ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ប៉ៃលិន​នឹង​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ និង​យុវវ័យ នៅ​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២១​ខាង​មុខ​នេះ

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ លិខិត​របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ជូន​ដល់​កុមារ និង​យុវវ័យ ដែល​មាន​អាយុ​ចាប់ពី​១២​ឆ្នាំ ដល់​អាយុ​ក្រោម​១៨​ឆ្នាំ នៅ​ទូ​ទាំង​ខេត្ត ដោយ​គ្រាន់តែ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​មួយ​ចំនួន​ដូច​ខាងក្រោម​ប៉ុណ្ណោះ​។…

ខេត្ត​ប៉ៃលិន ៖ លិខិត​របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ជូន​ដល់​កុមារ និង​យុវវ័យ ដែល​មាន​អាយុ​ចាប់ពី​១២​ឆ្នាំ ដល់​អាយុ​ក្រោម​១៨​ឆ្នាំ នៅ​ទូ​ទាំង​ខេត្ត ដោយ​គ្រាន់តែ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​មួយ​ចំនួន​ដូច​ខាងក្រោម​ប៉ុណ្ណោះ​។ ប្រភព​ព័ត៌មាន​នៅ​ក្នុង​លិខិត​របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​បញ្ជាក់​ឱ្យ​ថា យុទ្ធនាការ​នៃ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ នេះ គឺ​មាន​រយៈពេល​១៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២១ ដោយ​ចាប់ផ្តើម​ពី​ម៉ោង​៨ និង​០០​នាទី​ព្រឹក ដល់​ម៉ោង​១១ និង​០០​នាទី​។

ចំណែក​ពេល​រសៀល​ចាប់ពី​ម៉ោង​២ និង​០០​នាទី​រសៀល​ដល់​ម៉ោង​៥ និង​០០​នាទី​ល្ងាច ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​បរិវេណ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​។ រដ្ឋបាល​ខេត្ត​ប៉ៃលិន ក៏​បាន​ក្រើន​រំ​ឮ​ក​ដល់​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ជា​មាតាបិតា អាណាព្យាបាល​ទាំងអស់ នៅ​ក្នុង​ខេត្ត​ប៉ៃលិន សូម​អញ្ជើញ​នាំ​កូនចៅ​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ នៅ​តាម​ទីតាំង​ដែល​បាន​កំណត់​ខាងលើ​ឱ្យ​បាន​គ្រប់​ៗ​គ្នា ដោយ​ភ្ជាប់​មក​ជាមួយ​នូវ ៖

អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ (​បើ​មាន​) សំបុត្រ​កំណើត ឬ​សំបុត្រ​បញ្ជាក់​កំណើត សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់​នៅ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​តាម​រយៈ​លេខ​ទូរស័ព្ទ​ដូច​ខាងក្រោម ៖ ០៩៦ ៥៩២ ៩៧៩៧ ឬ​០៩៧ ៤២១ ៦៦៦៨ ជាមួយ​គ្នា​នេះ​ដែរ​ប្អូន​ៗ កុមារ និង​យុវវ័យ ដែល​មាន​អាយុ​១២​ឆ្នាំ​ដល់​ក្រោម​១៨​ឆ្នាំ​បាន សម្តែង​អារម្មណ៍​រីករាយ ក្រោយ​ទទួល​ដំណឹង​ល្អ​ពី​រដ្ឋបាល​ខេត្ត​ប៉ៃលិន ព្រោះ​ពួក​គេ​បាន​រំពឹង​ថា ការ​ចូល​រៀន​វិញ​នឹង​បាន​បើក​ឲ្យ​ដំណើរ​ឆាប់​ៗ​នេះ បន្ទាប់​ពី​សិស្សានុសិស្ស​ទាំងអស់ ត្រូវ​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ៗ​គ្នា​តាម​អាយុ​កំណត់​។ ពួក​គាត់​មិន​ព្រួយបារម្ភ​អ្វី​នៅ​ពេល​ចាក់​វ៉ាក់សាំង​ឡើយ ហើយ​ថែម​ទាំង​ស្ម័គ្រចិត្ត និង​នាំ​គ្នា​ទៅ​ចាក់​វ៉ាក់សាំង ដើម្បី​ការពារ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ថែម​ទៀត​ផង​៕ ដោយ ៖ នី​យ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ