ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​ក្មេង​អនាថា​មួយ​ក្រុម​រស់​ដោយសារ​លួច

8 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ហេតុ​អ្វី​បានជា​មនុស្ស​កើតមក​មាន​វាសនា​ខុស​ៗ​គ្នា​យ៉ាង​ដូច្នេះ ? ជា​ការ​ពិត ក្មេង​ៗ​ទាំងអស់​សុទ្ធតែ​មាន​ឪពុក​ម្តាយ ហើយ​ឪពុក​ម្តាយ​ដែល​បង្កើត​កូនប្រុស​ស្រី​ឱ្យ​មានជីវិត​ជា​មនុស្ស គប្បី​មាន​តួនាទី​ចិញ្ចឹម​បីបាច់ ថែរក្សា​កូនប្រុស​ស្រី​ឱ្យ​រស់រាន​មាន

ខេត្តព្រៃវែង ៖ ហេតុ​អ្វី​បានជា​មនុស្ស​កើតមក​មាន​វាសនា​ខុស​ៗ​គ្នា​យ៉ាង​ដូច្នេះ ? ជា​ការ​ពិត ក្មេង​ៗ​ទាំងអស់​សុទ្ធតែ​មាន​ឪពុក​ម្តាយ ហើយ​ឪពុក​ម្តាយ​ដែល​បង្កើត​កូនប្រុស​ស្រី​ឱ្យ​មានជីវិត​ជា​មនុស្ស គប្បី​មាន​តួនាទី​ចិញ្ចឹម​បីបាច់ ថែរក្សា​កូនប្រុស​ស្រី​ឱ្យ​រស់រាន​មាន​ជីវិត ។ មិនតែប៉ុណ្ណោះ ត្រូវ​ចេះ​បង្ហាត់បង្រៀន​ពួក​គេ​តាំងពី​កើតមក រហូត​ដល់​អាយុ​បាន​៥-៦​ឆ្នាំ ឪពុក​ម្តាយ​ត្រូវ​បញ្ជូន​ពួក​គេ​ទៅ​សាលារៀន ដើម្បី​ឱ្យ​ទទួល​បាន​ចំណេះដឹង ពី​លោកគ្រូ​អ្នកគ្រូ ។

ចុះ​ហេតុ​អ្វី​បានជា​ក្មេង​១​ក្រុម​នេះ រស់​បែប​ជា​ក្មេង​អនាថា​ទៅ​វិញ ? ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ពី​អាជ្ញាធរ​ភូមិ​-​ឃុំ បានឱ្យ​ដឹង​ថា ក្មេង​មួយ​ក្រុម​នេះ​មាន​ប្រុស​មាន​ស្រី​ចំនួន​ប្រហែល​១០​នាក់  ហើយ​ក៏​មាន​ឪពុក​ម្តាយ​ដូច​ក្មេង​ឯទៀត​ៗ​ដែរ តែ​ឪពុក​ម្តាយ​ទាំងនោះ​ជា​ឪពុក​ម្តាយ​យក​គ្នា​តាម​បែប​អាវ៉ាសែ គិតតែ​សប្បាយ​ខាង​ផ្លូវភេទ បង្កើតកូន​មក​ក៏​អាវ៉ាសែ​បែប​នោះ​ដែរ ។ នេះ​គឺជា​ចរិត​របស់​ឪពុក​ម្តាយ​មួយ​ចំនួន​តូច ដែល​បង្កើតកូន​មក​ហើយ គ្មាន​ការ​ទទួលខុសត្រូវ​លើ​កូនប្រុស​ស្រី​ទាំងនោះ ដោយ​បណ្តែតបណ្តោយ​ឱ្យ​ពួក​គេ​រស់​តាម​ព្រេងវាសនា ដើរ​លួច ដើរ​សុំ​គេ​ហូប ដើរ​ដេក​នៅ​តាម​ចិញ្ចើម​ផ្លូវ តាម​ហាង​កាហ្វេ ឬ​តាម​រង្វង់​មូល​សាធារណៈ​នៅ​អ្នក​លឿង​ត្រើយ​ខាងកើត ដោយ​គ្មាន​កើតទុក្ខ គ្មាន​ខ្វល់​អំពី​វាសនា​អនាគត​របស់​កូន​បន្តិច​សោះឡើយ ។

ចំណែក​ក្មេង​ៗ​ទាំងនោះ​និយាយ​ថា ពួក​គេ​ពិតជា​មាន​ឪពុក​ម្តាយ ។ ពួក​គេ​មិន​ចង់​រស់នៅ​របៀប​ដូច្នេះ​ទេ គេ​ចង់​រស់នៅ​ដូច​ក្មេង​ដទៃ មាន​ឪពុក​ម្តាយ​ថ្នាក់ថ្នម​បីបាច់​ថែរក្សា ទំនុកបម្រុង​គ្រប់​បែប​យ៉ាង ។ ឪពុក​ម្តាយ​ប​ង្កើ​ពួក​គេ​មក​ហើយ បំបរបង់​ចោល ឱ្យ​ដើរ​សុំទាន​គេ​ហូប ឬ​រក​ប្រាក់​យក​ទៅ​ឱ្យ បើ​មិន​បាន​ប្រាក់​ទេ មិន​ឱ្យ​ចូល​ផ្ទះ ។

ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា ក្មេង​ៗ​ទាំងនេះ​មាន​ទីលំនៅ​ក្នុងភូមិ​៥ និង​ភូមិ​៦ ឃុំ​ព្រែក​ខ្សាយ «​ខ​» ស្រុក​ពាម​រក៍ ។ ប្រជាពលរដ្ឋ អំពាវនាវ​សុំ​ឱ្យ​អាជ្ញាធរ​ភូមិ​-​ឃុំ មេត្តា​ជួយ​មើល ឬ​ជួយ​ចាត់វិធានការ ដោយ​ហៅ​ឪពុក​ម្តាយ​របស់​ក្មេង​ៗ​ទាំងនោះ​មក​ណែនាំ កុំឱ្យ​បណ្តែត​បណ្តោយ​កូន​ដើរ​អាវ៉ាសែ ដេក​តាម​ផ្លូវ យប់​ឡើង​ដើរ​លួច​របស់ទ្រព្យ​អ្នកស្រុក​-​ភូមិ ។ លុះ​ថ្ងៃ​ឡើង​នាំ​គ្នា​ដេក​តាម​មុខ​ហាង​កាហ្វេ​យ៉ាង​ដូច្នេះ មិន​សមរម្យ​ទេ ៕