ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ការ បើករថយន្ត​បុក​រះ​ម៉ូតូ​ជិត​១០​គ្រឿងក្នុង​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ព្រូស ពណ៌​ស ១​គ្រឿង​បាន​បើក​បុក​រះ​ម៉ូតូ​ប្រមាណ​ជិត​១០​គ្រឿង​នៅ​មុខ​អគារ U ក្នុង​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់ បណ្ដាល​ឲ្យ​បុរស​ម្នាក់​ដែល​កំពុង​បណ្ដើរ​ម៉ូតូ​ចេញ​រង​របួស​…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ព្រូស ពណ៌​ស ១​គ្រឿង​បាន​បើក​បុក​រះ​ម៉ូតូ​ប្រមាណ​ជិត​១០​គ្រឿង​នៅ​មុខ​អគារ U ក្នុង​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់ បណ្ដាល​ឲ្យ​បុរស​ម្នាក់​ដែល​កំពុង​បណ្ដើរ​ម៉ូតូ​ចេញ​រង​របួស ចំណែក​រថយន្ត​ខូច​ខាង​មួយ​កំណាត់​ខាង​មុខ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៥៥​នាទី​យប់ ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៦ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ាក​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AC-3998 ដែល​មាន​គ្នា​២​នាក់​ជិះ​ក្នុង​រថយន្ត ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ ដោយសារ​ភ្ញៀវ​ដែល​ផ្ញើរ​ម៉ូតូ​ចូលរួម​ពី​ធី​មង្គលការ​បាន​ត្រឡប់​ទៅ​ផ្ទះ​ស្ទើរតែ​ទាំង​អស់ហើយ​នោះ នៅ​សល់​តែ​ឡាន​មួយ​ចំនួន និង​ម៉ូតូ​ប្រមាណ​ជា​១០​គ្រឿង​ប៉ុណ្ណោះ​នោះ អ្នក​ទទួល​ផ្ញើ​ម៉ូតូ​បាន​បណ្ដើរ​ម៉ូតូ​ទុក​ម្តុំ ស្រាប់តែ​នៅ​ម៉ោង​កើតហេតុ​ខាងលើ​​បុរស​ម្នាក់ រួម​ជាមួយ​គ្នីគ្នា​ម្នាក់​ទៀត​នៅ​ក្នុង​រថយន្ត​បាន​បើករថយន្ត​ចេញពី​កន្លែង​ចំណត​យ៉ាង​លឿន ហើយ​ទំនងជា​ស្រវឹង​ផង​ក៏​មិនដឹង​ព្រោះ​ទើប​ចេញពី​ហូប​ការ បាន​ជ្រុល​ចង្កូត​ទៅ​បុក​រះ​ម៉ូតូ​ទាំងនោះ​ផ្ទប់​ទៅ​នឹង​ជញ្ជាំង​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ជា​ច្រើន​គ្រឿង ព្រមទាំង​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ដែល​កំពុង​បណ្ដើរ​ម៉ូតូ​ចេញ​រង​របួស​ផង​ដែរ រីឯ​រថយន្ត​វិញ​រង​ការ​​ខូច​ខាង​ផ្នែក​ខាង​មុខ ។

ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ​គេ​ឃើញ​មន្ត្រី​អាវុធហត្ថ​ខណ្ឌទួលគោក​ចុះ​ទៅ​ធ្វើការ​សម្របសម្រួល​ផង​ដែរ តែ​មិន​ទាន់​ដឹង​យ៉ាងណា​នោះ​ទេ ព្រោះ​ម្ចាស់​ម៉ូតូ​ខ្លះ​មិន​ទាន់​ចេញ​មក​នៅឡើយ​ទេ ៕