ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ពល​រដ្ឋ​ក្រី​ក្រ​២០០គ្រួសារ​ទទួល​ពិនិត្យ​ព្យា​បាល​មិន​គិត​ថ្លៃ

13 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ កិច្ច​សហ​ការ​ជាមួយ​មណ្ឌល​សុខ​ភាព​ពិនិត្យ​ព្យា​បាល​ជំងឺ​ទូ​ទៅ​ដោយ​ឥត​គិត​ ថ្លៃ​ដល់​ប្រជា​ពល​រដ្ឋ​ក្រី​ក្រ​របស់​សមា​គម​រថ​យន្ត​ពេទ្យ​ចល័ត​​កុមារ​ ខ្មែរ​អាមេរិ​កាំង​ សហ​គមន៍​កូន​ខ្លែង​ និង​សហ​គមន៍​សម្ព័ន្ធ​ថ្ម​ពួក​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​មណ្ឌល​សុខ​ភាព​ឃុំ​ ផ្គាំ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១០​។ លោក​ចាន់ សារ៉ន ប្រធាន​សហ​គមន៍​សម្ព័ន្ធ​ដើម្បី​អភិ​វឌ្ឍន៍​មូល​ដ្ឋាន​ស្រុក​ថ្ម​ពួក-ស្វាយ​ ចេក និង​លោក​ជា​ សុគឿន ប្រធាន​សហ​គមន៍

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ កិច្ច​សហ​ការ​ជាមួយ​មណ្ឌល​សុខ​ភាព​ពិនិត្យ​ព្យា​បាល​ជំងឺ​ទូ​ទៅ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្រជា​ពល​រដ្ឋ​ក្រី​ក្រ​របស់​សមា​គម​រថ​យន្ត​ពេទ្យ​ចល័ត​​កុមារ​ខ្មែរ​អាមេរិ​កាំង​ សហ​គមន៍​កូន​ខ្លែង​ និង​សហ​គមន៍​សម្ព័ន្ធ​ថ្ម​ពួក​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​មណ្ឌល​សុខ​ភាព​ឃុំ​ផ្គាំ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១០​។ លោក​ចាន់ សារ៉ន ប្រធាន​សហ​គមន៍​សម្ព័ន្ធ​ដើម្បី​អភិ​វឌ្ឍន៍​មូល​ដ្ឋាន​ស្រុក​ថ្ម​ពួក-ស្វាយ​ចេក និង​លោក​ជា​ សុគឿន ប្រធាន​សហ​គមន៍​ភ្នំ​កូន​ខ្លែង​ឱ្យ​​ដឹង​ថា​ ជំនួយ​មនុស្ស​ធម៌​របស់​សហ​គមន៍​រថយន្ត​ពេទ្យ​ចល័ត​ខ្មែរ​អាមេ​រិកាំង​សំរាប់​​ព្យា​បាល​​ជំងឺ​ទូ​ទៅ​ដោយ​ឥត​គិត​ថ្ងៃ​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ក្រី​ក្រ​២០០​គ្រួសារ​ក្នុង​ឃុំ​ផ្គាំ​ គឺ​ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា​។ ម៉្យាង​វិញ​ទៀត​គឺ​ស្រប​ពេល​ដែល​ទឹក​លិច​លង់​ភូមិ​ករ​បំផ្លាញ​ផល​ដំណាំ​ អាង​ស្តុក​ទឹក​ និង​ផ្លូវ​ថ្នល់​មួយ​ចំនួន​ ជា​ហេតុ​ធ្វើ​ឱ្យប្រជា​ពល​រដ្ឋ​ជួប​ប្រទះ​ជំងឺ​រាត​ត្បាត​ផ្សេងៗ។

លោក​ម៉ៅ ហ្វី សមា​ជិក​ក្រុម​ប្រឹក្សា​ស្រុក​ស្វាយ​ចេក​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​សមា​គម​រថ​យន្ត​ពេទ្យ​ចល័ត​​ កុមារ​ខ្មែរ​-អាមេរិកាំង​​ដែល​បាន​​ពិនិត្យ​ជំងឺ​ទូ​ទៅ​ក្នុង​សហ​គមន៍​ដោយ​ឥត​គិត​ថ្លៃ​។ ម៉្យាង​វិញ​ទៀត​ ប្រជា​ពល​រដ្ឋ​ក្រី​ក្រ​ត្រូវ​តែ​ទទួល​បានការ​ថែ​ទាំ​សុខ​ភាព​ដែល​ផ្តល់​ដោយ​ប្រព័ន្ធ​ថែ​ទាំ​សុខ​ភាព​ សាធារណៈ​ដោយ​ឥត​គិត​ថ្លៃ​។ ការ​ផ្តល់​សេវា​ជូន​ប្រជា​ពល​រដ្ឋ​ត្រូវ​តែ​​ពង្រីក​ ដោយ​ផ្តោត​ជា​សំខាន់​លើ​ការ​ផ្តល់​សេវា​សុខា​ភិ​បាល​មូល​ដ្ឋាន​​នៅ​តាម​សហ​គមន៍​ មណ្ឌល​សុខ​ភាព ​គួប​ផ្សំ​នឹង​កម្ម​វិធី​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​អាទិភាព​នានា​។

លោក​អ៊ីវ​ ទិន ប្រធាន​សមា​គម​ពេទ្យ​ចល័ត​កុមារ​ខ្មែរ​ អាេមរិកាំង​ ​គូស​បញ្ជាក់​ថា​ លោក​មាន​មោទន​ភាព​ខ្លាំង​ណាស់​ដែល​បាន​មក​មូល​ដ្ឋាន​ស្រុក​ស្វាយ​ចេក​ជា​លើក​ទី​៤​ក្នុង​ការ​សង្គ្រោះ​ប្រជា​ពល​រដ្ឋ​ ពិសេស​លោក​ជា​កូន​ខ្មែរ​មួយ​រូប​ ដូច្នេះ​ត្រូវ​យល់ និង​យក​ចិត្ត​ទុក​ដាក់​សុខុមាល​ភាព​ប្រជា​ពល​រដ្ឋ​ខ្មែរ​ដូច​គ្នា​។ លោក​​បញ្ជាក់​ថា​ ចំពោះ​ការ​ពិនិត្យ​ព្យា​បាល​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ដោយ​ឥត​គិត​ថ្លៃ​​​​នេះ​ គឺ​ពិនិត្យ​ព្យា​បាល​ជំងឺ​ទូ​ទៅ​ និង​មាន​វ៉ែន​តា​ពាក់​ឱ្យ​ភ្នែក​ភ្លឺ​ច្រើន​សន្ធឹក​សន្ធាប់​សំរាប់​មនុស្ស​គ្រប់​វ័យ​ បន្ទាប់​ពី​លោក​វេជ្ជ​បណ្ឌិត​ពិនិត្យ​រួច​ហើយ​។ លោកថ្លែង​​ថា​ លោក​នឹង​បន្ត​យក​ចិត្ត​ទុក​ដាក់​ថែម​ទៀត​ចូល​រួមកំចាត់​ជំងឺ​ឆ្លង​គ្រប់​ប្រភេទ​ឆ្លើយ​តប​ទៅ​នឹង​គ្រោះ​ទឹក​ជំនន់​ដែល​បំផ្លិច​បំផ្លាញ​លើ​គ្រប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​អាយុ​ជីវិត​ប្រជា​ពល​រដ្ឋ៕