ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Suarez​អាច​ជាប់​បម្រាម​ពី​ហេតុការណ៍​ជេរប្រទេច​ខ្សែបម្រើ​ក្លិប​Espanyol

8 ឆ្នាំ មុន

កីឡាករ Luis Suarez ខ្សែប្រយុទ្ធ​ក្លិប Barcelona អាច​ត្រូវ​សហព័ន្ធ​បាល់ទាត់អេ​ស្ប៉ា​ញ​ដាក់​បម្រាម​មិន​ឱ្យ​ចូល​លេង​ក្រោយ​ពី​ប្រើ​ពាក្យ​សម្ដី​អសុរោះ​ដាក់​កីឡាករ​ក្លិប Espanyol ក្នុង​ការ​ប្រកួត​Copa del Rey

កីឡាករ Luis Suarez ខ្សែប្រយុទ្ធ​ក្លិប Barcelona អាច​ត្រូវ​សហព័ន្ធ​បាល់ទាត់អេ​ស្ប៉ា​ញ​ដាក់​បម្រាម​មិន​ឱ្យ​ចូល​លេង​ក្រោយ​ពី​ប្រើ​ពាក្យ​សម្ដី​អសុរោះ​ដាក់​កីឡាករ​ក្លិប Espanyol ក្នុង​ការ​ប្រកួត​Copa del Rey ជុំ​ចុង​ក្រោយ​លើក​ទី​១ កាលពី​យប់​ថ្ងៃ​ទី​៦ មក​រា ។ លោក Juan Martinez ដែល​ជា​អាជ្ញាកណ្ដាល​ការ​ប្រកួត​ខាងលើ​បាន​រាយ​ការណ៍​ពី​ហេតុការណ៍​នេះ​ទៅ​សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ ។

នៅ​នាទី​ទី​៧៥ នៅ​ពេល​កីឡាករ​Pape Diop ខ្សែបម្រើ​ក្លិបEspanyol​ត្រូវ​បណ្ដេញចេញ​ក្រោយ​ពី​ជេរ​ម្រ៉ា​យ​កីឡាករ Luis Suarez ថា ជា​ស្រីពេស្យា ធ្វើ​ឱ្យ​Suarez ខឹងរ​ត់ទៅ​ស្ទាក់​មុខ​នៅ​ច្រកចេញ​ក្រោយ​ពេល​ចប់​ប្រកួត និង​ស្រែក​ជេរ​កីឡាករ​Espanyol ថា​៖«​ចូល​មក យើង​ចាំ​ពួក​ឯង​អា​ពួក​សំរាម​» ។ ក្រោយមក​ពួក​គេ​ទាំង​២ ក៏​ទាស់សម្ដី​គ្នា​យ៉ាង​ខ្លាំង​ធ្វើ​ឱ្យ​កង​សន្តិសុខ​ក្នុង​ទីលាន​ប្រកួត​ចូល​សម្របសម្រួល ។