ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ទម្លាយ​រឿង​សង្សារ​ប្រាប់​អ្នកដំណើរ ក្រោយ​ផ្អើ.ល​លើ​ស្ពានជ្រោយចង្វា​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ នារី​វ័យក្មេង​ម្នាក់​​បាន​អះអាង​ថា តូចចិត្ត​ខ្លួនឯង ដែល​សង្សា​រ​បែក​​ចិត្ត ក៍បាន​ជិះ​ម៉ូតូ​កង់​បី​​ទៅ​លោ.តទឹក​

រាជធានី​ភ្នំពេញ​ ៖ នារី​វ័យក្មេង​ម្នាក់​​បាន​អះអាង​ថា តូចចិត្ត​ខ្លួនឯង ដែល​សង្សា​រ​បែក​​ចិត្ត ក៍បាន​ជិះ​ម៉ូតូ​កង់​បី​​ទៅ​លោ.តទឹក​ពីលើ​ស្ពាន​ជ្រោយចង្វារ ​ប៉ុន្តែ​មិន​បាន​សម្រេច ត្រូវ​បាន​អ្នកដំណើរ​នាំ​គ្នា​ជួយ​ឃាត់​ទាន់​។

​ហេតុការណ៍​ខាងលើនេះ​បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែសីហា​ ឆ្នាំ​២០២១ ស្ថិត​នៅ​ចំណុច​ស្ពាន​ជ្រោយចង្វារ​ចាស់ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

នារី​មួយរូប​ខាងលើ​ពុំ​បាន​ប្រាប់​អោយ​ស្គាល់​អត្តសញ្ញាណ​ឡើយ មាន​អាយុ​ប្រមាណ​១៧​ឆ្នាំ មាន​លំនៅ​ម្តុំ​ផ្សារ​កណ្តាល ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​ ។

​តាម​​ប្រភពពី​សា​ក្សីបានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ នារី​រូប​នោះ​បាន​ជិះ​ម៉ូតូ​កង់​បី​ មួយ​គ្រឿង ទៅ​ឈប់​លើ​ស្ពាន រួច​ឈរ​តោង​បង្កាន់ដៃស្ពាន​ដោយ​ទឹកមុខ​ស្រងូតស្រងាត់ ទំនង​មាន​វិបត្តិ​អ្វីមួយ ក្រោយមក​នាង​ក៏បំរុង​លោ.ត​ទឹកដែរ​ ប៉ុន្តែ​​ដោយសារ​​ឃើញ​ហេតុការណ៍​​បែបនេះ​ អ្នកដំណើរ​ក៏​បាន​ទៅ​ជួយ​ឃាត់​សួរនាំ​ រួច​នាំ​​នាង​យក​ទៅ​ប្រគល់​អោយ​នគរបាល ដែល​ប្រចាំការ​នៅ​រង្វង់​មូល គួ​ច​កាណុង ដើម្បី​សាកសួរ​។

​តាម​ប្រភពពី​នារី​វ័យក្មេង​រូប​នោះ​បានអោយ​ដឹង​ថា មូលហេតុ​ដែល​នាំ​អោយ​នាង​គិត​ខ្លី​​បំរុង​​លោ.តទឹក​បែបនេះ​ គឺ​ដោយសារ​តែ​តូចចិត្ត​ខ្លួនឯង ដែល​សង្សារ​​បែក​​ចិត្ត​ទៅ​មាន​ស្រី​ថ្មី​ ។

ទោះបីជា​យ៉ាងណា នារី​រូប​នោះ​ពុំ​បានអោយ​ដឹងរឿងអ្វី​​ច្រើន​ឡើយ ។ បន្ទាប់​ពី​​សាកសួរ​​រួច នគរបាល​ក៍បាន​ណែនាំ​កុំអោយ​គិត​ខ្លី​រួច​ក៏​​ប្រគល់​នាង​​អោយ​ប្រជាពលរដ្ឋ​ដឹក​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ