ការសិក្សាជាច្រើនបានរកឃើញថា យិនស៊ិនមានប្រយោជន៍ក្នុងការពង្រឹងដល់មុខងារខួរក្បាល បញ្ចុះជាតិស្ករក្នុងឈាម និងសម្រកទម្ងន់។ វាក៏ជួយបង្កើនមុខងារប្រព័ន្ធភាស៊ាំផងដែរ ដែលពិតជាល្អនៅក្នុងសម័យកូវីដនេះ។ ជាមួយគ្នានេះដែរ វាក៏ត្រូវបានគេស្គាល់ជាពិសេសថា ជាឱសថបូរាណចិន សម្រាប់ព្យាបាលបុរសដែលខ្វះចំណង់ផ្លូវភេទ។ តើវាជួយបញ្ហាសុខភាពផ្លូវភេទបុរសយ៉ាងដូចម្តេចខ្លះ?

១. បញ្ហាលិង្គទន់ក
យិនស៊ិនត្រូវបានគេប្រើសម្រាប់បង្កើនចំណង់ផ្លូវភេទ តាមរយៈការបង្កើនចំនួនអរម៉ូនភេទតេស្តូស្តេរ៉ូន។ កាលណាអរម៉ូននេះមានកាន់តែតិច ចំណង់ផ្លូវភេទនឹងលែងសូវមាន។ ការសិក្សាមួយបានរកឃើញថា យិនស៊ិនក្រហមរបស់កូរ៉េ បានជួយដល់បុរសដែលមានលិង្គមិនព្រមឡើងរឹងបានរហូតដល់ ៤២% ក្នុងរយៈពេលតែ ៨សប្តាហ៍ប៉ុណ្ណោះ។
២. បញ្ហាមេជីវិតខ្សោយ
សារធាតុចម្រាញចេញពីយិនស៊ិន ត្រូវបានផ្តល់ឱ្យបុរសដែលមិនអាចមានកូនបាន ទទួលទានរាល់ថ្ងៃ។ រយៈពេល ៣ខែក្រោយ ចំនួនមេជីវិតឈ្មោលរបស់បុរសទាំងនោះ បានកើនឡើងរហូតដល់ ៩៣% ហើយគេឃើញមេជីវិតរបស់ពួកគេមានចលនារស់រវើក។

៣.បញ្ហាឆាប់ចេញទឹកកាម
បុរសជាច្រើនបាននិយាយថា ការប្រើទឹកយិនស៊ិនលាបនឹងប្រដាប់ភេទរបស់ពួកគេ វាអាចធ្វើឱ្យរឹងបានយូរ និង ធ្វើឱ្យក្រចេញទឹកកាម។ បើសិនជាប្រើផ្សំគ្នាជាមួយនឹងការផឹកទឹកយិនស៊ិន ប្រសិទ្ធភាពកាន់តែទ្វេដង៕
ចែករំលែកព័តមាននេះ