នុងសហគមន៍ ថ្ងៃ២០កុម្ភៈ។ នៅតំបន់អូរស្មាច់ ត្រូវបានដាក់ក្នុងតំបន់ក្រហម និងតំបន់លឿងទុំ ។ ពីរនាក់ប្តីប្រពន្ធនេះ ត្រូវបាននាំខ្លួន មកស្នងការដ្ឋាននគរបាលខេត្ត សាកសួរ និងធ្វើកំណត់ហេតុ បញ្ជូនខ្លួនទៅតុលាការអមសាលាដំបូងខេត្តឧត្តរមានជ័យ ៕
ចែករំលែកព័តមាននេះ