ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរផ្អាកសកម្មភាពក្រុមហ៊ុន ៤ កាយយកដីលក់ សឹងដល់ក្បាលប្រេត

3 ខែ មុន
  • តាកែវ

ខេត្តតាកែវ ៖ រណ្តៅ​ដី​ធំ​ៗ​ដែល​ឈ្មួញ​យក​គ្រឿងចក្រ​ជីក​កកាយ​យក​អាចម៍ដី​លក់​ល្មើសច្បាប់​ចំនួន​៤​កន្លែង ក្នុង​ចំណោម​៥​កន្លែង​នៅ​ក្បែ​ៗ​ខាង​មុខ និង​ពីក្រោយ​ឈាង​ខាងជើង​ផ្ទះ​តា​ម៉ុ​ក ស្ថិត​នៅ​ក្នុង​សង្កាត់​បារាយណ៍ និង​សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ។ លោក​ខាន់…

ខេត្តតាកែវ ៖ រណ្តៅ​ដី​ធំ​ៗ​ដែល​ឈ្មួញ​យក​គ្រឿងចក្រ​ជីក​កកាយ​យក​អាចម៍ដី​លក់​ល្មើសច្បាប់​ចំនួន​៤​កន្លែង ក្នុង​ចំណោម​៥​កន្លែង​នៅ​ក្បែ​ៗ​ខាង​មុខ និង​ពីក្រោយ​ឈាង​ខាងជើង​ផ្ទះ​តា​ម៉ុ​ក ស្ថិត​នៅ​ក្នុង​សង្កាត់​បារាយណ៍ និង​សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ។

Picture

លោក​ខាន់ សុខា អភិបាលរង​ខេត្ត បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ នៅ​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២១​នេះ ដោយ​មាន​លោក កង អាណា​ន់ អភិបាលក្រុង​ដូន​កែវ មន្ទីរ​ធនធានទឹក​ខេត្ត មន្ទីរ​រ៉ែ​ថាមពល​ខេត្ត និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ហើយ ។ លោក​ខាន់ សុខា អភិបាល​បានអោយ​ដឹង​ថា បន្ទាប់​ពី​ចុះ​ពិនិត្យ​ជាក់ស្តែង លោក​បាន​បញ្ជា​ឱ្យ​ផ្អាក​សកម្មភាព​មួយ​រយៈ​សិន បន្ទាប់​ពី​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ទៅ​នឹង​ការ​កាយ​យក​អាចម៍ដី​យក​ទៅ​លក់​រាល់ថ្ងៃ​យ៉ាង​គ​ក្រឹក​គគ្រេង​នេះ ។

Picture

លោក ខាន់ សុខា អភិបាលរង​ខេត្ត​បាន​បន្ត​ទៀត​ថា ទីតាំង​កាយ​យក​អាចម៍ដី​ចំនួន​៤​ក្រុមហ៊ុន បាន​ល្មើស​ទៅ​នឹង​អាជ្ញាប័ណ្ណ​សុំ​សិទ្ធិ​កាយ​យក​អាចម៍ដី​ស្តា​របឹង ដោយ​ពួក​គេ​កាយ​ទំហំ និង​មាន​ជម្រៅ​ជ្រៅ​ជាង​ការ​អនុញ្ញាត​ដោយ​មន្ទីរ​ជំនាញ ។

Picture

ក្រោយ​ការ​ពិនិត្យ​លើ​ទីតាំង​រណ្ដៅ​ដី​ចំនួន​៥​ទីតាំង ដោយ​រក​ឃើញ​៤​ទីតាំង ធ្វើ​ខុស​កិច្ចសន្យា លោក​នឹង​ធ្វើ​កំណត់ហេតុ​ជា​របាយការណ៍​ទៅ​លោក​អភិបាល​ខេត្តតាកែវ ដើម្បី​ធ្វើការ​ពិនិត្យ​ថា​នឹង​ដក​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​ចំនួន​៤​នេះ​ចេញ ក្រោយ​រក​ឃើញ​ថា​ល្មើស​ធ្ងន់ធ្ងរ ឬ​បន្ត​អាជ្ញាប័ណ្ណ​ដោយ​គ្រាន់តែ​អប់រំ​ណែនាំ​ពួក​គេ ។

Picture

លោក​អភិបាលរង​ខេត្ត បាន​បញ្ជាក់​ថា តាម​រយៈ​ការ​ចុះ​មក​ពិនិត្យ​ជាក់ស្ដែង គឺ​គួរតែ​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​កាយ​អាចម៍ដី​ទាំង​៤​ចោល​តែ​ម្តង ព្រោះ​ការ​កាយ​យក​អាចម៍ដី​ស្តា​របឹង​របស់​ក្រុមហ៊ុន​ទាំងនោះ គឺ​មិន​បាន​ស្រប​ទៅ​តាម​លក្ខណៈ​បច្ចេកទេស ជា​ពិសេស​មិន​បាន​គោរព​ទៅ​តាម​អ្វី​ដែល​ខ្លួន​បាន​ស្នើ​សុំ​មក​អាជ្ញាធ​ខេត្ត​នោះ​ទេ ដោយ​ជីក​កកាយ​យក​ដី​ណា​ល្អ​ៗ​យក​ទៅ​លក់​តែ​ប៉ុណ្ណោះ ។

Picture

មន្ត្រី​អាជ្ញាធរ ក្រុង​ដូន​កែវ​បាន​បង្ហើប​ប្រាប់​កោះសន្តិភាព​យើង​អោយ​ដឹង​ថា ក្រុមហ៊ុន​កាយ​ដី​លក់​ដោយ​ស្នើ​សុំ​ថា ស្តា​បឹង​តាកែវ​ហើយ​កាយ​យក​ដី​លក់​មាន​ជម្រៅ​ជ្រៅ​ល្មើស​ពី​ការ​សុំ​ច្បាប់​នោះ​មាន​១ ក្រុមហ៊ុន​ប៊ុត ប៊ុ​ន​ណា​ន ២ ក្រុមហ៊ុន​ជា សុ​ជាតិ ៣ ក្រុមហ៊ុន​អ៊ុ​ក សា​វឿ​ន ៤ ក្រុមហ៊ុន​សេរី ក្រុមហ៊ុន​៤​នេះ នៅ​ក្នុង​ច្បាប់​ស្នើ​សុំ គឺ​កាយ​អាចម៍ដី​លក់ ដើម្បី​ស្តា​របឹង​តាកែវ តែ​ធាតុ​ពិត​ក្រុមហ៊ុន​៤​នេះ បាន​ត្រូវរ៉ូវ​គ្នា​ជាមួយ​អាជ្ញាធរ​ខេត្ត​ថ្នាក់​ធំ និង​មន្ទីរ​ជំនាញ​មួយ​ចំនួន​ទើប​ក្រុមហ៊ុន​៤​នេះ កាយ​យក​ដី​លក់​មាន​ជម្រៅ​ជ្រៅ​នឹង​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​នោះ អាជ្ញាធរ​ក្រុង​ក៏​ដូច​មន្ទីរ​ជំនាញ​រ៉ែ​ថាមពល​ក៏​ដឹង​ដែរ តែ​គ្មាន​នរណា​ហ៊ាន​សួរនាំ ដោយ​ធ្វើ​អី​ស្រេច​តែ​អំពើ​ចិត្ត​បែប​នេះ​។

Picture

មន្ត្រី​សាលាខេត្ត​ដែល​បាន​ចូលរួម​ចុះ​ត្រួតពិនិត្យ​តាម​រណ្តៅ​ដី​ខាងលើ​បាន​លួច​ខ្សឹប​ប្រាប់​ថា មាន​មន្ត្រី​សាលាខេត្ត​តាកែវ​ម្នាក់​ឈ្មោះ​តុលា ទទួល​បន្ទុក​ហិរញ្ញវត្ថុ ជា​អ្នក​រត់ការ​កាយ​យក​អាចម៍ដី​ឱ្យ​ក្រុមហ៊ុន​ទាំង​អស់នេះ ។ មន្ត្រី​នេះ កន្លង​មក​មានរឿង​អាស្រូវ ក្នុង​ការ​យក​ថវិកា​ច្រកចេញ​តែ​មួយ​របស់​សាលាខេត្ត​ទៅ​ទិញ​ដី​ទុក​លក់ ដែល​នាំ​ឱ្យ​មានការ​ប្ដឹង​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ថែម​ទៀត​ផង ។

Picture

ការ​រត់ការ​របស់​មន្ត្រី​រូប​នេះ ហើយ​បាន​នាំ​ឱ្យ​ក្រុមហ៊ុន​ទាំង​អស់នេះ​ធ្វើ​អ្វី​ៗ​ស្រេច​តែ​អំពើ​ចិត្ត បើ​ទោះ​បាន​ឲ្យ​ដឹង​ថា ល្មើស​ពី​ក្នុង​ច្បាប់​ក៏​ដោយ ពិសេស​មិន​គោរព​ទៅ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ក្រុង​នឹង​មន្ទីរ​ជំនាញ ឬ​អាជ្ញាប័ណ្ណ​ដែល​សុំ​នោះ​ឡើយ ភាគច្រើន​ពួក​គេ កាយ​យក​អាចម៍ដី​ណា​ដែល​ល្អ​ៗ​សម្រាប់​លក់ ហើយ​ដី​ស្អុយ គឺ​មិន​កាយ​នោះ​ទេ ដែល​នាំ​ឱ្យ​ការ​កាយ​ដី​បឹង​មើលទៅ​មាន​លក្ខណៈ​ខុស​បច្ចេកទេស កាយ​ម្ដុំ​ៗ​នឹង​រថយន្ត​ដឹក​ដី​យក​ទៅ​លក់​មិន​មានការ​គ្រប់​នោះ​ទេ ដែល​នាំ​ឱ្យ​ដី​ធ្លាក់​រាយ​ប៉ាយ​លើ​ដងផ្លូវ ដែល​នាំ​ឱ្យ​មានការ​រិះគន់​ពី​ប្រជាពលរដ្ឋ​ថា បើសិនជា​អាជ្ញាធរ​ខេត្ត​នៅ​តែ​បណ្តោយ​អោយ​ក្រុមហ៊ុន​នៅ​តែ​ធ្វើ​បែប​នេះ​ផ្លូវ​ក្នុង​ក្រុង​នឹង​រង​កា​ខូចខាត​មិន​ខាន​ឡើយ ៕

Picture