ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយរៀលធ្លាក់ថ្លៃបន្តបន្ទាប់ធៀបនឹងដុល្លារអាមេរិក !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មួយរយៈពេលចុងក្រោយនេះហាងឆេងប្រាក់រៀលខ្មែរហាក់ធ្លាក់ថ្លៃជាបន្តបន្ទាប់ បើធៀបជាមួយដុល្លារអាមេរិក ដែលសព្វថ្ងៃអត្រានៅកន្លែងប្តូរប្រាក់ខ្លះបានឡើងដល់ជាង ៤១០០ រៀលឯណោះ ក្នុង ១ ដុល្លារ…

រាជធានីភ្នំពេញ ៖ មួយរយៈពេលចុងក្រោយនេះហាងឆេងប្រាក់រៀលខ្មែរហាក់ធ្លាក់ថ្លៃជាបន្តបន្ទាប់ បើធៀបជាមួយដុល្លារអាមេរិក ដែលសព្វថ្ងៃអត្រានៅកន្លែងប្តូរប្រាក់ខ្លះបានឡើងដល់ជាង ៤១០០ រៀលឯណោះ ក្នុង ១ ដុល្លារ ។ ហើយអត្រានៅធនាគារជាតិនៃកម្ពុជា ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧៨ រៀល ។

សម្រាប់ថ្ងៃនេះដែរ សូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសមួយចំនួនទៀតដែលមានដូចជា ៖ ១ អឺរ៉ូ ទិញចូល ៤៨១០ រៀល លក់ចេញ ៤៨៥៨ រៀល ខណៈ ១ ដុល្លារអូស្ត្រាលី ទិញចូល ៣០០៤ រៀល លក់ចេញ ៣០៣៤ រៀល និង ១ យន់ចិន ទិញចូល ៦៣០ រៀល លក់ចេញ ៦៣៦ រៀល ។

ទន្ទឹមនេះ ១០០ យ៉េនជប៉ុន ទិញចូល ៣៧២០ រៀល លក់ចេញ ៣៧៥៨ រៀល ហើយ ១០០ វុនកូរ៉េ ទិញចូល ៣៤៩ រៀល លក់ចេញ ៣៥២ រៀល ខណៈ ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០១០ រៀល លក់ចេញ ៣០៤០ រៀល ។ ជាមួយគ្នានេះ ១ បាតថៃ ទិញចូល ១២២ រៀល លក់ចេញ ១២៤ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៩ រៀល លក់ចេញ ១៨១ រៀល ៕    

   

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ