ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មោច​មនុស្ស​ស្រស់ៗដែលស្លា.ប់​​លើ​ស្ពានពេជ្រ មកលង​អ្នកភូមិ​​ផ្អើល​​រត់​ប្រសាច​ចូល​ផ្ទះ​ទាញ​​ទ្វារបិទ​​ ហើយ​លប​មើល

14 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ ​មនុស្ស​ក្មេង-ចាស់​នៅក្នុង​ភូមិ​មួយ ​បានឈរ​ពួន​​ដោយ​ការ​ភ័យខ្លាច​​​ និង​​តាម​សម្លឹង​​ទៅលើ​​បុរស​អ្នកភូមិ​ម្នាក់​ដែល​គេ​គិត​ថា ជាខ្មោច​​ស្រស់ៗ​ស្លា.ប់ក្នុង​ឧបទ្ទវហេតុ​​​កោលាហល​​រត់ជាន់គ្នា​​លើស្ពាន​ពេជ្រ នៃ​ទីក្រុង​កោះពេជ្រ ​មក​តាមលង​​​អ្នក​ភូមិ​ដល់ផ្ទះ ហើយ​ភ្លាមៗ​នោះ​​មនុស្សជា​ច្រើន​​ដែលដើរ​តាម​ផ្លូវ​​ និងអ្នក​ខ្លះ​​នៅក្រៅផ្ទះ​ក៏​ចាប់ផ្តើម​​រត់ប្រសាច​ចូល​ទៅពួន​​សំងំ​ក្នុង​​ផ្ទះ និង​ចាំ​ឃ្លាំ​មើលបុរស​អ្នក​​ភូមិ​ម្នាក់​នោះ​​ដែល​គេ​​ដឹង​ថា គាត់​ស្លា.ប់

ខេត្ត​កណ្តាល​ ៖ ​មនុស្ស​ក្មេង-ចាស់​នៅក្នុង​ភូមិ​មួយ ​បានឈរ​ពួន​​ដោយ​ការ​ភ័យខ្លាច​​​ និង​​តាម​សម្លឹង​​ទៅលើ​​បុរស​អ្នកភូមិ​ម្នាក់​ដែល​គេ​គិត​ថា ជាខ្មោច​​ស្រស់ៗ​ស្លាប់ក្នុង​ឧបទ្ទវហេតុ​​​កោលាហល​​រត់ជាន់គ្នា​​លើស្ពាន​ពេជ្រ នៃ​ទីក្រុង​កោះពេជ្រ ​មក​តាមលង​​​អ្នក​ភូមិ​ដល់ផ្ទះ ហើយ​ភ្លាមៗ​នោះ​​មនុស្សជា​ច្រើន​​ដែលដើរ​តាម​ផ្លូវ​​ និងអ្នក​ខ្លះ​​នៅក្រៅផ្ទះ​ក៏​ចាប់ផ្តើម​​រត់ប្រសាច​ចូល​ទៅពួន​​សំងំ​ក្នុង​​ផ្ទះ និង​ចាំ​ឃ្លាំ​មើលបុរស​អ្នក​​ភូមិ​ម្នាក់​នោះ​​ដែល​គេ​​ដឹង​ថា គាត់​ស្លាប់ និង​​ធ្វើបុណ្យ​​រួច​រាល់​​ទៅហើយ ហេតុម៉េច​ឃើញ​​រូបកាយ​ពិត​ស្រស់ៗ​ទាំង​ថ្ងៃ​​បែបនេះ ។​

បុរសអ្នក​​ភូមិ​​ដែល​គេ​គិត​ថាជា​ខ្មោច​​នេះ​ឈ្មោះ​ស៊ុំ ​សុខា អាយុ​​២៥​ឆ្នាំ រស់នៅភូមិ​​វាល​ ឃុំ​​ស្អាង​ភ្នំ ​ស្រុកស្អាង ប៉ុន្តែ​​បាន​មកធ្វើការ​​ស៊ីឈ្នួល​​ជា​ជាង​ភ្លើង​​នៅ​ម្តុំ​​ផ្សារ​ដេរប៉ូ រាជធានីភ្នំពេញ ​ជា​យូរ​​ឆ្នាំ​មកហើយ ​ពោលគឺ​​គេ​មកធ្វើ​ការ​​នៅ​ភ្នំពេញ​២-៣ខែ​ ទៅលេង​ផ្ទះ​​ម្តង ​ធ្វើ​ឱ្យ​អ្នក​ភូមិ​ស្គាល់​​ច្បាស់ និង​ចង​ចាំ​​មុខ​របស់គេ​មិន​ភ្លេច​ទេ។ គួររំលឹក​​ឡើងវិញ​ថា កាលពីរាត្រី​​​ថ្ងៃទី​២២ វិច្ឆិកា ​២០១០ ​ឧបទ្ទវហេតុ​​មនុស្ស​​រត់​ជាន់គ្នា​​លើ​ស្ពានពេជ្រ ​បណ្តាល​ឱ្យ​​ស្លាប់​​៣៥៣​នាក់ និង​រង​របួស​​៣៩៣​នាក់ ហើយ​​ព្រឹកឡើង​​ស្ត្រីមេម៉ាយ​​ឈ្មោះ​​ភឿន តៅ បាន​នាំសាច់ញាតិ​​ទៅស្វែង​រក​សព​កូន​​ប្រុស​នៅ​​តាម​មន្ទីរពេទ្យ​​​នានា ​ពីព្រោះ​គ្មាន​​ទូរស័ព្ទ​ទាក់​ទង​ទេ​… ​ម្យ៉ាង​រស់នៅ​​បែកគ្នា​​ទៀត​មិន​ដឹង​ថា ​ស្លាប់​ ឬ​រស់​? ឬ​យ៉ាង​ណា​នោះ​ឡើយ​​?

ស្ត្រី​​ឈ្មោះ​ភឿន តៅ ដែលរស់នៅ​ភូមិ​វាល ឃុំ​ស្អាងភ្នំ ​បាន​ឱ្យ​​ដឹង​ថា ស្រាប់តែ​​នៅ​មន្ទីរពេទ្យ​​មិត្ត​ភាពខ្មែរ​-សូវៀត ​ពួក​គាត់ប្រទះ​ឃើញ​​សព​បុរស​ម្នាក់​​​មាន​ភិនភាគ​ដូច​កូន​ប្រុស​​គាត់បេះ​បិទ ហើយ​គ្មាន​​សាច់​ញាតិ​​ណា​មក​សួរនាំ​​ទៀតនោះ ​ពួកគាត់​​ក៏សំរេច​ថា សព​បុរស​នេះ​ជា​សព​កូន​ប្រុស​របស់​​គាត់​​​ឈ្មោះ​ស៊ុំ​ សុខា ​តែម្តង​ទៅ រួច​ហើយ​សុំ​ការ​​អនុញ្ញាត​ពីមន្ទីរពេទ្យ​​យក​សព​កូនទៅធ្វើ​បុណ្យ​​តាម​ប្រពៃណី​​​ភ្លាមៗ​ ដោយ​មិន​បានគិត​ពីប្រាក់​ជំនួយ​របស់សប្បុរស​​ជន​ ឬ​រដ្ឋាភិបាល​​នោះ​ទេ​។

ធ្វើ​បុណ្យ​​សព​នៅ​ថ្ងៃទី​២៣ វិច្ឆិកា ២០១០ និង​​បុណ្យ​​៧ថ្ងៃ​​រួច​រាល់​អស់ហើយ មក​ដល់​ថ្ងៃទី​​២២ ធ្នូ ​២០១០ គឺ​​រយៈ​ពេល​​១ខែគត់ ​ស្រាប់តែ​​​ឈ្មោះ​ស៊ុំ​ សុខា ​ជិះម៉ូតូ​ឌុប​ចូល​ភូមិ​​គ្រលើម ​បង្ក​ឱ្យ​​​អ្នកភូមិ​​​ប្រុស-ស្រី​​កើត​ការ​​ភ័យខ្លាច​​យ៉ាង​ខ្លាំង​​រត់ប្រសាច​​ទៅរក​កន្លែង​​លាក់ខ្លួន​… អ្នកខ្លះ​​រត់​ចូល​ផ្ទះ​ទៅ​ទាញ​ទ្វា​របិទ អ្នកខ្លះ​​រត់ពួនបាំង​ដើម​ឈើ ស្ទើរ​​តែមិន​​ហ៊ាន​​ដកដង្ហើម ​សំងំ​ចាំ​ឃ្លាំមើល​​ថាតើ​​ស៊ុំ សុខា ម្នាក់នេះ​ជា​ខ្មោច​​ ឬជា​មនុស្ស​​មែនទែន? ទីបំផុត​​ជាមនុស្ស​​មែនទែន ស៊ុំ សុខា ​មិនស្លាប់ទេ៕​