ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើយើងគួរប្រើហ្វូមលាងមុខប៉ុន្មានដងក្នុងមួយថ្ងៃ?

3 ឆ្នាំ មុន

ជាទូទៅ យើងលាងមុខមួយថ្ងៃ២ដង ដែលម្តងនៅពេលព្រឹក និង​ម្តងទៀតនៅពេលល្ងាច។ តែថ្ងៃនេះ អ្នកនឹងបានដឹងថា អ្នកមិនគួរប្រើវានៅពេលព្រឹកទេ។ ពោលគឺប្រើវាតែម្តងប៉ុណ្ណោះ គឺនៅពេលល្ងាចមុនចូលគេង។ គេបានរកឃើញថា…

ជាទូទៅ យើងលាងមុខមួយថ្ងៃ២ដង ដែលម្តងនៅពេលព្រឹក និង​ម្តងទៀតនៅពេលល្ងាច។ តែថ្ងៃនេះ អ្នកនឹងបានដឹងថា អ្នកមិនគួរប្រើវានៅពេលព្រឹកទេ។ ពោលគឺប្រើវាតែម្តងប៉ុណ្ណោះ គឺនៅពេលល្ងាចមុនចូលគេង។ គេបានរកឃើញថា បន្ទាប់ពីគេងលក់ស្កប់ស្កល់ ស្បែករបស់អ្នកមានតុល្យភាព pH ដ៏ល្អឥតខ្ចោះ ដូចនេះអ្នកមិនគួរលាងវាចេញដោយប្រើហ្វូមនោះទេ ហើយជំនួសមកវិញនូវការលាងដោយទឹក ហើយលាបគ្រីមសំណើមខ្លះជាការស្រេច។ គេបានរកឃើញថា ការធ្វើដូចនេះ មានប្រយោជន៍ដល់ស្បែកមុខជាច្រើន ដែលមានដូចជា៖  

១. ជួយការពារភាពចាស់ជាងវ័យរបស់ស្បែក

ទោះបីជាស្បែករបស់អ្នកមើលទៅស្រស់ស្អាតភ្លាមៗបន្ទាប់ពីការលាងសម្អាតដោយប្រើហ្វូមក៏ដោយ វាគឺគ្រាន់តែបណ្តោះអាសន្នប៉ុណ្ណោះ។ តាមពិតនៅពេលដែលអ្នកលាងមុខអ្នកច្រើនពេក អ្នកនឹងយកកោសិកាស្បែកដែលងាប់ចេញដែលបង្កើតជារបាំងការពារស្បែករបស់អ្នក។ បើគ្មានស្រទាប់ការពារនេះទេ ស្បែករបស់អ្នកងាយរងគ្រោះនិងងាយនឹងកើតមុន និង ស្នាមជ្រួញ។

២. ស្បែករបស់អ្នកអាចប្រែជាមានខ្លាញ់តិច

ការលាងសម្អាតមុខរបស់អ្នកញឹកញាប់ពេក នឹងធ្វើឱ្យអស់ប្រេងសំខាន់ៗដែលជួយឱ្យស្បែករបស់អ្នករក្សាសំណើមបានល្អ។ ប្រសិនបើស្បែករបស់អ្នកខ្វះជាតិទឹក វានឹងផលិតជាតិខ្លាញ់ច្រើន ដើម្បីព្យាយាមរក្សាសំណើមដែលនៅសេសសល់។ ការប្រើហ្វូមលាងមុខច្រើនដងក្នុងមួយថ្ងៃ នឹងបណ្តាលឱ្យក្រពេញខ្លាញ់លើស្បែករបស់អ្នកផលិតប្រេងច្រើន ដែលធ្វើឱ្យអ្នកមានស្បែកមើលទៅបែកខ្លាញ់។

៣. ស្បែករបស់អ្នកនឹងមានសំណើមជាងមុន

ខណៈដែលការលាងសម្អាតដោយហ្វូមជួយបំបាត់ភាពកខ្វក់ ហើយជាជំហានចាំបាច់ក្នុងការថែរក្សាស្បែករបស់អ្នក ការធ្វើវាញឹកញាប់ពេក នឹងធ្វើឱ្យស្បែករបស់អ្នកស្ងួតហួសកម្រិត។ នៅពេលអ្នកលាងជម្រះស្បែករបស់អ្នកជាមួយទឹកនៅពេលព្រឹក វានឹងមិនបាត់បង់ប្រេងធម្មជាតិដែលត្រូវការច្រើនទេ ដែលធ្វើឱ្យស្បែកមានសុខភាពល្អនិងមានសំណើម។ ដូចនេះ ការលាងសម្អាតដោយហ្វូមត្រឹមតែម្តងក្នុងមួយថ្ងៃ នៅពេលល្ងាច គឺជាជម្រើសដ៏ល្អ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ