ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់បំផុត ! ទឹកត្រី និងគ្រឿងទេសម៉ាកល្បីៗក្លែងក្លាយដែលធ្វើដូចរបស់ពិត១០០% នៅ វៀតណាម

1 នាទី មុន

​ជី​មិ​ញ ៖ នគរបាល​សេដ្ឋកិច្ច​ក្រុង​ហូ​ជី​មិ​ញ ឆ្មក់​បង្ក្រាប​ទីតាំង​ផលិត​ទំនិញ​ក្លែងក្លាយ​ដ៏​ធំ​មួយ រក​ឃើញ​មាន​ទាំង​ទឹកត្រី​ម៉ាក​ល្បី​ៗ​ប្រចាំ​ប្រទេស និង​គ្រឿងផ្សំ​ផ្ទះបាយ​ក្លែងក្លាយ​ច្រើន​មុខ ដែល​ច្រក​ដប​និង​សំបក​វេច​ខ្ចប់​ដូច​របស់​ពិត ១០០ ភាគរយ​។ កម្លាំង​នគរបាល​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ក្រុង​ហូ​ជី​មិ​ញ…

​ជី​មិ​ញ ៖ នគរបាល​សេដ្ឋកិច្ច​ក្រុង​ហូ​ជី​មិ​ញ ឆ្មក់​បង្ក្រាប​ទីតាំង​ផលិត​ទំនិញ​ក្លែងក្លាយ​ដ៏​ធំ​មួយ រក​ឃើញ​មាន​ទាំង​ទឹកត្រី​ម៉ាក​ល្បី​ៗ​ប្រចាំ​ប្រទេស និង​គ្រឿងផ្សំ​ផ្ទះបាយ​ក្លែងក្លាយ​ច្រើន​មុខ ដែល​ច្រក​ដប​និង​សំបក​វេច​ខ្ចប់​ដូច​របស់​ពិត ១០០ ភាគរយ​។

កម្លាំង​នគរបាល​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ក្រុង​ហូ​ជី​មិ​ញ ទើប តែ​បាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ឆ្មក់​ចូល​បង្ក្រាប និង​បំបែក​ខ្សែរយៈ​បណ្តាញ​ផលិត និង​ចែកចាយ​ទំនិញ​ក្លែងក្លាយ​ខ្នាត​យក្ស​ដែល​បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​សុខភាព​អ្នក​ប្រើប្រាស់ ។

ក្នុង​ប្រតិបត្តិការ​ចុះ​ឆែកឆេរ​ទីតាំង​ស្នាក់​នៅ និង​កន្លែង​ផលិត​របស់​ជនសង្ស័យ​ចំនួន​៥​នាក់ សមត្ថកិច្ច​បាន​រក​ឃើញ​ភស្តុ​តាង ដែល​គួរ​ឱ្យ​តក់ស្លុត​ជា​ច្រើន ។

តាម​រយៈ​ការ​ពិនិត្យ​ជាក់ស្តែង ក្រុម​ជនខិលខូច​បាន​ប្រើប្រាស់​ល្បិច​កល​យ៉ាង​ទំនើប ដោយ​យក​គ្រឿង​ឧបភោគបរិភោគ​គ្មាន​ប្រភព​ច្បាស់លាស់​មក​ច្រកចូល​ក្នុង​សំបក​វេច​ខ្ចប់ ដែល​មាន​រូបរាង ស្លាក​សញ្ញា និង​ម៉ាក​ល្បី​ៗ​ប្រចាំ​ប្រទេស​វៀតណាម ដែល​មើលទៅ​ហាក់ដូចជា​របស់​ពិត​១០០​ភាគរយ ពិបាក​នឹង​បែងចែក​ដាច់​ដោយ​ភ្នែក​ទទេ ។

វត្ថុ​តាង​ដែល​រឹបអូស​បាន​រួម​មាន ៖ ទឹកត្រី​ច្រក​ដប​ស្រេច ៖ ជិត ៦០០​ដប (​ប្រភេទ​៩០០​មី​លី​លី​ត្រ​) និង​ទឹកត្រី​គ្មាន​ស្លាក​សញ្ញា​រង់ចាំ​ការ​ច្រក​ដប​ចំនួន​១,៥៤៥ ដប​ទៀត ។ គ្រឿងទេស​ចម្អិន​អាហារ ៖ ប៊ី​ចេ​ង​ជិត​១,០០០​កញ្ចប់ និង​ម្សៅ​ស៊ុប​ជិត​៤០០ កញ្ចប់ ។ សម្ភារៈ​សម្អាត ៖ ម្សៅ​សាប៊ូ​បោក​ខោអាវ​ម៉ាក​ល្បី​ៗ​ចំនួន ១៣០​កញ្ចប់ ។ វត្ថុធាតុដើម និង​គ្រឿងចក្រ ៖ ប៊ី​ចេ​ង និង​ម្សៅ​ស៊ុប​ដុំ​ធំ​ៗ​រាប់​ពាន់​គីឡូក្រាម​, ម្សៅ​សាប៊ូ​ជិត ១​តោន​, សំបក​វេច​ខ្ចប់​ក្លែងក្លាយ​គ្រប់​ទំហំ​១,៦០០ សន្លឹក ព្រមទាំង​ម៉ាស៊ីន​អ៊ុត​កម្ដៅ និង​ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច​ជា​ច្រើន​គ្រឿង ។

ការ​សារភាព​ដ៏​គួរ​ឱ្យ​ខ្លាច ៖ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ក្រុម​ជនសង្ស័យ​ទាំង​៥​នាក់ បាន​សារភាព​ទាំង​មិន​អៀនខ្មាស​ថា ពួក​គេ​ដឹង​ច្បាស់​ថា ការ​ផលិត​ទំនិញ​ក្លែងក្លាយ​នេះ គឺ​ខុសច្បាប់ និង​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ ប៉ុន្តែ​ដោយសារ​តែ​ផល​ចំណេញ​ខ្ពស់ ពួក​គេ​សុខចិត្ត​បិទ​ភ្នែក​ធ្វើ​មិនដឹងមិនឮ ហើយ​យក​ទៅ​ចែកចាយ​តាម​តូប​លក់​ចាប់ហួយ​នានា ។

អ្វី​ដែល​គួរ​ឱ្យ​បារម្ភ​បំផុត​នោះ គឺ​ជនសង្ស័យ​ម្នាក់​ឈ្មោះ Dinh Van Than បាន​ទម្លាយ​ថា ចាប់តាំងពី​ដើមឆ្នាំ​២០២៥ មក​ទល់​ពេល​នេះ រូបគេ​បាន​លក់​វត្ថុធាតុដើម​អន់​គុណភាព ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នក​ប្រើប្រាស់​អស់ រាប់​សិប​តោន​ទៅ​ហើយ ទៅ​ឱ្យ​បណ្តាញ​ផលិត​ក្លែងក្លាយ​ដទៃ​ទៀត ។

បច្ចុប្បន្ន អាជ្ញាធរ​កំពុង​បន្ត​នីតិវិធី​ស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់​បំផុត ដើម្បី​ស្វែងរក​បណ្តាញ​ចែកចាយ​បន្ត និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ឱ្យ​បាន​ធ្ងន់ធ្ងរ​បំផុត ។ រីឯ​អ្នក​ប្រើប្រាស់​ត្រូវ​បាន​ដាស់តឿន​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ទិញ​គ្រឿងទេស​ដែល​មាន​តម្លៃ​ទាប​ខុសធម្មតា ឬ​ទិញ​ពី​ប្រភព​ដែល​មិន​គួរ​ឱ្យ​ទុកចិត្ត​៕

កែសម្រួលដោយ