ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀរចាក​៣​រក្សា​៤​ជា​គ្រឹះ​នៃ​សាមគ្គីភាព

2 ឆ្នាំ មុន

អ្នក​ទស្សនវិជ្ជា​ពុទ្ធសាសនា​បាន​ពោល​អះអាង​ថា ដើម្បី​បង្កើត​សាមគ្គីភាព​មួយ​ឱ្យ​រឹង​មាំ​ក្នុង​ក្រុម ឬ​ក្នុង​ស្ថាប័ន​ការងារ សមាជិក​ទាំងអស់​ត្រូវ​តែ​ចេះ​វៀរចាក​៣​ហើយ​រក្សា​៤​យ៉ាង​ឱ្យ​ជាប់​ក្នុង​ចិត្ត ។ វៀរចាក​អំពើអាក្រក់​៣​យ៉ាង​គឺ​៖ ១-​វៀរចាក​ការ​មិន​ប្រកាន់​ច្រើន ២- វៀរចាក​ការ​មិន​ខឹង​ក្រោធ​ច្រើន ៣-…

អ្នក​ទស្សនវិជ្ជា​ពុទ្ធសាសនា​បាន​ពោល​អះអាង​ថា ដើម្បី​បង្កើត​សាមគ្គីភាព​មួយ​ឱ្យ​រឹង​មាំ​ក្នុង​ក្រុម ឬ​ក្នុង​ស្ថាប័ន​ការងារ សមាជិក​ទាំងអស់​ត្រូវ​តែ​ចេះ​វៀរចាក​៣​ហើយ​រក្សា​៤​យ៉ាង​ឱ្យ​ជាប់​ក្នុង​ចិត្ត ។

វៀរចាក​អំពើអាក្រក់​៣​យ៉ាង​គឺ​៖

១-​វៀរចាក​ការ​មិន​ប្រកាន់​ច្រើន

២- វៀរចាក​ការ​មិន​ខឹង​ក្រោធ​ច្រើន

៣- វៀរចាក​ការ​មិន​ចងគំនុំ គុំ​ស្អប់​មិន​ចេះ​ឈប់ ។

ឯ​រក្សា​សេចក្តី​ល្អ​៤​យ៉ាង​ឱ្យ​ជាប់​គឺ​៖

១- រក្សា​ទឹកចិត្ត​មេត្តា​ចំពោះ​គ្នា

២- រក្សា​ការ​ចេះ​ចែករំលែក​ឱ្យ​គ្នា

៣- រក្សា​ការ​ជួយ​គ្នា​ពេល​ជួប​ទុក្ខ​លំបាក

៤- រក្សា​ការ​ចេះ​ចូលរួម​កិច្ចការ​ក្នុង​ក្រុម ។

ការ​វៀរចាក​បី​ហើយ​រក្សា​បួន​យ៉ាងនេះ​ជា​ការណ៍​សំខាន់​ណាស់​ដែល​មនុស្ស​គ្រប់​រូប​គួរ​ធ្វើ​ឱ្យ​ខ្លាំងក្លា និង​គួរ​វៀរចាក​ឱ្យ​អស់ ពិសេស​ក្រុម​មនុស្ស​ដែល​ធ្វើ​ការងារ​រួម​គ្នា ដើម្បី​បង្កើត​សាមគ្គីភាព​ដ៏​រឹង​មាំ​មួយ​ឱ្យ​បាន​គង់វង្ស​យូរអង្វែង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ